អ្នក​បឹង​ទន្លេសាប ​ផ្អើល​មើល​ «ថ្ម​អ​អណ្តែត» ​ពេញ​បឹង

មានការភ្ញាក់ផ្អើលតាំងពីពីរ បីថ្ងៃមកហើយថា មានថ្មបុរាណ៣ដុំបានផុសឡើងនៅកណ្ដាលបឹងទន្លេសាប បន្ទាប់ពីរីងទឹកអស់មួយចំនួននោះ ហើយប្រជាពលរដ្ឋបានទៅនេសាទត្រីនៅបឹងទន្លេសាបប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អ្នកខ្លះទៅបួងសួងសុំសេចក្តីសុខ និងអ្នកខ្លះទៅសុំទឹកមន្តពីថ្មបុរាណអណ្តែតទឹកនោះ។ ការល្បីថា ថ្មបុរាណអណ្តែតទឹកនេះ គឺស្ថិតនៅចម្ងាយពីវត្តមាត់ខ្លា ទៅកណ្ដាលបឹង ទន្លេសាបប្រហែល ពី៣ ទៅ៤គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុក ជី ក្រែង ខេត្ត សៀមរាប ជាប់ និង ព្រំប្រទល់ខេត្តពោធិសាត់ដែលគេប្រទះឃើដំបូងតាំពីថ្ងៃទី៩ខែ ឧសភាឆ្នាំ២០១៦ និងនៅថ្ងៃទី១៣ ខែឧសភានេះប្រជាជននាំគ្នាចោមរោមើល។

អ្នក​បឹង​ទន្លេសាប ​ផ្អើល​មើល​ «ថ្ម​អ​អណ្តែត» ​ពេញ​បឹង

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការស្តីទីនគរបាលស្រុកជីក្រែងបានឱ្យដឹង កាលពីរសៀលថ្ងៃទី១២ ខែឧសភានេះថា បន្ទាប់ពីប្រជាពលរដ្ឋទៅនេសាទត្រីនៅបឹងទន្លេសាបនោះ ពេលដែលទឹកបឹងទន្លេសាបបានរីងស្ងួតអស់មួយចំនួន ពួកគាត់ ក៏ប្រទះឃើញមានដុំថ្មផុសនៅកណ្ដាលបឹងទន្លេសាបចំនួន៣ដុំជិតៗ គ្នា បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ . ក្រោយពីឃើញដុំថ្មទាំង៣ដុំនោះ ដោយ១ដុំមានទទឹង១,២០ម៉ែត្រ បណ្ដោយ៣,៧០ម៉ែត្រ ជាប្រភេទថ្មរលោងធម្មតានៅខាងត្បូងភូមិមាត់ខ្លា ជាប់ព្រំប្រទល់ខេត្តពោធិ៍សាត់ ។

អ្នក​បឹង​ទន្លេសាប ​ផ្អើល​មើល​ «ថ្ម​អ​អណ្តែត» ​ពេញ​បឹង

ដោយសារ ស្ថានទឹកបឹងទន្លេសាបរីងហួតហែងខ្លាំងផងនោះ ទើបប្រជាពលរដ្ឋប្រទះឃើញ ហើយមានភ្ញាក់ផ្អើលភ្លូកទឹកភ្លូកដី មកពីតាមបណ្តាខេត្តផ្សេងៗ បាននាំគ្នាទៅមើលយ៉ាងច្រើនកុះករ ។ . ថ្មទាំងនោះ មិនត្រូវបាននាំយកទៅទីណានោះទេ ដោយសារវាមានទម្ងន់ធ្ងន់ពេក ហើយលោកក៏បានឱ្យអ្នកភូមិទុកនៅទីនោះសិន ដើម្បីឱ្យខាងជំនាញគេចុះមើល ។ . ប្រជាពលរដ្ឋនៅទីនោះ បាន ទទូចសុំយកថ្មនោះ ទៅរក្សាទុកនៅវត្តក្បែរនោះ តែនគរបានមិនអនុញ្ញាតឡើយ ថ្មនោះ វាមានទម្ងន់ធ្ងន់រាប់សិបតោនឯណ្ណោះ រង់ចាំមន្ត្រីជំនាញមកពិនិត្យនិងយកទៅរក្សាទុក។

អ្នក​បឹង​ទន្លេសាប ​ផ្អើល​មើល​ «ថ្ម​អ​អណ្តែត» ​ពេញ​បឹង

បើតាមចាស់ៗដែលនៅតំបន់នោះ បានប្រាប់ឲ្យដឹងថា កាលពីជាង៤០សិបឆ្នាំមុន ថ្មនេះបានមើលឃើញ នៅចំណុចភូមិពាមបាង ដែលមានចំងាយ ប្រហែលជិត២០គីឡូម៉ែត្រពី ទីនេះ ឥលូវអ្វីដែលចម្លែកនោះ បែរជាមកប្រទះឃើញនៅចំណុចខាងលើទៅវិញ ពួកគាត់មិន ដឹងថាតើនៅតំបន់ដែលពួតគាត់បានឃើញកាលពីជាង៤០ឆ្នាំមុននោះ មានថ្មបុរាណផ្សេងទៀតឬក៏ជាថ្មដដែលនេះ៕សុថាត់

អ្នក​បឹង​ទន្លេសាប ​ផ្អើល​មើល​ «ថ្ម​អ​អណ្តែត» ​ពេញ​បឹង