Suarez និង​ Cavani សុទ្ធ​តែ​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​២៣​នាក់​របស់​អ៊ុយរ៉ាហ្គាយ​សម្រាប់​ប្រកួត​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ទេ

កាល​ពី​ពេល​ថ្មីៗ​នេះ​សហព័ន្ធ​កីឡា​បាល់​ទាត់​នៃ​ប្រទេស​អ៊ុយរ៉ាហ្គាយ​ទើប​តែ​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ដែល​ត្រៀម​ប្រកួត​ជម្រុះ​ World Cup 2018 ដែល​ចាប់​ផ្ដើម​នៅ​ខែ​តុលា​ខាង​មុខ​នេះ​តែ​ក្នុង​នោះ​អត់​មាន​ឈ្មោះ​កីឡាករ​ Luis Suarez និង​ Cavani ព្រោះ​ពួក​គេ​សុទ្ធ​តែ​នៅ​ជាប់​បម្រាម​ ។

ដោយ​កីឡាករ​ Suarez ដែល​ត្រូវ​ជាប់​បម្រាម​តាំង​ពី​ World Cup 2014 ដោយ​សារ​តែ​រូប​គេ​បាន​ខាំ​លើ​ខ្សែ​ការ​ពារ​មួយ​រូប​របស់​អ៊ីតាលី​ ហើយ​ត្រូវ​ពិន័យ​មិន​ឲ្យ​ចូល​រួម​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​ចំនួន​៩​ប្រកួត​ តែ​ពេល​នេះ​រូប​គេ​នៅ​ជាប់​បម្រាម​តែ​៥​ប្រកួត​ទៀត​ប៉ុនោះ​ ។ ខណៈ​រូប​គេ​និង​អាច​ចូលលេង​ជម្រើស​ជាតិ​ប្រហែល​ជា​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​ឯណោះ​ ។

ដោយ​ឡែក​កីឡាករ​ Cavani វិញ​ក៏​ជាប់​បម្រាម​ចំនួន​២​ប្រកួត​គឺ​អំឡុង​ពេល​ដែល​រូប​គេ​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ​មួយ​រូប​របស់​ជម្រើស​ជាតិ​ឈីលី​ក្នុង​ពេល​ប្រកួត​ Copa America កាល​ពី​ខែ​មិថុនា​ ។ ទោះ​យ៉ាង​ណា​កីឡាករ​ Cavani និង​ត្រលប់​ជួយ​ជម្រើស​ជាតិ​បាន​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ពេល​ប៉ះ​ជាមួយ​ប្រទេស​ Ecuador ។

ប្រទេស​អ៊ុយរ៉ាហ្គាយ​និង​ចាប់​ផ្ដើម​ការ​ប្រកួត​ជម្រុះ​ World Cup 2018 ដំបូង​របស់​ខ្លួន​ដោយ​ប៉ះ​និង​ប្រទេស​បូឡូវី​នៅ​ថ្ងៃ​៥​ខែ​តុលា​ ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ជួប​ជាមួយ​ប្រទេស​កូឡុំប៊ី​នៅ​ថ្ងៃ​ទី​១៣​ខែ​តុលា​ ។

ខាង​ក្រោម​គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​២៣​រូប​របស់​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ​ ៖

អ្នក​ចាំ​ទី​ ៖ Fernando Muslera (Galatasaray), Martin Silva (Vasco da Gama)
ខ្សែ​ការពារ​ ៖ Maxi Pereira (Porto), Martin Caceres (Juventus), Jose Maria Gimenez, Diego Godin (both Atletico Madrid), Sebastian Coates (Sunderland), Jorge Fucile (Nacional)
ខ្សែបម្រើ ៖ Alvaro Pereira (Estudiantes), Mathias Corujo (Universidad de Chile), Naithan Nandez​(Penarol), Camilo Mayada, Carlos Sanchez (both River Plate), Alvaro Gonzalez (Atlas), Egidio Arevalo Rios (UANL Tigres), Brian Lozano (Defensor Sporting), Nicolas Lodeiro (Boca Juniors), Cristian Rodriguez (Independiente)
ខ្សែប្រយុទ្ធ ៖ Giorgian de Arrascaeta (Cruzeiro), Diego Rolan (Girondins Bordeaux), Jonathan Rodriguez (Deportivo La Coruna), Cristhian Stuani (Middlesbrough), Abel Hernandez (Hull City)

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Suarez និង​ Cavani សុទ្ធ​តែ​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​២៣​នាក់​របស់​អ៊ុយរ៉ាហ្គាយ​សម្រាប់​ប្រកួត​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ទេ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:កំសាន្ត
Tags: