ចម្រៀង​​​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ 2022 របស់​ចិន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​លួច​ចម្លង​ពី​បទ “Let it Go” ក្នុង​រឿង​ Frozen

Shanghaiist៖ ចិន​បាន​​ទទួល​រង​នូវ រឿង​អាស្រូវ ពាក់ព័ន្ធ នឹង​ការ​លួច​ចម្លង​​​បទ “Let it Go” របស់​ផលិតកម្ម Disney ក្នុង​ភាពយន្ត​គំនូរជីវចល​មួយ​ដែល​មាន​ចំណង​ជើង​ថា Frozen ។

វា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​រិះគន់​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗនេះ ​បន្ទាប់​ពី​ទីក្រុង​ប៉េកាំង​ឈ្នះ ការ​បោះឆ្នោត។ ប្រជាជន​ចិន​មាន​ចម្ងល់​ថា​ហេតុ​អ្វី​បាន​ជា​​ “Ice Dancing” ក្លាយ​ជា​​បទ​ចម្រៀង​មួយ​បទ​ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​ 10 ដែល​បាន​បោះឆ្នោត​ជ្រើសរើស​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ 2022 នៅ​ក្នុង​ទីក្រុង​ប៉េកាំង​។  ទន្ទឹម​នឹង​នោះ​ផង​ដែរ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​កត់សម្គាល់​ពី​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​លោក Sun Nan និង​អ្នកនាង Tan Jing ថា​មាន​សំឡេង​ស្រដៀង​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹងបទ “Let it Go” ដែល​ជា​បទ​ពេញ​និយម​ក្នុង​ខ្សែ​ភាពយន្ត​គំនូរជីវចល​ Frozen។

ខណៈ​​បទ​ចម្រៀង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​គ្រាន់​តែ​ជា​បទ​ចម្រៀង​កីឡា​អូឡាំពិក​តែ​ប៉ុណ្ណោះ ​ក៏​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ថ្នាក់ A នៃ​​​ទស្សនាវដ្ដី​នៃ​ប្រទេស​ចិន​មាន​ឈ្មោះ​ថា Caijing​ បាន​ចេញ​ផ្សាយ​ពី​អត្ថបទ​នេះ កាល​ពី​សប្ដាហ៍​មុនដែរ​ ក៏ប៉ុន្តែ​ខាង​ទស្សនាវដ្តី​​ក៏​​បាន​លុប​​វា​ចេញ​វិញ។ តែ​ឥឡូវ​នេះ​បទ​ចម្រៀង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ 2022​ ​នេះ​ក៏​​ត្រូវ​បាន​គេ​ចែកចាយ​លើ​ប្រព័ន្ធ Internet ​ជា​ថ្មី​ពី​ម្នាក់​ទៅ​ម្នាក់​យ៉ាង​ច្រើន រួមទាំងការរិះយ៉ាងចាស់ដៃពីសំណាក់ប្រជាជនចិនជាច្រើនផងដែរ។

គួបញ្ជាក់ផងដែរថា បទចម្រៀង “Let it Go” ច្រៀងដោយ Demi Lovato បានចេញតាំងពីថ្ងៃ1 ខែវិច្ចិកា ឆ្នាំ 2013 ៕

សូមទស្សនាទាំងអស់គ្នា៖

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖ 


  • ចម្រៀង​​​កីឡា​អូឡាំពិក​រដូវ​រងា​ឆ្នាំ 2022 របស់​ចិន​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​លួច​ចម្លង​ពី​បទ “Let it Go” ក្នុង​រឿង​ Frozen已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: