ក្តីបារម្ភ​សុវត្ថិភាព​ព្រហ្មចារី​យ៍​:​មិនទាន់​ចាប់បាន​បុរស​ជិះ​ម៉ូតូ​ដេញចាប់​រំលោភ​សិស្សស្រី​វិទ្យាល័យ​ទួលប្រាសាទ​

បន្ទាយមានជ័យ:
​មកទល់​ថ្ងៃទី​១៣​ឧសភា សមត្ថកិច្ច​ប៉ូលីស ប៉េ​អឺ​ម​នៅ​មិនទាន់​ចាប់ខ្លួនបាន​បុរស​វ័យ​កណ្តាល​ម្នាក់​ដែល​ជិះ​ម៉ូតូ​ដេញតាម​កៀរ​ម៉ូតូ រួច​បាន​ចាប់ទាញ​ដៃ​ក្មេង​សិស្ស​រងគ្រោះ​ម្នាក់​ចូល​ព្រៃ​ក្បែ​ផ្លូវ ហើយ​ចាប់​សម្រាត​ខោអាវ​ប្រុង​រំលោភ​។​
   
   សូម​រំលឹកថា ករណី​នោះ​កើតឡើង កាលពី​វេលា​ម៉ោង ៨​និង​៣០​ព្រឹក ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវលំ​មួយ​ស្ថិតក្នុង​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។​
   
 លោក​អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​និ​ា​យ​ថា​:​ជនរងគ្រោះ​ឈ្មោះ គ​.​ធ​.​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​សង់ C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ១K-៣៣៩២ ។​
 
  រីឯ​ជនសង្ស័យ មិនទាន់​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​សង់ ឆ្នាំ​២០១៥​ដូចគ្នា មិន​ចាំ​ស្លាក​លេខ ។   
   
សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារកណ្តាល រួមទាំង​កម្លាំង​អាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​កំណត់​មុខសញ្ញា តែ​តាម​ចាប់ខ្លួន​ជនល្មើស​មិនទាន់​បានឡើយ​៕