របាយការណ៍​ថ្មី​របស់ ECPAT បង្ហាញ​ថា​កម្ពុជា, ឡាវ និង​វៀតណាម​គឺជា​តំបន់​គោល​ដៅ​ថ្មី​នៃ​ទេសចរណ៍​ផ្លូវ​ភេទ​កុមារ​

ប្រទេស​៣​នៅ​អាស៊ី​គឺ​កម្ពុជា, ឡាវ និង​វៀតណាម ហើយ​និង​ប្រទេស​៣​នៅ​អឺរ៉ុប​គឺ​ព័រ​ទុយហ្គាល់, ម៉ុលដូវ៉ា និង​អ៊ុយក្រែន​បាន​មាន​ឈ្មោះ​បោះ​សំឡេង​ជា​តំបន់​គោល​ដៅ​ថ្មី​នៃ​ទេសចរណ៍​​ផ្លូវ​ភេទ​កុមារ​ ដោយ​ធ្វើ​ឲ្យ​សកម្មជន​ការ​ពារ​សិទ្ធិ​កុមារ​ហៅ​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ​រួស​​រាន់​ដាក់​បញ្ចូល​វិធានការ​នានា​ក្នុង​ផែន​ការ​ទេសចរណ៍​នៃ​សាមី​ប្រទេស​​ដើម្បី​ការ​ពារ​កុមារ​ទាំង​នោះ។