តើទំរង់ម្រាមដៃរបស់អ្នកកំណត់ពីបុគ្គលិកលក្ខណៈរបស់អ្នកយ៉ាងម៉េច?

បុគ្គលិកលក្ខណៈរបស់អ្នកអាចកំណត់បានតាមរយះរូបរាងនៃម្រាមដៃរបស់អ្នក និង១០០% ជាការពិត។ ប្រសិនបើអ្នកជឿ អ្នកអាចបន្តការអានអត្ថបទនេះ និងជ្រើសរើសថាមួយណាជាទំរង់នៃម្រាមដៃរបស់ដៃជា A, B ឬក៏ C?

តើទំរង់ម្រាមដៃរបស់អ្នកកំណត់ពីបុគ្គលិកលក្ខណៈរបស់អ្នកយ៉ាងម៉េច?

ប្រសិនបើម្រាមដៃអ្នកមានទំរង់ដូចជាចំនុចAនៅក្នុងរូមនេះជាបុគ្គលិកលក្ខណៈរបស់អ្នក៖
-អ្នកមិនបង្ហាញអារម្មណ៍ចេញមកក្រៅអោយគេដឹងច្រើនទេ ដោយអ្នកចង់អោយគ្រប់គ្នាគិតថាអ្នកខ្លាំង និងអស្ចារ្យ។
-ទោះបីជាអ្នកមិនសូវបង្ហាញអារម្មណ៍ច្រើន អ្នកជាប្រភេទមនុស្សមានមនោសញ្ចេតនា និងនៅពេលអ្នកស្គាល់អ្នកណា អ្នកនឹងចាប់ផ្តើមល្អជាមួយបុគ្គលនោះយ៉ាងខ្លាំង។
-ដូចជាអ្វីដែលយើងបាននិយាយអ្នកជាមនុស្សមានមនោសញ្ចេតនា នោះមានន័យថាអ្នកពិតជាខ្វល់ពីមនុស្សដែលអ្នកស្រលាញ់ ប៉ុន្តែអ្នកអាចល្អចំពោះមនុស្សដែលមិនជិតស្និតទៀតផង
-អ្នកមិនដែលបោះបង់ចោលបញ្ហានោះទេ ហេតុនេះហើយអ្នកតែងតែព្យាយាមបញ្ចប់វាសូម្បីតែអ្នកស្អប់មិនចង់ធ្វើក៏ដោយ
-អ្នករីករាយនឹងជួយមនុស្សដែលត្រូវការជំនួយ ហើយអ្នកជាមួយមនុស្សដែលមានចិត្តទូលាយ
-អ្នកជាមនុស្សស្មោះត្រង់ណាស់ ហើយអ្នកមិនដឹងថានិយាយកុហកបែបណា ហើយនោះធ្វើអោយអ្នកជាមនុស្សដែលមិនចេះកុហក។ ប៉ុន្តែដោយសារអ្នកមិនដែលកុហកនរណាម្នាក់ អ្នកស្អប់ណាស់បើគេកុហកអ្នក
-ដោយសារអ្នកចង់អោយអ្នកគ្រប់គ្នាគិតថាអ្នកខ្លាំង ជានិច្ចកាលអ្នកលាក់អារម្មណ៍ខ្លួនឯង ដែលធ្វើអោយអ្នកមិនសប្បាយចិត្ត។

ប្រសិនបើទំរង់ម្រាមដៃរបស់អ្នកដូចនឹងចំនុចB ក្នុងរូប នេះជាលក្ខណៈសម្បត្តិរបស់អ្នក។
-អ្នកមានសុបិន្តខ្ពស់ អ្នកតែងតែចង់បានស្នេហាពិត ហើយអ្នកប្រថ្នាចង់បានអ្នកដែលនឹងយល់ពីអ្នក ហើយស្រលាញ់អ្នកពីលក្ខណៈពិតរបស់អ្នក។
-ដោយសារអ្នកមានក្តីសុបិន្តបែបនេះ នោះវាធ្វើអោយអ្នកស្មោះត្រង់បំផុតចំពោះអ្នកដែលអ្នកលង់ស្នេហ៍ ហើយអ្នកតែងតែគិតដល់គេមុនគេ។
-នៅពេលមានរឿងក្នុងចិត្ត ហើយអ្នកសំរេចចិត្តថាវាជារឿងត្រឹមត្រូវអ្នកនឹងធ្វើវាភ្លាមដោយមិនខ្វល់ពីបញ្ហាអ្វីឡើយ
-ទោះបីជាយ៉ាងណាក៏ដោយ អ្នកជាមនុស្សដែលមើលទៅហាក់ដូចជាខ្លាំង និងមានឯករាជ្យ
-សូម្បីតែអ្នកឃើញថាការងារខ្លះពិបាកនឹងសំរេច អ្នកនៅតែធ្វើវាដោយអំនត់
-អ្នកខ្លាចការឈឺចាប់ដោយសារតែមនុស្សដែលអ្នកស្រលាញ់

ប្រសិនបើរូបរាងម្រាមដៃរបស់អ្នកដូចរូប C នេះជាបុគ្គលិកលក្ខណៈរបស់អ្នក៖
-អ្នកនឹងមិនដែលតឹងរឹង ឬខឹងចំពោះនរណាម្នាក់ ឬរឿងអ្វីមួយប្រសិនបើគេធ្វើអោយអ្នកខឹងខ្លាំងនោះទេ
-អ្នកមិនចង់សាកល្បងរបស់ថ្មី ហើយអ្នកស្អប់ការប្រកួតប្រជែង
-អ្នកមិនសូវបើកទូលាយជាមួយមនុស្សផ្សេងទេ ហេតុនេះហើយអ្នកចូលចិត្តរក្សាទុកបញ្ហា និងមានអារម្មណ៍គិតតែខ្លួនឯង
-ប៉ុន្តែទោះបីជាអ្នកមិនសូវបើកទូលាយជាមួយអ្នកដទៃច្រើនក៏ដោយ តែអ្នកចូលចិត្តអោយគេទុកចិត្តអ្នក និងចង់អោយគេពឹងផ្អែកលើអ្នក
-អ្នកដឹងថាអ្វីដែលអ្នកចូលចិត្តនិងអ្វីដែល អ្នកមិនចូលចិត្ត ហើយអ្នកមិនដែលធ្វើពុតជាចូលចិត្តអ្វីដែលអ្នកមិនចូលចិត្តនោះទេ
-អ្នកមានជំនឿចិត្តខ្ពស់នៅពេលដែលអ្នកគិតថាអ្នកត្រូវក្នុងរឿងអ្វីមួយ ហើយប្រសិនបើវាបែជារឿងខុស អ្នកនឹងទទួលយកវាហើយអ្នក នឹងសុំទោសគេចំពោះកំហុសអ្នក
-អ្នកជាមនុស្សដែលមានចិត្តទន់ដែលងាយស្រួលនឹងអភ័យទោសអោយគេ
-អ្នកអាចងាយនឹងរំជួយចិត្ត៕

ប្រភព៖ kakmeas

អ្នកនឹងចូលចិត្ត

  • តើទំរង់ម្រាមដៃរបស់អ្នកកំណត់ពីបុគ្គលិកលក្ខណៈរបស់អ្នកយ៉ាងម៉េច?已关闭评论
  • 43 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ចំនេះដឹង
Tags: