ព័ត៌មាន​លម្អិត​នៅ​ពីក្រោយ​វីដេអូ​អប់រំ​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើ​របស់​ធ្វើ​ពី​ស្បែក​សត្វ (​មាន​វីដេអូ​)

6 Videos

ថ្មីៗនេះនៅក្នុងកម្មវិធីទំនាក់ទំនងសង្គម Facebook គេឃើញមានការចែកចាយបន្តគ្នាយ៉ាងព្រោងព្រាតនូវវីដេអូរយៈពេលជាងមួយនាទី ដែលក្នុងន័យចង់បង្ហាញពីអារម្មណ៍ឈឺចាប់នៃសត្វដោយសារតែតំរូវការមិនចេះមិនចេះហើយរបស់មនុស្ស និងចង់កែប្រែទម្លាប់របស់មនុស្សដែលចូលចិត្តប្រើរបស់ធ្វើអំពីស្បែកសត្វ ។

ចំពោះវីដេអូដែលកំពុងល្បីនៅលើកម្មវិធីសង្គម Facebook នេះទៀតសោតត្រូវបានផលិតឡើងដោយក្រុមហ៊ុនទំនាក់ទំនងទីផ្សារដ៏ធំជាងគេបំផុតនៅលើពិភពលោក «Ogilvy & Mather» និង អង្គការ «PETA Asia» ដែលជាអង្គការជួយទ្រទ្រង់សត្វប្រចាំនៅអាស៊ី ។ ពួកគេបានសហការគ្នាយ៉ាងល្អក្នុងការបង្កើតជាហាងលក់របស់ធ្វើពីស្បែកសត្វនៅក្នុងផ្សាទំនើបដ៏ពេញនិយមបំផុតមួយកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយក្នុងហាងនោះត្រូវបានដាក់តាំងបង្ហាញជាមួយវត្ថុថ្លៃៗដែលធ្វើឡើងពីស្បែកសត្វមានដូចជា អាវធំ កាបូបដៃបុរស ការបូបនារី ខ្សែក្រវ៉ាត់ ស្បែកជើង និង ស្រោមដៃជាដើម ដោយរូបរាងខាងក្រៅមើលទៅជារបស់ប្រណីតប៉ុន្តែខាងក្នុងគឺគេបានរៀបចំសាច់សត្វ និង ឈាមសិប្បនិម្មិត ដែលរចនាឡើងដើម្បីធ្វើឲ្យអតិថិជនដែលដើរចូលទៅមើលមានអារម្មណ៍រន្ធត់តក់ស្លុត ហើយក្នុងនោះក៏មានកាមេរ៉ាបង្កប់ដើម្បីចង់ដឹងពីអាកប្បកិរិយារបស់ពួកគេផងដែរ ។

ខាងក្រោមនេះគឺជាវីដេអូបង្ហាញពីអារម្មណ៍របស់មនុស្សដែលបានឃើញនឹងភ្នែកស្រស់ៗ នូវទិដ្ឋភាពសាច់ និង ឈាមសត្វ ហើយជឿជាក់ថាពួកយើងទាំងអស់គ្នាប្រាកដជានឹកស្រម៉ៃឃើញពីទុក្ខវេទនារបស់សត្វពេលដែលគេបកស្បែករបស់វាទៅធ្វើជាវត្ថុដ៏ពេញនិយមសម្រាប់ពួកយើង ៕ (ប្រភព៖ បដផេនដា) កុសល

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត