អភិបាលខណ្ឌ​សែន​សុខ បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង ឃាត់ខ្លួន​បាន​មនុស្ស​១០​នាក់​

អភិបាលខណ្ឌ​សែន​សុខ បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង ឃាត់ខ្លួន​បាន​មនុស្ស​១០​នាក់​

​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ តាម​បញ្ជា​ណែនាំ​របស់ លោក ប៉ិល កុសល​ អភិ​បាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះ​មក​បង្ក្រាប​ទីតាំង​លួច​បើក​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​១​កន្លែង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ជា​លទ្ធផល ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​១​គ្រឿង​ ឃាត់ខ្លួន​មនុស្ស​ប្រុស-ស្រី​ចំនួន​១០​នាក់។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទីតាំង​ហ្គេម​បាញ់​ត្រី​បាន​ធ្វើ​សកម្មភាព​បើក​ដំ​ណើរ​ការ លួចលាក់​យូរណាស់​មក​ហើយ​ ដោយ​ប្រើ​រូបភាព​បិទ​បាំង ខាងក្រៅ​ដាក់​ស្លាក​លក់​ផ្ទះ​ ហើ​យ​នៅ​ខាង​មុខ​បិទទ្វារ​ជិត តែ​លួច​បើក​ខាងក្រោយ និង​មានការ​សហការ​គ្នា​ពី​មន្ត្រី​មូលដ្ឋាន​ថ្នាក់​ភូមិ​ម្នាក់ ​ឈ្មោះ លី ព្រោះ​ទីតាំង​បើក​ហ្គេម​នេះ​ នៅ​ទល់​មុខ​ផ្ទះ ​លោក ​លី ជា​អនុ​ប្រធាន​ភូមិ​តែម្តង​ ដែល​មាន​ចម្ងាយ​ត្រឹម​៥​ម៉ែត្រ​ពី​គ្នា​សោះ​។​ ម្ចាស់​ហ្គេម​នេះ ​ក្រៅពី​ពី​មាន​ផ្ទៃក្នុង​សម្ងាត់​ថ្នាក់​ភូមិ​ ក៏​មាន​ផ្ទៃ​ក្នុ​ង​សម្ងាត់​ក្នុង​ជួរ​កងកម្លាំង​សមត្ថកិច្ច​ផង​ដែរ​ ជា​ខ្នងបង្អែក​សម្រាប់​លួច​រាយការណ៍​នៅពេល​កម្លាំង​របស់​សមត្ថកិច្ច​ចុះ​មក​ម្តងៗ ​ដើម្បី​ឲ្យ​ដឹង​បិទទ្វារ​ជាមុន​។​

​ក្នុង​រយៈពេល​ប្រហែល​មួយ​ខែ​នេះ ចាប់តាំងពី​ លោក ប៉ិល កុសល ឡើង​មក​គ្រប់គ្រង​ជា​អភិបាល​ខ​ណ្ឌ​ជំនួស​ លោក លី សវេត គេ​សង្កេត​ឃើញ​ លោក​​ខិតខំ​បំពេញការងារ​យ៉ាង​សកម្ម​ មិន​ចាញ់​អតីត​អភិបាលខណ្ឌ​មុនៗ​នោះ​ឡើយ ទាំង​ផ្នែក​បង្ក្រាប​បទល្មើស និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ផ្សេងៗ​រួម​ទាំង​ការ​ចុះ​សួរសុខទុក្ខ ​និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រ​ផង​ដែរ មិនដែល​ខកខាន​១​សប្ដាហ៍​ណា​ឡើយ​។​

​ចំពោះ​ជនជាប់ចោទ​ចំនួន​១០​នាក់​ ពាក់ព័ន្ធ​ក្នុង​ការ​​បង្ក្រាប​ទូ​ហ្គេម​នេះ​ ត្រូវ​បាន​លោក​អភិបាល​ខណ្ឌ ប្រគល់​ឲ្យ​ទៅ​ខាង​កម្លាំង​កងរាជអាវុធហត្ថ ​(​ប៉េអិម​)​ នាំ​យក​ទៅ​សួរនាំ​ និង​បញ្ជូន​ទៅ​តុលាការ ដោយ​ហេតុ​ថា​ព័ត៌មាន​ទីតាំង​ហ្គេម​ល្មើស​ច្បាប់​នេះ​ភាគី​ខាង​ប៉េអិម​ជា​អ្នក​រាយការណ៍​មក​លោក​អភិបាល​ខ​ណ្ឌ​ ដើម្បី​សុំ​បញ្ជា​ចាត់ការ​បង្ក្រាប​៕