អួត​ថា​ជា​កូន​ផ្កាយ​៣ ​បបួល​ម្ចាស់​កង់​បី​ចូល​ខារ៉ាអូខេ​១​យប់​ទល់​ភ្លឺ​ គ្មាន​លុយ​សង​គេ

អួត​ថា​ជា​កូន​ផ្កាយ​៣ ​បបួល​ម្ចាស់​កង់​បី​ចូល​ខារ៉ាអូខេ​១​យប់​ទល់​ភ្លឺ​ គ្មាន​លុយ​សង​គេ



ភ្នំពេញ​ ៖ ​បុរស​២​នាក់​ត្រូវ​បាន​ម្ចាស់​ហាង​ខារ៉ាអូខេ​ក្របួច.​ក​ជាប់​ និង​ឃាត់​ចាប់​ម៉ូតូ​កង់​៣​ទុក​ បន្ទាប់ពី​បុរស​ទាំង​២​នាក់​នោះ ​ចូល​ច្រៀង​ខារ៉ាអូខេ​ផឹក​ស៊ី​អស់​លុយ​ជាង​១០០​​ដុល្លារ ​ហើយ​មិន​មាន​លុយ​​ឲ្យ​គេ។ ក្រោយ​មក​ប្រពន្ធ​ម្ចាស់​ម៉ូតូ​កង់​បី​ បាន​ទៅ​ក្របួច.ក​ទាំង​២​នាក់​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦។

ម្ចាស់​​ម៉ូតូ​កង់​បី​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១២ ​ខែ​ឧសភា ​ខណៈ​រូបគេ​បាន​រត់​ម៉ូតូ​តាម​ដង​ផ្លូវ​នាង​​គង្ហីង ​ស្រាប់​តែ​មាន​បុរស​ម្នាក់​បាន​ហៅ​កង់​បី​គាត់​ជិះ ​​ទៅ​ម្ដុំ​ផ្លូវ​លេខ​៧០​ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ។ នៅ​ពេល​ទៅ​ដល់​ផ្លូវ​នោះ ​បុរស​ខាង​លើ​បាន​ហៅ​រូប​គាត់​ឲ្យ​ចូល​ទៅ​ហាង​ខារ៉ាអូខេ មួយ​ដើម្បី​ផឹក​​ស៊ី​ជាមួយ​គាត់ ដោយ​គេ​អួត​ក្អេងក្អាង​ថា​ជា​កូន​ផ្កាយ​៣​ ឯ​ម្ដាយ​នៅ​បរទេស។ តែ​គាត់​មិនបាន​ផឹក​ស៊ី​ជាមួយ​ទេ ​គឺ​ផឹក​តែ​បា​កាស មួយ​កំប៉ុង ​​​ហើយ​​ក៏បាន​អង្គុយ​ចាំ​ជិត​មួយ​ម៉ោង។ ប្រភព​បន្ត​ថា ពេល​នោះ រូប​គាត់​បាន​ទៅ​ហៅ​បុរស​ខាង​លើ​ ឲ្យ​ជួយ​គិត​ថ្លៃ​ម៉ូតូ​កង់​បី​មក​ តែ​បែរជា​បុរស​ខាងលើ បាន​និយាយ​ថា ឲ្យ​ចាំ​តិច​សិន​ទៅ​ចាំ​គាត់​ឲ្យ។ ក្រោយ​មក​រូប​គាត់​ក៏បាន​ទៅ​ដេក​នៅ​លើ​កង់​បី ​ហើយ​ភ្ញាក់​ឡើង ​ក៏បាន​ទៅ​ហៅ​បុរស​ខាងលើ​ម្ដង​ទៀត នៅ​ពេល​ចូល​ទៅ​ដល់ ក៏បាន​ឃើញ​នៅ​លើ​តុ​សុទ្ធ​តែ​ម្ហូប​ពេញ​តុ និង​មាន​ស្រី​ជាច្រើន​នាក់​ទៀត។ ពេល​នោះ​រូប​គាត់​បាន​ប្រាប់​ទៅ​បុរស​ខាង​លើ​ឲ្យ​គិតលុយ រួច​គេ​​បាន​ប្រាប់​ទៅវិញ​ថា គេ​គ្មាន​លុយ​ឲ្យ​ទេ។ ពេល​ឮ​ដូច្នេះ​ ម្ចាស់​ហាង​ខារ៉ាអូខេ​បាន​ចាក់​សោ​ម៉ូតូ​កង់​បី​គាត់​ទុក ដោយ​ម្ចាស់​ហាង​បាន​ប្រាប់​ថា យក​លុយ​មក​សង​ថ្លៃ​ម្ហូបអាហារ​សិន​មក​បាន​គាត់​ឲ្យ​ម៉ូតូ​នោះ​វិញ។

ក្រោយពី​ប្រពន្ធ​ម្ចាស់​កង់​បី​បានដាក់​ពាក្យបណ្តឹង​រួចមក បុរស​ខាងលើ បាន​យល់ព្រម​សងលុយ​ទៅឲ្យម្ចាស់​ម៉ូតូ​កង់​បី​វិញ ដោយ​បុរស​ខាងលើ បាន​ប្រាប់​ថា ឲ្យ​ចាំ​គាត់​រយៈពេល​កន្លះ​ម៉ោង​សិន​ទៅ តែ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​កង់​បី​មិន​ព្រម។ ក្រោយមក​បុរស​ខាងលើ​បាន​និយាយ​ប្រាប់​ថា រូបគាត់​ឈ្មោះ អ៊ុក សុជាតិ ភេទ ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ ទាហាន ង​៧០ ស្នាក់នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថី្ម ខណ្ឌ​សែន​សុខ គឺជា​កូនលោក​ផ្កាយ​៣ ម្នាក់។

ប្រពន្ធ​ម្ចាស់​ម៉ូតូ​កង់​បី​បាន​បន្តទៀតថា បើ​គាត់​ជា​កូន​ផ្កាយ​៣ មែន​នោះ គួរណាស់​តែ​ដោះស្រាយ​រឿង​នេះ​ហើយ តាមពិត​គាត់​មិនមែន​ជា​កូន​ផ្កាយ​៣​អី​នោះ​ទេ គាត់​គឺ​មនុស្ស​បោកប្រាស់​គេ។

បន្ទាប់មក​ភាគី​ខាង​ម៉ូតូ​កង់​បី​យល់​ព្រម​ទៅ​ជាមួយ​នឹង​បុរស​ខាងលើ​ ទៅ​យក​ប្រាក់​ចំនួន ១៧៥​ដុល្លារ ដើម្បី​សង​ថ្លៃ​ម្ហូបអាហារ និង​ថ្លៃ​ស្រា​បៀរ​របស់​ម្ចាស់​​ខារ៉ាអូខេ​ ប៉ុន្តែ​ពេល​ទៅ​ដល់​ផ្ទះ​មិន​មាន​អ្វី​នោះ​ទេ សូម្បីតែ​របស់របរ​ក្នុង​ផ្ទះ​ យក​លក់​អស់​ខ្ទេចខ្ទី​ផង​ដែរ៕

អួត​ថា​ជា​កូន​ផ្កាយ​៣ ​បបួល​ម្ចាស់​កង់​បី​ចូល​ខារ៉ាអូខេ​១​យប់​ទល់​ភ្លឺ​ គ្មាន​លុយ​សង​គេ

អួត​ថា​ជា​កូន​ផ្កាយ​៣ ​បបួល​ម្ចាស់​កង់​បី​ចូល​ខារ៉ាអូខេ​១​យប់​ទល់​ភ្លឺ​ គ្មាន​លុយ​សង​គេ

អួត​ថា​ជា​កូន​ផ្កាយ​៣ ​បបួល​ម្ចាស់​កង់​បី​ចូល​ខារ៉ាអូខេ​១​យប់​ទល់​ភ្លឺ​ គ្មាន​លុយ​សង​គេ

អួត​ថា​ជា​កូន​ផ្កាយ​៣ ​បបួល​ម្ចាស់​កង់​បី​ចូល​ខារ៉ាអូខេ​១​យប់​ទល់​ភ្លឺ​ គ្មាន​លុយ​សង​គេ