ដេនី ក្វាន់ ត្រូវ ម៉េង កែវពេជ្ជតា វាយបកយ៉ាងចាស់ដៃ!

ភ្នំពេញ៖ រឿងរ៉ាវដ៏ក្តៅគគុក ហែកហួរគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក រវាងតារាស្រីពីរដួង គឺកញ្ញា ដេនី ក្វាន់ និង អ្នកនាង ម៉េង កែវពេជ្ជតា កាន់តែធ្វើឲ្យ អ្នកគាំទ្រ ចង់តាមដានពីពួកគេ ពីមួយថ្ងៃទៅមួយថ្ងៃ។

កាលពីយប់មិញផងដែរ បន្ទាប់ពីឃើញសាររបស់ កញ្ញា ដេនី ក្វាន់ ដែលបានសរសេរចំៗទៅកាន់ អ្នកនាង ម៉េង កែវពេជ្ជតារួចមក គឺរូបអ្នកនាង មិនបានអោបដៃឲ្យគេដៀលបានងាយៗនោះទេ អ្នកនាង ក៏បានសរសេរសារដ៏វែងអន្លាយទាំងកណ្តាល យប់ ដើម្បីចង់វាយបក ទៅកញ្ញា ដេនី ក្វាន់ផងដែរ។ 

