ហួសចិត្ត! សត្វស្វាញីពីរក្បាល នាំគ្នារួមភេទ ក្រោយពីស្វាឈ្មោល ព្រងើយកន្តើយ

រវ៉ាន់ដា ៖ ថ្មីៗនេះ សត្វស្វាញីពីរក្បាល កំពុងតែទាញចំណាប់អារម្មណ៍ លើបណ្តាញសារព័តមានអន្តរជាតិជាច្រើន ក្រោយពីអ្នកវិទ្យាសាស្រ្តម្នាក់ បានប្រទះឃើញពួកវាកំពុងតែរួមភេទ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បណ្ឌិតសាស្រ្តាចារ្យរងផ្នែកវិទ្យាសាស្រ្ត លោក Cyril Grueter ជាអ្នកជំនាញផ្នែកសត្វ មកពីសាកលវិទ្យាល័យភាគខាងលិច នៃប្រទេសអូស្រ្តាលី បានចុះធ្វើការពិនិត្យមើល ពីរបៀបនៃការចិញ្ចឹមស្វាប្រភេទ ហ្គោរីឡា (Gorilla) ឬស្វាឪ នៅក្នុងប្រទេសរវ៉ាន់ដា រួចក៏ស្រាប់តែប្រទះឃើញ សត្វញីមួយគូ កំពុងតែរួមសង្វាក់គ្នាតែម្តង ដែលធ្វើឲ្យរូបលោកស្ទើរតែស្រឡាំងកាំង។

ប្រភពបន្តទៀតថា លោកបណ្ឌិត Grueter មានប្រសាសន៍ថ្លែងប្រាប់ ប្រភពសារព័ត៌មាន Daily Mail Australia ថា «ក្រោយពីបានឃើញសត្វស្វាញីទាំងពីរ ឈ្លោះដណ្តើមចំណីគ្នាស៊ីរួច ស្រាប់តែក្រុមរបស់ពួកយើងឃើញសត្វស្វាញីទាំងពីរនេះ បញ្ចេញសកម្មភាពអោបរឹតគ្នា និងធ្វើការរួមភេទនិងគ្នាទៅវិញ ជាហេតុធ្វើឲ្យពួកយើងទាំងអស់គ្នាមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលជាខ្លាំង» ។

ដោយឡែកក្រោយតាមរយៈការអង្កេត ជាប្រចាំថ្ងៃយ៉ាងម៉ត់ចត់ ឆ្លងកាត់អស់រយៈពេលជាង២ឆ្នាំ ទើបលោកវេជ្ជបណ្ឌិត Grueter បានដឹងច្បាស់ថា ភាគច្រើននៃសត្វស្វាញីហ្គោរីឡានេះ គឺបកទៅស្រលាញ់ភេទដូចគ្នា មូលហេតុដោយសារតែការរំញោចផ្លូវភេទ ព្រោះតែស្វាឈ្មោលមិនបង្កាត់ពូជជាមួយ។

លោកវេជ្ជបណ្ឌិតបន្តទៀតថា «ខ្ញុំមិននឹកស្មានទេថា នឹងបានឃើញរឿងបែបនេះសោះ ដែលករណីសត្វស្វាញីនេះ បែរជារួមភេទជាមួយគ្នាទៅវិញ ហើយករណីនេះអាចនិយាយបានថា ក៏ដោយសារតែពួកវា មានសំរើបខាងផ្លូវភេទផងដែរ»៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក  បានបង្កឲ្យមាន ភាពចលាចល យ៉ាងខ្លាំង នៅក្នុងទ្រុង របស់ពួកវា បន្ទាប់ពីបាន ដេញវាយគ្នា រហូតផ្អើលដល់ សត្វស្វាឪដទៃទៀត នៅឯសួនសត្វ «Twycross Zoo» ក្នុងទីក្រុង Atherstone នៃចក្រភពអង់គ្លេស។

បើតាមខ្សែវីដេអូ ដែលថតបានទិដ្ឋភាព នៃហេតុការណ៍នោះ បានបង្ហាញឲ្យឃើញ សត្វស្វាឪ អត់មានរោម (ដោយសារតែ កើតជំងឺទំពែក) ដ៏ធំ២ក្បាល បានរត់ប្រដេញ និងវាយគ្នា ទៅវិញទៅមក បង្កឲ្យសត្វស្វាឪ ដទៃទៀតផ្អើល ក៏បានចូលរួម ក្នុងភាពចលាចលនោះ តែម្តង។ បើតាមសម្តី អ្នកដែលថត ខ្សែវីដេអូនោះ បានឲ្យដឹងថា សត្វស្វាឪ ទាំង២ក្បាលនោះ គឺជាបងប្អូននឹងគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបង្ហោះខ្សែវីដេអូនោះ បាននិយាយថា សត្វស្វាឪទាំងនោះ មិនបានរងរបួស ធ្ងន់ធ្ងរអ្វីឡើយ គ្រាន់តែមានស្នាមរបួសបន្តិចបន្តួចតែប៉ុណ្ណោះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ជំងឺទំពែកដែលអាចកើតឡើង ចំពោះមនុស្សត្រូវបានគេដឹងថា វាអាចកើតឡើង ចំពោះសត្វស្វាឪផងដែរ ដែលបណ្តាលមកពីភាពតានតឹង ឬការរងរបួសជាដើម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហួសចិត្ត! សត្វស្វាញីពីរក្បាល នាំគ្នារួមភេទ ក្រោយពីស្វាឈ្មោល ព្រងើយកន្តើយ

ហួសចិត្ត! សត្វស្វាញីពីរក្បាល នាំគ្នារួមភេទ ក្រោយពីស្វាឈ្មោល ព្រងើយកន្តើយ

ហួសចិត្ត! សត្វស្វាញីពីរក្បាល នាំគ្នារួមភេទ ក្រោយពីស្វាឈ្មោល ព្រងើយកន្តើយ