ពេល​​​ណា​​​ទើប​​អស់ ក្នុងតំបន់ត្រពាំង​ឈូក?

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក អ៊ុ​ក សុភា តំណាង​ឱ្យ​លោក​ប៉ិល កុសល អភិបាល​ខណ្ឌបាន​ចុះធ្វើរដ្ឋ​បាល​ ដោយឆែកឆេរនិង​បង្ក្រាប​ករណី​គ្រឿងញៀន​ក្នុង​តំបន់​ត្រពាំង​ឈូក កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ ។ ការ​បង្ក្រាប​នោះ ត្រូវ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១០​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ដែលសុទ្ធសឹង​ជាមុខសញ្ញា រួម​ទាំង​​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង​ផង​ដែរ​។