ចំពោះសារនោះមានអត្ថន័យថា "អស់ពេលពេញមួយថ្ងៃ ហើយដែលនាងនិងបងប្អូនបក្សពួកនាងអង្គុយជេរយើង ។ ជេរបានល្អ មិនហត់ មិនចេះខ្វះពាក្យ ។ ពិតជាកែមិនឡើងមែន ដូចពាក្យចាស់ពោលថា " កុំពត់ស្រឡៅ កុំប្រដៅស្រីខូច " ត្រឹមត្រូវណាស់ ។ នេះជាសណ្តានពិតរបស់នាងហើយ ។ នាងច្រលោតខឹង និងក្រពុលមុខខ្លាំងណាស់ ព្រោះមានគេទើសនាងច្រើន រួមទាំងយើងដែរ ។ ត្រូវហើយ យើងពិតជាទើស ពិតជាមិនសុខចិត្តដែលនាងយករូបភាព សកម្មភាពបែបនេះ មកសាបព្រួសលើឆាកសិល្បៈ យើងត្រូវតែទើស ! ហើយបើយើងទើសមែន តើវាយ៉ាងម៉េច ?? នាងមានបញ្ហាអ្វីឬ ? នាងបានជេរចំអកឲ្យអ្នកសិល្បៈមិនរើសមុខ និងមហាជនថាគេច្រណែនព្រោះគ្មានរបស់ល្អបង្ហាញដូចនាង ? ម្តេចក៏ដឹង? ម្តេចក៍នាងមានមោទនៈភាពនឹងខ្លួនឯងខ្លាំងម្ល៉េះ ? នាងភ្លេចគិតអ្វីម្យ៉ាងហើយថា រាងកាយក្លែងក្លាយបង្កប់ដោយជាតិគីមីរបស់នាង តើធ្វើម្តេចឲ្យពួកយើងច្រណែននាងកើតទៅ ? តែដែលគេមិនបង្ហាញនោះព្រោះខ្លួនប្រាណគេមានតម្លៃថ្លៃណាស់ មិនមែនអ្នកណាក៍ចេះតែមើល ចេះតែឃើញ ចេះតែប៉ះបានទទេរទទេរ ថោកៗដូចរបស់នាងឡើយ ។ នាង និងបងប្អូននាង បានដៀលមហាជនថា អត់ខួរ ខួរកំពិស ខួរបង្កង ។ មិនឆ្អែត នាងមកដៀលយើងថាសរសៃប្រសាទទៀត ប៉ុន្តែគឺនាងទៅវិញតើ ដែលគ្រប់គ្នាមើលឃើញថា ពួកនាងមិនមែនសរសៃប្រសាទទេ គឺឆ្កួតពេញទំហឹងតែម្តង ដោយសារក្នុងខ្លួននាងផ្ទុកដោយជាតិគីមីច្រើន ទើបធ្វើអោយនាងឆ្កួត ឆ្កួតនឹងចង់ល្បី ឆ្កួតនឹងសម្ផស្សសប្បនិមិ្មត ឆ្កួតនឹងតណ្ហា ឆ្កួតនឹងសម្ភារៈលុយឡានបន្តិចបន្តួច ព្រោះបើមនុស្សល្អជា គេមិនធ្វើអាវ៉ាសែដូចដូចនាងឡើយ ។ ទស្សនៈលីលារបស់នាងដែលថា ស៊ិចស៊ីតែកាយដូចនាង វាល្អជាងអ្នកដែលស្លៀកពាក់ជិតតែ នឹងលើរង្គើរក្រោម ( នាងសរសេរ អង្គើរ ) ពិតមែនឬ ? បើអញ្ចងបងប្អូនស្ត្រី ដែលស្លៀកពាក់ស្អាតៗបាំងបិទជិតសាច់នោះ សុទ្ធតែជាស្រីថោកទាបឬ ? ហើយស្លៀកដូចស្រាតរបៀបពួកនាងទើបថ្លៃថ្នូរមែនទេ ? ពេលឃើញសារ និងស្តាប់សម្តីនាងហើយ ទើបដឹងថានាងខុសគេ គ្មានកេរ្ត៍ខ្មាស់ ខ្វះការរៀនសូត្រ មានចំណេះតិច តែល្បិចច្រើន និងគ្មានជំនាញសិល្បៈអ្វីបន្តិចសោះ និយាយឲ្យងាយយល់គឺ មិនមែនជាតារា ឬជាអ្នកសិល្បៈអ្វីទាំងអស់ មិនដឹងថាពួកនាង ងើបពីភក់ជ្រាំណាមកទេ ។ ពាក្យសម្តីខ្វះសីលធម៌ ខ្វះភាពទទួលខុសត្រូវ មិនហ៊ានទទួលការពិត បែរជាមកជេរប្រមាថ ទាំងក្តៅក្រហាយគ្មានមូលដ្ឋាន និងខំកកាយខ្មោចស្លាប់ជិត១០ឆ្នាំហើយយកមកផ្ចាញ់ផ្ចាល់ទាំងដឹងរឿងមិនច្បាស់ មិនដឹងអ្នកណាលែងអ្នកណា ប្រឹងនិយាយខុសការពិត ចាកប្រធានបទ ដែលទាំងអស់នេះគ្រាន់តែជាល្បិចឲ្យ ហាជនភ្លេចមើលកំហុសនាង និងដើម្បីសម្រន់ភាពអាម៉ាស់ថ្នាក់ក្អួតឈាម ដែលត្រូវមហាជនកំពុងព្រួតគ្នាស្តោះ ទឹកមាត់ដាក់ចំកណ្តាលមុខពីគ្រប់ទិសប៉ុណ្ណោះ ។ តែមិនថ្វី ពាក្យអសុរសទាំងប៉ុន្មានដែលនាងជេរបង បងមិនទទួលទេ បងសូមជូនឲ្យពួកនាងទាំងអស់ ហើយបងក៍មិនខឹងនឹងនាងដូចគ្នា តែបងមានតែអាណិត និងអនិច្ចានាងទៅវិញដែលនាងខំលះបង់ បង្ហាញកេរ្ត៍អស់ប៉ុណ្ណឹងហើយ បែរជាទទួលបានលទ្ធផលត្រូវមហាជនស្អប់ខ្ពើមយ៉ាងអាម៉ាស់ទៅវិញ ។ ដច្នេះ បងជូនពរនាងៗសូមឲ្យបានជួបជីវិតថ្លៃថ្នូរជាងហ្នឹងបន្តិចទៅ កុំអោយគ្រាន់តែចេញមុខមកភ្លាម ត្រូវគេខាកស្តោះពេញពិភពលោកដូច្នេះ ពិតជាគួរឲ្យអាណិតណាស់ ។ ហើយសង្ឃឹមថា ប្រុសស្នេហ៍ឥតខាន់ស្លារាប់រយពាន់នាក់ដែលនាងបានជួបកន្លងមកនិងទៅអនាគត នឹងមិនធ្វើបាប វាយតប់ ទះទាត់ធាក់ និងមិនលែងក្បាលនាងចោលដោយសារចរិតជាស្រីអាស ជាស្រីសោភិនីរបស់នាងទៅចុះ អឺយ !!! បងប្អូន ពូមីង ពុកម៉ែ និងមិត្ត ជាទីគោរព ! សូមអធ្យាស្រ័យផងដែលនាងខ្ញុំប្រើពាក្យទាំងនេះ ។ មនុស្សដូចខ្ញុំ មិនដែលចូលចិត្តយកចំណុចខ្សោយ អ្នកដទៃមកចាប់កំហុសគេទេ គឺមិនចង់ឡើយ តែក៍មិនអាចឈរមើល ឈរស្តាប់គេប្រមាថខ្លួនដែរ ។ ហើយនាងម្នាក់នេះពិតជាគ្មានចេតនាល្អទេ នាងបន្លំខ្លួនចូលមកក្នុងសិល្បៈក៍ព្រោះតែមានមហិច្ឆិតាផ្សេង ទើបនាងធ្វើអី្វហាក់ចង់បំពុល ពង្វក់មនុស្សប្រុស ពិសេសយុវជន អោយភ្លើតភ្លើនក្នុងអបាយ ។ កន្លងមកមហាជនភាគច្រើន គាត់តែងតែយល់ច្រលំលើអ្នកសិល្បៈ ពិសេសនារីៗ ។ គេមិនសូវអោយតម្លៃអ្នកសិល្បៈជាមនុស្សថ្លៃថ្នូរ អស្ចារ្យដូចប្រទេសដទៃទេ ។ គេចាត់ទុកស្ត្រីសិល្បៈដូចជាផ្កាសំរាប់ហិតលេងរួចក៍គ្រវែងចោល ។ រហូតគេមិនហ៊ាមនរៀបការជាមួយទេបើនាងជាអ្នកសិល្បៈ ។ គេចាត់ទុកពិភពសិល្បៈជាកន្លែងដែលងាយចេញចូលហើយងាយល្បី ងាយរកលុយ មិនបាច់ចេះអីក៍បានអោយតែហ៊ានបញ្ចេញ ។ អ្នកខ្លះចាត់ទុកសិល្បៈជាកន្លែងរកស៊ីផ្លូវភេទ ខ្លះទៀតមើលមកពិភពសិល្បៈគឺងងឹតឈឹងតែម្តង នៅមានច្រើនទៀត ដែលទស្សនះអវិជ្ជមាននេះ កើតចេញពីពួកអាត្មានិយមមួយក្តាប់តូចហ្នឹងដែលខ្លះក៍ជាសិល្បៈ ហើយខ្លះមិនមែនជាអ្នកសិល្បៈតែមកលួចសំងំពួនក្រោមផ្លាកសិល្បៈ តោងទាមដូចឈ្លើង ដូចចៃ ដូចដង្កូវ ចាំខាំបឺតជញ្ជក់យកឈាម យកផលពីសិល្បៈ ធ្វើអោយពិភពសិល្បៈទាំងមូល ស្ទើរតែអស់សោភ័ណ្ឌភាព អស់គុណតម្លៃ និងភាពថ្លៃថ្នូរពីក្នុងចិត្តមហាជន គឺសិល្បៈសល់តែសាច់ដែលស្អុយរលួយ និងក្លិនអសោចបញ្ច្រាសខ្យល់ ទៅដល់ត្រង់ណា គេមើលងាយត្រង់ហ្នឹង ។

