វីដេអូ​ឃ្លិប​នេះ ដេនី ក្វាន់ ព្រម​សុំ​ទោស​មហាជន ក្រសួង និង​រៀមច្បង​សិល្បករ

បន្ទាប់​រឿង​រ៉ាវ​កាន់​តែ​ទុំជោរ តារា​ស្រី ដេនី ក្វាន់ បាន​បញ្ចេញ​វីដេអូ​ចុង​ក្រោយ​មួយ​ប៉ុន្មាន​នាទី​មុន​នេះ  ធ្វើ​ការ​សុំ​ទោស​សាធារណជន ចំពោះ​ការ​ស្លៀក​ពាក់​សិចស៊ី​របស់​នាង​កន្លង​មក។ កាយវិការ​នេះ ក៏​ឆ្លើយ​តប​ទៅ​នឹង​លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​ប្រមូល​ស្នាម​មេដៃ​ធ្វើ​ចំណាត់​ការ​លើ​ករណី​តារា​ស្រី​មក​ពី​ខេត្ត​ព្រះវិហារ​នេះ តាម​អនុសាសន៍​ឯកឧត្ដម ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ បង្គាប់​មក​លោក​ថ្មី​ៗ​នេះ ។

 

វីដេអូ​ឃ្លិប​នេះ ដេនី ក្វាន់ ព្រម​សុំ​ទោស​មហាជន ក្រសួង និង​រៀមច្បង​សិល្បករ

 

ដេនី ប្រាប់​ថា នាង​ព្រម​ធ្វើ​តាម​លោក សុះ ម៉ាច ដើម្បី​កុំ​ឲ្យ​រឿង​នេះ​កាន់​តែ​អូស​បន្លាយ។ “ការ​ទាមទារ​របស់​បង ម៉ាច ខ្ញុំ​ធ្វើ​តាម​ទាំង​អស់ ព្រោះ​ខ្ញុំ​ក៏​ចង់​បញ្ចប់​នូវ​ការ​រិះគន់​ទាំង​នោះ​ដែរ!” ដេនី ប្រាប់​វីអូឌី។ យ៉ាង​នេះ​ក្ដី នាង បាន​បដិសេធ​សុំ​ទោស​ចំពោះ​បុគ្គល​មួយ​ចំនួន ដែល​បាន​ប្រតិកម្ម​ចំពោះ​នាង ប្រើ​ពាក្យ​មិន​សម​រម្យ ដែល​នាង​យល់​ថា នោះ​មិន​មែន​ជា​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ទេ៕

 

ស្ដាប់​…ដេនី ទាំង​អស់​គ្នា!

 

 

អត្ថបទ៖ ទារិកា