ក្រីក្រ​ពេក​! ជិត​គ្រប់​ខែ​តាម​ប្តី​រក​ការងារ​ធ្វើ ស្រាប់តែ​កើត​​កណ្តាល​ព្រៃ

ខេត្ត​​បាត់​ដំបង ៖ តាម​​សេចក្ដី​​រាយ​ការ​ណ៍​ឱ្យ​​ដឹង​​ថា ស្ត្រី​​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​បាន​សម្រាលកូន​នៅ​ក្នុង​ព្រៃ កាលពី​រសៀល​ថ្ងៃ​ទី​១២ ​ឧសភា ២០១៦ ស្ថិតនៅ​ចំណុច​​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បន្ទាប់​​ពី​គាត់​ធ្វើ​ចំណាកស្រុក​ជាមួយ​ស្វាមី ​ដើម្បី​ស្វែង​រក​​ការងារ​ធ្វើ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-ថៃ​ ។ ប្រភព​​​បន្ត​ថា ស្ត្រីខាងលើ​ឈ្មោះ​​ឆូ​យ វន អាយុ​៣៣​​ឆ្នាំ រស់នៅ​ស្រុក​សំឡូត​ ។

ស្ត្រី​រូប​នេះ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ តែ​គាត់​​បាន​សុំ​ស្វាមី​ទៅ​ជាមួយ ពេល​ស្វាមី​ត្រូវ​ចាក​ចេញពី​ផ្ទះ ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ។ ប៉ុន្តែ​ការ​សម្រេច​ធ្វើ​ចំណាកស្រុក​​ចោល​កូនប្រុស-​ស្រី​៥​នាក់​នៅ​ចាំផ្ទះ​នេះ មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ និង​​មិន​ទាន់​បានការ​ងារ​ធ្វើ​ផង ស្រាប់តែ​ប្រពន្ធ​សម្រាលកូន​ឆ្លងទន្លេ​ នៅ​ក្នុង​ព្រៃ​​ជាប់​ព្រំដែន​ថៃ ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជា​​ពលរ​ដ្ឋ ​។

បើ​តាម​អ្នកស្រុក​ថា ក្រោយ​​ពី​ដឹង​រឿង​នេះ ត្រូវ​​ប្រជា​ពលរ​ដ្ឋ​បាន​នាំ​គ្នា​ជួយ​ជ្រោម​ជ្រែង​​យ៉ាង​ខ្លាំង ទាំង​ការ​​ទំនាក់ទំនង​ហៅ​គ្រូ​​ពេទ្យ ទាំង​ការ​​ជួយ​ឧ​ប​ត្ថ​ម​ជា​ថវិកា ព្រោះ​ឃើ​ញ​គ្រួសារ​ប្ដី​ប្រពន្ធ​នេះ ​ក្រីក្រ​និង​កំសត់​ខ្លាំង​ពេក ​ដែល​ស្វែងរក​ការងារ​ធ្វើ​មិន​ទាន់​បាន​​ផង ស្រាប់តែ​ត្រូវ​សម្រាលកូន​នៅ​ក្នុង​ព្រៃ ​។

ទោះជា​យ៉ាងណា​ បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​បាន​​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​ខាងលើ​នេះ​ភ្លាម​ៗ​​ដែរ ហើយ​បាន​ប្រឹងប្រែង​​ជួយ​ស្ត្រី​រង​គ្រោះ​ឱ្យ​​រួច​​ផុត​ពី​គ្រោះថ្នាក់​ ។ បើ​តាម​គ្រូ​ពេទ្យ​ថា ស្ត្រី​រូប​នេះ​ សម្រាល​​បានកូន​ស្រី ដែល​មាន​សុខ​ភា​ព​ល្អ​ទាំង​ម្ដាយ​​ទាំង​កូន ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ ​ព្យាបាល​របស់​គ្រូ​ពេទ្យ​នៅឡើយ​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖​

ដោយឡែកមួយវិញទៀត ពេលប្តី និងសាច់ញាតិ បានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ តែសម្រាប់ស្រ្តីរងគ្រោះ និងទារកបានរួចផុតពីគ្រោះថ្នាក់ហើយ នៅពេលដែលក្រុមគ្រូពេទ្យ​​ បានជួយសង្គ្រោះទាន់ពេលវេលា។

លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News ថា ស្រ្តីដែលសម្រាលកូននៅលើទូកនេះ មានឈ្មោះ ខេង ដាអាយុ២៥ឆ្នាំ និងប្តីឈ្មោះ ដា។

ពួកគេទាំង ២នាក់ប្តីប្រពន្ធមានទីលំនៅភូមិវង្សកាថាក់ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុងមានមុខរបរនេសាទ ជាលក្ខណៈគ្រួសារ។

លោក ហៃ ឡៃស៊ុន បានបន្តទៀតថា សម្រាប់ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់លោក ជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមិនគិតសេវានោះឡើយ។

រហូតមកដល់ពេលនេះសុខភាពស្រ្តីរងគ្រោះនេះ និងទារក មានភាពល្អប្រសើរនោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រីក្រ​ពេក​! ជិត​គ្រប់​ខែ​តាម​ប្តី​រក​ការងារ​ធ្វើ ស្រាប់តែ​កើត​​កណ្តាល​ព្រៃ

ក្រីក្រ​ពេក​! ជិត​គ្រប់​ខែ​តាម​ប្តី​រក​ការងារ​ធ្វើ ស្រាប់តែ​កើត​​កណ្តាល​ព្រៃ

ក្រីក្រ​ពេក​! ជិត​គ្រប់​ខែ​តាម​ប្តី​រក​ការងារ​ធ្វើ ស្រាប់តែ​កើត​​កណ្តាល​ព្រៃ

ក្រីក្រ​ពេក​! ជិត​គ្រប់​ខែ​តាម​ប្តី​រក​ការងារ​ធ្វើ ស្រាប់តែ​កើត​​កណ្តាល​ព្រៃ

ក្រីក្រ​ពេក​! ជិត​គ្រប់​ខែ​តាម​ប្តី​រក​ការងារ​ធ្វើ ស្រាប់តែ​កើត​​កណ្តាល​ព្រៃ