រៀមច្បងសិល្បៈ ជាទីគោរព ! បងប្អនសិល្បៈករ សិល្បៈការិនីទាំងអស់ជាទីស្រលាញ់ ! ល្មមហើយ ដល់ពេលហើយ ដែលយើងត្រូវធ្វើការបោសសម្អាតបញ្ចប់ភាពកខ្វក់ទាំងនេះ ។ សូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីឲ្យមហាជនគាត់មើលឃើញ និងចែកអោយដាច់ថាណាមួយជាផ្កា ណាមួយជាលាមកពិតប្រាកដ ។ ភាពថោកទាបដែលបង្ករឡើងដោយជនឆ្លៀតឱកាសមួយក្តាប់តូចនេះត្រូវតែបំបាត់អោយបាន យើងត្រូវតែរៀបចំផ្ទះយើងឡើងវិញ ត្រូវតែបង្ហាញអោយភ្នែកមហាជន មើលឃើញថាពិភពសិល្បៈខ្មែរពិតជាល្អផូរផង់ភ្លឺថ្លា ចាំងចែងដូចសម័យបុព្វកាល ។ អ្នកសិល្បៈ ត្រូវពេញដោយសមត្ថភាពពិតប្រាកដ ហើយពិសេសត្រូវអោយគេដឹងថា ស្ថាប័នសិល្បៈ ក៍មានក្រមសីលធម៌ស្អាតស្អំ និងបទបញ្ជាផ្ទៃក្នុង ដូចស្ថាប័ណ្ឌដទៃដែរ ។ យើងត្រូវបង្កើនចំណេះដឹងផ្នែកសិល្បៈអោយបានច្រើន ដើម្បីបង្កើនទំនុកចិត្តដល់មហាជន និងទស្សនិកជន ។ ទន្ទឹមនឹងនេះដែរ នាងខ្ញុំតំណាងអោយសិល្បៈករ សិល្បៈការិនីទូរទាំងប្រទេស សូមធ្វើការសំណូមពរដល់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មេត្តាជួយអន្តរាគមន៍ដល់សមាគន៍សិល្បៈខ្មែរក្នុងការចាត់វិធានការស្របច្បាប់ទៅលើបុគ្គលអសីលធម៌ម្នាក់ នេះដើម្បីទុកជាគំរូផង ។ សូមអគុណ និងសូមគោរពជូនពរលោកជំទាវ រដ្ឋមន្ត្រី និងឯកឧត្តម សូមមានសុខភាពល្អ និងមានជោគជ័យគ្រប់ភារកិច្ច ។ គោរពជូនពរពុកម៉ែ មីងពូ បងប្អូនទាំងក្នុងនិងក្រៅប្រទេស ជាពិសេស មិត្ត ដែលជួយការពារនាងខ្ញុំដែលត្រូវនាងទំនើងនេះជេរប្រមាថនាងខ្ញុំ សូមឲ្យលោកអ្នកជួបតែសេចក្តីសុខសុភមង្គលនិងសម្បូរសប្បាយតទៅ"

សាររបស់អ្នកនាងម៉េង កែវពេជ្ជតា ត្រូវបានគេនាំគ្នាចែករំលែកយ៉ាងច្រើន ពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង ដែលមានមនុស្សភាគច្រើន គាំទ្រនឹងសម្តីរបស់អ្នកនាង។ ហើយប្រិយមិត្តនឹងរង់ចាំមើលថា តើកញ្ញាដេនី ក្វាន់ នឹងមានប្រតិកម្មយ៉ាងណាទៀត ក្រោយបានឃើញសារមួយនេះហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload