លោកស្រី ម៉ែន សំអន ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​ទឹក ក្នុង​លក្ខណៈ​សន្សំសំចៃ និង​ត្រូវ​ថែរក្សា​ការពារ​ស្រះ​ទឹក ឲ្យ​បាន​គង់វង្ស​ល្អ​

ភ្នំពេញ:
ដើម្បី​ស្វែងយល់​ពី​ស្ថានភាព នៃ​ការប្រើប្រាស់​ទឹក​ជាក់ស្ដែង របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នេះ លោកស្រី ម៉ែន សំអន បាន​ដឹកនាំ​ក្រុមការងារ​-​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ស្រះ​ទឹក ចំនួន ២​កន្លែង ស្ថិតនៅ​ភូមិ​គោក​តែ​ក និង​ភូមិ​ចន្ទ្រា ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។

​ស្រះទឹកទាំង ២កន្លែង ដែលស្រះទី១ មានទំហំ ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ និងស្រះទី២ មានទំហំ
២០ម៉ែត្រគុណនឹង២០ម៉ែត្រ សម្រាប់ស្តុកទឹកទុក ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅស្រុកចន្រ្ទា
ខេត្តស្វាយរៀង ជាអំណោយឧបត្ថម្ភ​ថវិកា​ដោយផ្ទាល់​របស់លោក​ស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
និងសមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្តស្វាយរៀង តាំងពី​ឆ្នាំ​១៩៨០​មកម្ល៉េះ ។​

​ក្រោយពី​ការចុះពិនិត្យ ឃើញថា ស្រះ​ទឹក​ទាំងពីរ​នេះ មិនទាន់​ជួប​បញ្ហា​នោះទេ គឺ​ប្រជាពលរដ្ឋ​នៅតែ​អាច​ប្រើប្រាស់​បានជា​ធម្មតា ។ ជាមួយគ្នានេះ លោកស្រី បាន​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ ត្រូវ​ជួយ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​ទឹក ក្នុង​លក្ខណៈ​សន្សំសំចៃ និង​ត្រូវ​ថែរក្សា​ការពារ​ស្រះ​ទឹក​នេះ ឲ្យ​បាន​គង់វង្ស​ល្អ សម្រាប់​ប្រើប្រាស់​ឲ្យ​បានយូរ​អង្វែង ដើម្បី​បង្ការ​កុំ​ឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​នេះ​។

​សូមបញ្ជាក់ថា ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្ដេច​បាន​អំពាវនាវ ដល់​អាជ្ញាធរ​គ្រប់​លំ​ដាក់​ថ្នាក់ ត្រុ​វ​ចាត់​វិធានការណ៍​ជាបន្ទាន់​បំផុត និង​ធានាថា​មិន​បណ្ដោយអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយសារ​អត់​ទឹក នៅពេលដែល​យើង​បានដឹង​នោះឡើយ​។ បន្ទាប់មក លោកស្រី ក៏បាន​ឧបត្ថម្ភ​ជា​ថវិកា ដល់​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ៗ ពីរម៉ឺន​រៀល សរុប​ជាង​៩​លាន​រៀល និង​ថវិកា​ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ​ទាំង​២ ចំនួន​១​ពាន់​ដុល្លារ​។​