ផ្ទុះ​យ៉ាង​ខ្លាំង​នៅ​ភាគ​អាគ្នេយ៍​តួ​ក​គី​ស្លាប់​4​នាក់

មនុស្ស​៤​នាក់​ស្លាប់ ហើយ​យ៉ាងតិច​១០​នាក់​ទៀត​រង​របួស​ដោយសារ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​១២ ឧសភា ក្នុងភូមិ​មួយ​នា​ភាគ​អាគ្នេយ៍​តួ​ក​គី​ដែល​មាន​ពួក​ឃើ​ត​ភាគច្រើន ។

ការ​ផ្ទុះ​នេះ​កើត​មាន​នា​វេលា​ម៉ោង​២២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​នៅ​ស្រុក​សារី​កា​មី​ស ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ ពី​ទីក្រុង​ឌី​យ៉ា​បា​គៀរ ខណៈ​ដែល​ពួក​យុទ្ធ​ជន​ក្រុម​គណបក្ស​ពលករ​ឃើ​ត​ឌី​ស្ថាន PKK លើកដាក់​គ្រឿងផ្ទុះ​ក្នុង​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ ។

ក្រសួងមហាផ្ទៃ​តួ​ក​គី​និយាយ​ថា ឧប្បត្តិ​ហេតុនេះ​កើត​មាន​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​រថយន្ត​មួយ​បាន​ផ្ទុះ​ក្នុង​បន្ទាយ​យោធា​មួយ​នៅ​ទីក្រុង​អីុ​ស្តង់​ប៊ុល បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់ ក្នុង​នោះ​មាន​ទាហាន​ផង​ដែរ ។ ការ​វាយប្រហារ​នេះ​នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ។ ការ​វាយប្រហារ​ប្រហែល​គ្នា​នោះ​មួយទៀត ដែល​សំដៅលើ​ប៉ូលិស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​កាលពី​ថ្ងៃ​ទី​១០ ឧសភា នៅ​ទីក្រុង​ឌី​យ៉ា​បា​គៀរ ។

ភាគ​អាគ្នេយ៍​តួ​ក​គី​ដែល​មាន​ពួក​ឃើ​ត​ភាគច្រើន​តែង​កើត​មានការ​ប្រយុទ្ធ​គ្នា​រាល់ថ្ងៃ រវាង​កងកម្លាំង​សន្តិសុខ​តួ​ក​គី និង​ពួក​ឧទ្ទាម​ឃើ​តតាំង​ពី​ផ្ទុះ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​ឡើង​វិញ រវាង​ក្រុង​អង់កា​រ៉ា និង​ពួក PKK កាលពី​រដូវក្តៅ​កន្លង​ទៅ​នេះ​មក ។ ជម្លោះ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤០.០០០​នាក់ រួច​ហើយ​ចាប់តាំងពី​ឆ្នាំ​១៩៨៤​មក ៕