​ស្នងការ​នគរបាល​ខេត្តក្រចេះ ព្រមាន​មន្ត្រី​មិន​ឲ្យ​មាន​សកម្មភាព​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​

ភ្នំពេញ:
ស្នងការ​នគរបាល​ខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត បានធ្វើការ​ព្រមាន​និង​មាន​វិធាន កា​រលើ​មន្ត្រីនគរបាល​ខេត្ត​ណា​ដែល​ធ្វើ​សកម្មភាព​ដាក់​បណ្តុំ កុងត្រូលជជុះ​ខុសច្បាប់ ហើយ​និង​មាន​វិធានការ​ដល់​បុគ្គល ណា​ដែល​ប្រព្រឹត្ត​សកម្មភាព នេះ​ពិសេស​លោក​អធិការ នគរ បាល​ស្រុក​-​ក្រុង​ដែល​បណ្តែតបណ្តោយ​មិនមាន​វិធានការ លើ​មន្ត្រី​ខ្លួន​។

​មានប្រសាសន៍​ថ្លែង​នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​ល​ទ្ឋ​ផល​ប្រចាំខែ និង​បំពាក់​ឋានន្តរសក្តិ ដែល​បាន​ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​១១ ឧសភា ស្នងការ​នគរបាល​ខេត្តក្រចេះ និង​ជា​ប្រធាន ក្រុមការងារ​បង្ក្រាប​ប៉ុស្តិ៍​អនាធិបតេយ្យ លោក​ឧ​ត្ត​ម​សេនីយ៍​លន់ សុផាត បាន បញ្ជាក់ថា និង​មាន​វិធានការ​បោសសំអាត​ប៉ុស្តិ៍ អនាធិបតេយ្យ​ដែល​កំពុងតែ​ធ្វើ សកម្មភាព ត្រួតពិនិត្យ​ខុសច្បាប់​និង​នាំ​ការរំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ដោយឡែក​ចំពោះ​ស្ថានភាព​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ខេត្តក្រចេះ ស្នងការ​នគរបាល ខេត្តក្រចេះ​លោក​ឧ​ត្ត​ម​សេនីយ៍​លន់ សុផាត បាន​មានប្រសាសន៍​ជម្រុញ​ឲ្យ​នាយ​-​នាយ រង​នគរ បាល​ព្រហ្មទណ្ឌ​ពិសេស​នគរបាល​ដែល​ទទួលបាន ការ​តែង តាំង​ជា​អធិការរង​នគរបាល​ស្រុក និង​ទទួលបាន​ការបំពាក់ ឋានន្តរសក្តិ​ត្រូវ​បន្ត​ការ ខិតខំ​យកចិត្តទុកដាក់​ធ្វើ​កិច្ច ការងារ​ទៅតាម​ភារកិច្ច​កតា​ព្វ​កិច្ចការងារ​ជា​កងកម្លាំង​នគរបាល បម្រើ​ដល់​ពលរដ្ឋ​ឲ្យ​កាន់តែ មាន​ភាពប្រសើរ​ជាង​មុន​។
​នាយរង​ការ​រិ​យា​ល័យ​បុគ្គលិក​លោក​វរសេនីយ៍ទោ សន ស៊ី​យ៉​ន បានបញ្ជាក់​ឲ្យ​ដឹងថា មាន​នាយ នាយរង​នគរបាល ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២៤​នាក់ ទទួលបាន​ការបំពាក់​ឋានន្តរ​ស​ក្កិ​និង​ចូលកាន់​មុខតំណែង ក្នុងនោះ មាន​ចាប់ពី​ថ្នាក់​អនុ​សេនីយ៍ ឯក​២​រូប អនុសេនីយ៍ទោ​៥​រូប អនុសេនីយ៍ត្រី​៥​រូប ព្រឹន្ទបាលឯក​២​រូប និង​ថ្នាក់​ព្រិន្ទបាល ឯក​ចំនួន​២​រូប​។ ជាមួយគ្នានេះដែរ​ក៏មាន​ការប្រកាស​តួនាទី ចូលកាន់​មុខតំណែង​អធិការរង នគរបាល​ស្រុក​ក្រុង ចំនួន​ចំនួន​៣​ស្រុក​និង​ក្រុង​១​។ មានប្រសាសន៍​លើកឡើង​បន្ត ស្នងការ​នគរបាល​ខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត បាន​ជម្រុញ​ឲ្យ​នាយ​-​នាយរង​នគរបាល យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​ការងារ​តាម​តួនាទី អនុវត្តតាម​បទ​បញ្ជាការ​អនុវត្តតាម​បទបញ្ជា ការឯកភាព​ខេត្ត​-​ស្រុក​ដើម្បី ពង្រឹង​លើ​សន្តិសុខ​មូលដ្ឋាន ប្រយោជន៍​ការពារ​សន្តិសុខ​ការរស់នៅ​របស់​ពលរ​ដ្ឋ​។

​បន្ថែម​ពីលើ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត បានដាក់​វិធាន ការបន្ថែម​ដល់​កម្លាំង​នគរបាល បន្ត​ការយកចិត្តទុកដាក់​ផ្តល់ ជូន​ទឹកស្អាត​និង​ជម្រក​រស់នៅ​សមរម្យ​ដល់​ពលរដ្ឋ​នៅតាម ស្រុក​គោលដៅ​ណា​ដែល ប្រឈម​និង​គ្រោះរាំងស្ងួត​និង គ្រោះធម្មជាតិ​ផ្សេងៗ ពិសេស​ការ ផ្តល់​សេវា​បម្រើ​ការងារ​តាម​តម្រូវការ​ផ្សេងៗ​ជូន​ពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា តប​ទៅតាម​ទិស ដៅ​ផែនការ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​៕

​ស្នងការ​នគរបាល​ខេត្តក្រចេះ ព្រមាន​មន្ត្រី​មិន​ឲ្យ​មាន​សកម្មភាព​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​

​ស្នងការ​នគរបាល​ខេត្តក្រចេះ ព្រមាន​មន្ត្រី​មិន​ឲ្យ​មាន​សកម្មភាព​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​