កញ្ញា ធី សុវណ្ណ​ថា បានប្រកាសថា នឹងធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​អោយបាន​1​លាន​នាក់ ដើម្បី​ទាមទារ​អោយ​លោក​កឹម សុខា លាលែង​ពី​ ​តំណែង

ភ្នំពេញ:
នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នេះ កញ្ញា ធី សុវណ្ណ​ថា លោកស្រី ចំរើន និងក្រុមយុវជន បើក​វេទិការ​កិច្ចពិភាក្សា នៅ​សណ្ឋាគា​សាន់វ៉េ  ស្តីពី តើ​លោក កឹម សុខាគួរ​លាលែង​តំណែង រឺទេ​? ដោយមាន​អញ្ជើញ គ្រប់​បក្សនយោបាយ​ជា​វាគ្មិន​​កិត្តិយស​ចូលរួម​ផងដែរ​។

​កញ្ញា ធី សុវណ្ណ​ថា បានប្រកាសថា នឹងធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​អោយបាន​1​លាននាក់ ដើម្បី​ទាមទារ​អោយ​លោក​កឹម សុខា លាលែង​ពី​​តំណែង និង​ស្នើ​គណបក្សសង្គ្រោះ​ជាតិ ដក​លោក​កឹម សុខា ៕​