អាហារ​រូប​ត្ថ​ម្ភ​ចម្បង ៥ មុខ នាំមក​នូវ​សុខ​ភាពល្អ

ការទទួលទានអាហារសុខភាពជួយឱ្យរាងកាយរឹងមាំពោរពេញដោយថាមពល និងបំពេញមុខងារបានល្អប្រសើរ។ តើធ្វើដូចម៉េចទើបអាចកំណត់បាននូវអាហារសុខភាព? អាហារសុខភាពគឺជាអាហារចម្រុះដោយជីវជាតិចិញ្ចឹមគ្រប់ប្រភេទ អាហារចម្បង ៥ មុខដូចខាងក្រោម ៖
-ផ្លែឈើ

-បន្លែ
-នំប៉័ង និងធញ្ញជាតិ
-សាច់ និងអាហារដែលមានជីវជាតិចិញ្ចឹមដូចសាច់
-អាហារចម្រាញ់ពីទឹកដោះគោ ។

ជាគំនិតល្អ អ្នកគួរស្វែងយល់អំពីអាហារទាំង ៥ក្រុម ថាតើអាហារណាដែលអ្នកចូលចិត្តក្នុងចំណោមអាហារនៃក្រុមនីមួយៗ ហើយថាតើគួរបរិភោគក្នុងបរិមាណប៉ុណ្ណា។ គួរយល់ដឹងផងដែរចំណីចំណុក អាហារសម្រន់ពោះ ភេសជ្ជៈ និងអាហារតាមចិញ្ចើមផ្លូវ ច្រើនតែសម្បូរជាតិខ្លាញ់ ប្រៃ ឬផ្អែមជ្រុលដែលទាំងនេះមិនផ្តល់ផលល្អចំពោះសុខភាពទេ ពីព្រោះអាហារទាំងនេះ ពុំមានជីវជាតិចិញ្ចឹមចាំបាច់សម្រាប់តម្រូវការរាងកាយ ដូចនេះយកល្អអ្នកគួរកុំបរិភោគញឹកញាប់ពេក។

គន្លឹះក្នុងការទទួលទានអាហារសុខភាព ៖
-ទទួលទាន៣ពេល ក្នុង១ថ្ងៃ គឺ អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចនិងជ្រើសរើសចំណី/អាហារសម្រន់ដែលមិនប៉ះពាល់ដល់សុខភាព ដូចជា ទទួលទានតែនៅពេលព្រឹក និងថ្ងៃរសៀល។ការទទួលទានបែបនេះនឹងជួយឱ្យរាងកាយមានថាមពលពេលមួយថ្ងៃ និងមិនសូវចង់ញ៉ាំច្រើន។

-លៃយ៉ាងណាទទួលទានឱ្យបាន គ្រប់ ៥មុខអាហារ ខាងលើជារៀងរាល់ថ្ងៃទើបរាងកាយទទួលបានសារធាតុរ៉ែ វីតាមីន ថាមពលគ្រប់តម្រូវការ។
-កុំសូវទទួលទានអាហារសម្បូរស្ករ និងខ្លាញ់ ដូចជាស្ករគ្រាប់ ភេសជ្ជៈផ្អែម ដំឡូងបាំរាំងកញ្ចប់ និងអាហារបំពងនានា ពុំនោះអ្នកប្រាកដជាធាត់ដោយមិនដឹងខ្លួន។
-ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។

ចៀសវាងការតមអាហារ ៖
អាហារគ្រប់ប្រភេទមិនអាចត្រូវបានចាត់ទុកថាជាអាហារល្អ ឬមិនល្អឡើយ ប្រការសំខាន់អ្នកត្រូវដឹងថាតើគួរបរិភោគក្នុងបរិមាណប៉ុណ្ណា តួយ៉ាង ផ្លែឈើ និងទឹកដោះគោ គួរតែបរិភោគជារៀងរាល់ថ្ងៃ ចំណែអាហារខ្លាញ់គួរបរិភោគយូរៗម្តង។

អាហារចាំបាច់សម្រាប់ស្ត្រី គឺ កាល់ស្យូម និងជាតិដែក ៖
ស្ត្រីក្នុងវ័យជំទង់ត្រូវការអាហារសម្បូរកាល់ស្យូមដើម្បីជួយឱ្យឆ្អឹង និងធ្មេញរឹងមាំ។ ចំណែកជាតិដែកវិញជួយការពារប្រឆាំងនឹងជំងឺស្លេកស្លាំង (ខ្វះឈាម) ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • អាហារ​រូប​ត្ថ​ម្ភ​ចម្បង ៥ មុខ នាំមក​នូវ​សុខ​ភាពល្អ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:សុខភាព
Tags: