បូ​នី​តា ដា​ដេ​ណា ឆេះដុំ​រឿង​តម្លៃ​ខ្លួន​មួយ​យប់ ៥០០ ដុល្លារ​

គេពុំដឹងទេថាតើបុរសម្នាក់ដែលលេងហ្វេសប៊ុកជាមួយអតីតតារាសម្ដែងជើងចាស់អ្នកស្រី បូនីតា ដាដេណា មានទ្រព្យសម្បត្តិលុយកាក់ច្រើនកម្រិតណាទេទើបបានជាហ៊ានប្រើពាក្យថាបើនាងគេង ជាមួយគេ ១ យប់គេហ៊ានឲ្យ ៥០០ ដុល្លារ ។ ទៅនេះមានអ្នកលេង Facebook ម្នាក់បានឆាតទៅសុំតារាសម្តែងជើងចាស់ បូនីតាដា ដេណា ដេកជាមួយ ជាថ្នូរនឹងទឹកប្រាក់ ៥០០ដុល្លារ ។ តែត្រូវបាននាងដៀលស្តីថាឲ្យទៅវិញ និង បិទឈប់ទាក់ទងជាមួយបុរសម្នាក់នោះក្នុងហ្វេសប៊ុកទៀត ។ តាមការឲ្យដឹងពីអ្នកស្រី បូនីតា ដាដេណា ថាបុរសនោះពិតជាព្រហើនដោយគេ បានឆាតមក សួរចំៗតែម្ដងថា “គេងជាមួយបងអត់ បងឲ្យ ៥០០$” ។

បូ​នី​តា ដា​ដេ​ណា ឆេះដុំ​រឿង​តម្លៃ​ខ្លួន​មួយ​យប់ ៥០០ ដុល្លារ​

អ្នកស្រី ដាដេណា បានបង្ហើបថា៖ពេលនោះអ្នកស្រីមិនបានឆ្លើយតបឡើយ ប៉ុន្តែបុរសម្នាក់នោះនៅតែ ព្យាយាម ឆាតមកជាបន្តបន្ទាប់ រហូតទ្រាំលែងបានទើប អ្នកស្រីបានឆ្លើយទៅវិញយ៉ាងចាស់ដៃដោយប្រើពាក្យសំដីអសុរោះមួយចំនួន មុនពេលអ្នកស្រី Block Facebook បុរសនោះចោលតែម្ដង ។ តារាសម្តែងជើងចាស់អ្នកស្រី បូនីតា ដាដេណា ដែលល្បីថាមានស្វាមីជាសេដ្ឋីអារ៉ាប់ម្នាក់នេះ បានលើកឡើងថា ៖ មិនដែលស្គាល់បុរសម្នាក់នោះឡើយ ហើយក៏មិនដឹងថា បានក្លាយជា Friend ជាមួយគ្នាតាំងពីកាលណានោះឡើយ? ។ មុនឈានដល់ការឆាតដូចខាងលើ អ្នកស្រីថា គណនីម្នាក់នោះតែងតែចុច Like រូបអ្នកស្រីជានិច្ច ពេលអ្នកស្រីបង្ហោះរូបម្ដងៗ ៕ ដេវីត

បូ​នី​តា ដា​ដេ​ណា ឆេះដុំ​រឿង​តម្លៃ​ខ្លួន​មួយ​យប់ ៥០០ ដុល្លារ​