ដាច់ខាត​កុំ​យក​អគារ​រដ្ឋបាល​និង​អគារ​សា​ប្រជុំ​សាលាស្រុក​ប្រើ​លក្ខណ​:​ឯកជន​និង​បម្រើ​បក្សនយោបាយ​

បន្ទាយមានជ័យ:
មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​និង​ហាម​ដាច់ខាត​មិនអោយ​ពួក​ម​ន្ត្រូ​ី​យក​អគារ​រដ្ឋបាល​និង​អគារ​សា​ប្រជុំ​សាលាស្រុក សាលាឃុំ​ទៅប្រើ​ជា​លក្ខណ​:​ឯកជន​និង​ប្រើ​បម្រើអោយ​គណបក្សនយោបាយ​។​ពោលគឺ​អោយ​បម្រើ​តែ​កិច្ចការ​សាធារណ​:​និង​បម្រើសេវា​រដ្ឋបាល ទូទៅ​ជូន​ពលរដ្ឋ​។​
 
 លោក​សាន ស៊ានហូ អភិបាលស្រុក​អូរជ្រៅ​ក្នុង​ពី​ធី​ប្រគល់​-​ទទួល​អគារ​រដ្ឋបាល​និង​អគារ​សាលប្រជុំ​សាលាស្រុក​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១២​ឧសភា​ថា​:​ស្រុក​នេះ​បង្កើត​ឡើងវិញ​នៅ​ឆ្នាំ​១៩៨៨ ឥឡូវ​មាន​ទីតាំងនៅ​ផ្លូវជាតិ​លេខ​៥​ភូមិ​កូប​លិច​ឃុំ​កូប​មាន​៨​ឃុំ​។​នៅ​ឆ្នាំ​១៩៩៩ មាន​៩​ឃុំ​។​ហើយ​ដល់​ឆ្នាំ​២០០៨ បំបែក​ជា​២​គឺ​ស្រុក​អូរជ្រៅ​និង​ក្រុង​ប៉ោយប៉ែត​។​
 
លោក​សាន ស៊ានហូ​និយាយ​បន្តថា​:​រដ្ឋបាល​ស្រុក​បាន​ចុះកិច្ចសន្យា​ទទួល​ថវិកា​ជំនួយ​ពី​រាជរដ្ឋាភិបាល​និង​ឥណទាន​ធនាគារ​អភិវឌ្ឍន៍​អា​ស៊ី សាងសង់​អគារ​ទាំង​២​កាលពី​ថ្ងៃទី​២២​ធ្នូ​ឆ្នាំ​២០១៤​ក្នុង​ទឺ​ក​ប្រាក់​២៨០.៨៨៦,៤៦​ដុល្លា​សរ​អា ។​បន្តម​កបាន​ក្រុមបច្ចេកទេស​គម្រោង​ក្រសួងមហាផ្ទៃ រដ្ឋបាល​ស្រុក​បានរៀបចំ​និតិ​វិធី​លទ្ធកម្ម​តម​វិធីសាស្ត្រ​"​ការដេញថ្លៃ​ដោយ​ការប្រកួតប្រជែង​ក្នុងស្រុក​" ហើយ​ក្រុមហ៊ុន​ធី​រ៉ូ​-​ខន់​ស្ត្រា​ក់សិន ដេញថ្លៃ​ទាប​ជាងគេ​គឺ​ចំនួន​២៥៤.១០៣,១៨​ដុល្លា​សរ​អា​។​
 
ដល់​ថ្ងៃទី​១២​មេសា​ឆ្នាំ​២០១៥  សម្តេច​ក្រឡាហោម​ស ខេង​បាន​អញ្ជើញ​បញ្ចុះបឋមសិលា​សាងសង់​អគារ​រដ្ឋបាល​និង​សាលប្រជុំ​សាលាស្រុក​អូរជ្រៅ​នេះ​ជាមួយ​អគារ​ដូចគ្នានេះ ចំនួន​៣៣​ស្រុក ក្រុង ទៀត​នៃ​ខេត្ត​១៨​នៅ​ទូទាំងប្រទេស​។ បន្ទាប់មក រដ្ឋបាល​ស្រុក​បាន​ចុះ​សន្យា​ការងារ​បន្ថែម​ជាមួយ​ក្រុមហ៊ុន​ទទួល​កា​រលើ​គម្រោង​ផ្លូវ​បេតុង​ជាង​១៣៥,២​ម៉ែត្រក្រឡា តម្លៃ​ជាង​២៦.០០០​ដុល្លា​សរ​អា​។​ការអនុវត្ត​គម្រោង​បានបញ្ចប់​កាលពី​ថ្ងៃទី​៣០​មីនាឆ្នាំ​២០១៦​។​
 
លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និយាយថា​:​អគារ​រដ្ឋបាល​និង​សាលប្រជុំ​សាលាស្រុក​ដែល​សង់​ថ្មី​ក្នុង​គម្រោង​នេះ នៅ​ខេត្ត​នេះ​មាននៅ​ស្រុក​អូរជ្រៅ​និង​នៅ​ស្រុក​ភ្នំស្រុក​។​
 
លោក​បន្តថា​:​សមិទ្ធផល​នេះ​នឹង​ជួយ​សម្រួល​និង​ផ្តល់​អំណោយផល​ប្រសើរ​ឡើងដល់​រដ្ឋបាល​ស្រុក​ក្នុង​បំពេញការងារ​បម្រើសេវា​សាធារណ​:​និង​សេវា​រដ្ឋបាល​ជូន​ពលរដ្ឋ​តាមបែប​វិសហមជ្ឈការ វិមជ្ឈការ​និង​លទ្ធិ​ប្រជា​ី​ប​តេ​យ្យ​។​
 
លោក​លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​-​នាយក​គម្រោង​អភិវឌ្ឍន៍​សេវាកម្ម​ស​ធា​រណ​:​និង​ការគ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​តាមបែប​វិសហមជ្ឈការ វិមជ្ឈការ​បាន​ព្រមាន​និង​ហាម​ដាច់ខាត​ថា :"​អគារ​នេះ​ទុ​ុ​ក​បម្រើ​តែ​ការងារ​សាធារណ​:​ទូទៅ មិ​ិ​ន​អោយប្រើ​ក្នុង​លក្ខណ​:​ឯកជន​ទេ​។​តិច​លោ​ឃើញ​សាលប្រជុំ​ល្អ​ស្អាត ក៏​យក​ធ្វើ​កន្លែង​ខួបកំណើត ជប់លៀង មិន​បានទេ​។​ឯ​បម្រើ​គណបក្សនយោបាយ​គឺ​យោង​មានការ​កំណត់​ដូច​ហើយ គឺ​មិនបាន​ដាច់ខាត​"​។​
 
 លោក​លេង វី និយាយ​បន្តថា​:"​នេះ​ជាការ​ប្រគល់​-​ទទួល​អគារ​រដ្ឋបាល​និង​អគារ​សាលប្រជុំ​សាលាស្រុក វា​មិនមែនជា​ការសម្ពោធ​ទេ ប៉ុន្តែ​វា​មិន​ប្រាកដថា​ត​ហ​រូ​វ​សម្ពោធ​ទេ គឺ​សូម​ទទួល​ពី​ក្រុមហ៊ុន​អ្នកទទួលការ​ដើម្បី​យកទៅ​ប្រើប្រាស​"​។​
  លោក​លេង វី និយាយ​ពី​ការប្តេជ្ញាចិត្ត​មឺ​ុ​ង​ម៉ាត់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​អនុវត្ត​កំណែទម្រង់​វិសហមជ្ឈការ​និង​វិមជ្ឈការ​ដែល​បានធ្វើ​ជាង​១៥​ឆ្នាំ​មកហើយ​នោះ​។​លោក​បាន​ប្រៀបធៀប​ថា :"​អគារ​នេះ​ជា​សំណង់​រឹង ឯ​លទ្ធិប្រជាធិបតេយ្យ​ជា​សំណង់​ទន់​ដែល​រដ្ឋបាល​ត្រូវបំពេញ​ការងារ​ជូន​ពលរដ្ឋ​"៕