រថ​យន្ត​​ច្នៃ​ដាច់​ចង្កូត ​គ្រោះថ្នាក់​មួយគ្រួសារ​

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​​០៦ និង​៤០​នាទីយប់​ថ្ងៃ​ទី​១២ ឧសភា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយ ស្ថិត​ក្នុងភូមិ​យាង​​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​ បង្ក​ឡើង​​ដោយ​រថយន្ត​កែ​ច្នៃ​មួយគ្រឿង បាន​ដាច់​រ៉ូ​ទីល​រេ​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវបណ្តាល​ឱ្យ​មនុស្ស​របួសធ្ងន់​ចំនួន​២​នាក់ និង​​ស្លាប់​​ម្នាក់​​នាក់ ​។​

ជន​រងគ្រោះ​ទាំង៣នាក់ ១-​​ឈ្មោះ​សូ ចិន្តា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ (អ្នកបើកបរ​) របួស​​​បាក់ជើង​ឆ្វេង​ ២-​ឈ្មោះ​តឿ សូរ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ របួស​​បាក់ជើង​ស្តាំ​​ ​និង៣​-​ឈ្មោះជួន តា​រ៉ា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ​ ​ស្លាប់​ពេល​​បញ្ជូន​​ដល់​មន្ទីរពេទ្យ​ ​ទាំង​៣​នាក់ មានទី​លំ​​នៅ​ភូមិ​ព្រៃ​គុប សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ហើយ​ត្រូវជា​ឪពុក​ម្តាយ និង​កូន ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីយស្រដៀងគ្នានេះដែរ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រន្ធត់​ណាស់​ ដោយ​​​កាលពី​វេលា​ម៉ោង​៦ និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​ ១០៨៥-១០៨៦ ស្ថិត​ក្នុងភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ ខាងលើ​មាន ១-​ឈ្មោះ ឡុ​ង សែន អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 3A-1182 រង​របួសធ្ងន់​, ២-​ឈ្មោះ ឡុ​ង សន្តាន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​, ៣-​ឈ្មោះ ហេង ហាន ភេទ​ប្រុស រងរបួសស្រាល​, ៤-​ឈ្មោះ បិ​ន ចាន់​ដឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ រងរបួសធ្ងន់​, ៥-​ឈ្មោះ សល់ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួសធ្ងន់ និង ៦-​ឈ្មោះ ជា គិ​ន​ឡាន់ ភេទ​ប្រុស រងរបួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៦​នាក់​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បញ្ជាក់​ថា តាម​ការ​សាកសួរ ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ផ្ទុះ​ម៉ាស៊ីន រេ​ចង្កូត​ធ្លាក់​ពីលើ​ ផ្លូវជាតិ​ក្រឡាប់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច​យក​មក​រក្សា​ទុក​ នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថ​យន្ត​​ច្នៃ​ដាច់​ចង្កូត ​គ្រោះថ្នាក់​មួយគ្រួសារ​

រថ​យន្ត​​ច្នៃ​ដាច់​ចង្កូត ​គ្រោះថ្នាក់​មួយគ្រួសារ​

រថ​យន្ត​​ច្នៃ​ដាច់​ចង្កូត ​គ្រោះថ្នាក់​មួយគ្រួសារ​

រថ​យន្ត​​ច្នៃ​ដាច់​ចង្កូត ​គ្រោះថ្នាក់​មួយគ្រួសារ​

រថ​យន្ត​​ច្នៃ​ដាច់​ចង្កូត ​គ្រោះថ្នាក់​មួយគ្រួសារ​