ករណី​ទាហាន​ថៃ​ដាក់​គ្រឿងចក្រ​ បោសសំអាត​មីន ​នៅ​បង្គោល​ព្រំដែន​៣០-៣១ : ​ប៉ូលីស​និង​ទាហាន​កម្ពុជា ​និយាយ​ផ្សេងគ្នា​

បន្ទាយមានជ័យ:
មន្ត្រីជាន់ខ្ពស់​នគរបាល​និង​ទាហាន​កម្ពុ​ជាមាន​ចម្រូងចម្រាស​គ្នា​មួយ​ករណី​ទាហាន​ថៃ​មួយក្រុម​បានដាក់​គ្រឿងចក្រ​ធុន​ធំ​២​គ្រឿង​បន្ត​បោសសំអាត​គ្រាប់មីន​នៅ​ខ្សែបន្ទាត់​ព្រំដែន​ថៃ​-​កម្ពុជា​។​
   
សកម្មភាព​នោះ​ធ្វើ​នៅ​ចំណុច​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០​និង​៣១​ក្នុងភូមិ​សាស្ត្រ​បាន​ស្រង៉ែ​ឃុំ​ទ័ព​ស្តេច​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ ដែល​ខាង​កម្ពុជា​គឺ​ភូមិ​តា​មាំ​ុ​ង​និង​ភូមិ​បឹង​តា​ស្រី​(​មហោស្រព​)​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​។​
  យោង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​លេខ​៨០៧​ស្រុក​ថ្ម​ពួ​ល​អោយដឹងថា​:​ទាហាន​ថៃ​បោសសំអាត​គ្រាប់មីន​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០-៣១​នោះបាន​ចាប់ធ្វើ​តាំ​ពី​ថ្ងៃទី​៥ ខែឧសភា​មក​។​
   
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ព្រំ រឿន អនុប្រធាននាយកដ្ឋាន​ព្រំដែន​គោក​និង​ជា​មេបញ្ជាការរង​គណៈ​បញ្ជ​ការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​៥​ប្រាប់​សារ​ព៍​ត័​មាន​តាម​ទូរស័ព្ទ​ថ្ងៃទី​១២​ឧសភា​ថា​:​សកម្មភាព ការ​បោសសំអាត​មីន​របស់​ទាហាន​ថៃ​នៅ​បណ្តោយ​ព្រំដែន​ដូចខាងលើ វា​ប៉ះពាល់​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ព្រោះ​ទីនោះ​និង​កន្លែង​ដទៃទៀត ភាគី​ទាំង​២ ទុក​ថា​ជា​តំបន់​ព្រំដែន​មិនទាន់​ឯកភាពគ្នា​នៅឡើយ​។​
​លោក​និយាយ​បន្ថែម​ដោយ​ខឹងសម្បា​រថា​:"​ខាង​ណា​គេ​អនុញ្ញាត​?​ខ្ញុំ​មិនដឹង​ទេ​។ ប៉ុន្តែ​សម្រាប់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​វិញ​មិន​ឯកភាព​នោះទេ​។​មិនអាច​ទទួលយកបាន​ទេ​"​។​
  
លោក​រំលឹកថា :​យោង​អនុស្សារណៈ​យោគយល់​ឆ្នាំ​២០០០​របស់​រដ្ឋាភិបាល​កម្ពុ​ជា​និង​ថៃ គឺ​យើង​ត្រូវ​រក្សា​ស្ថានភាព បរិស្ថាន​ព្រំដែន​នៅ​ដដែល​។​ហើយ​ល្គឹកណា​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​ប្រទេស​ទាំង​២​មិនទាន់​ឯកភាព ភាគី​ណា​ក៏​មិនអាច​មិន​ធ្វើ​អ្វី​អោយ​ប្រែប្រួល​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ដែរ​។​
  
លោក​ឧ​ត្ត​ម​សេនីយ៍​ព្រំ រឿន និយាយ​ដែរ​ថា​:"​ដូច​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៣០-៣១ ហ្នុ​ង គេ​ចេះតែ​ថា កូន​អូរ​ហ្នុ​ង​ជា​ខ័​ណ្ឌ​ព្រំដែន​។​តែ​ធាតុពិត​វា​មិនទាន់​អ្នកណា ឯកសារ​ណា​កំណត់​ជា​ផ្លូវការ​នោះឡើយ​"​។​
   ប៉ុន្តែ​រហូតដល់​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០១៦ ភាគី​ថៃ​នៅតែ​បន្តសកម្មភាព​នោះ​។​
    កង​នគរបាល​ថា មិន​យល់​ព្រមអោយ​ថៃ​បោសសម្អាត​មីន តែ​ថៃ​នៅតែ​ធ្វើ​ដដែល​។​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​មិនបាន​ចុះ​ហាមឃាត់​ទប់ស្កាត់​ដែរ​។​
     ប៉ុន្តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​យុទ្ធភូមិ​ភាគ​ទី​៥ បាន​ប្រាប់​សារព័ត៌មាន​ថ្ងៃទី​១២ ខែឧសភា​ឆ្នាំ​២០១៦​ថា :​ការ​បោសសំអាត​គ្រាប់មីន​របស​ភាគី​ថៃ​នៅ​ចំណុច​ខាងលើ​គឺ​បោសសម្អាត​មីន​មនុស្សធម៌​។​
  លោក​និយាយ​បន្ថែមថា :​ភាគី​ថៃ​គេ​បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា​រួចហើយ ហើយ​នេះ​ក៏​អនុវត្តតាម​ស្មារតី​ខ្លឹមសារ​ក្នុង​កិច្ចប្រជុំ​យោគយល់​គ្នា​រវាង​ភាគី​ទាំងពីរ​កាល​ឆ្នាំ​២០០៦​មក​។​
  
ក្រុមការងារ​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​ទី​៥​និង​កងទ័ព​ភូមិភាគ​ទី​១ ក៏បាន​ព្រមព្រៀងគ្នា​សម្រួល​គ្នា​លើ​ការ​បោសសម្អាត​មីន​នៅ​ចំណុច​ខ្លះ​តាម​បណ្តោយ​ព្រំដែន​ដើម្បី​គោលដៅ​មនុស្ស​ធ​ម៍​និង​សុវត្ថិភាព​មនុស្ស​។​
​លោក​ប្រាប់​ឱ្យដឹងទៀតថា :​ការ​បោសសំអាត​មីន​របស់​ភាគី​ថៃ​គឺ​គេ​ធ្វើ​នៅ​ខាងលិច​អូរ​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ប្រទេស​ថៃ​ដែល​យើង​បាន​ឯកភាពគ្នា​បណ្តោះអាសន្ន​ក​ន្ល​ង​មក​។​.
    ហើយ​កន្លងមក​ខាង​ភាគី​កម្ពុជា​ក៏​ធ្លាប់បាន​ដោះមីន​តាម​ខ្សែ​បន្ទាប់​ព្រំដែន ហើយ​ជូនដំណឹង​ដល់​ភាគី​ថៃ​ដែរ​។
    ទោះយ៉ាងណា បើ​ភាគី​ទាំង​២​មិន​ឯកភាព មិន​យោគយល់ ភាគី​ណា​ក៏​មិ​អាចធ្វើ​បានដែរ​៕