ប្រកាស​អាសន្ន​ខុស​នៅ​មូលដ្ឋាន AIR FORCE ONE ព្រោះតែ​នារី​ម្នាក់

មានការ​ប្រកាស​អាសន្ន​ខុស​ឯ​មូលដ្ឋាន​របស់ AIR FORCE ONE  ។ ច្រកចូល​សំខាន់​នៃ​មូលដ្ឋាន​អាកាសចរណ៍​យោធា ANDRESW ជិត​ក្រុង​វ៉ា​ស៊ី​ន​តោន​ប្រើប្រាស់​ជា​ពិសេស​ដោយ​យន្តហោះ​របស់​លោក​ប្រធានាធិបតី​អូ​បា​ម៉ា ត្រូវ​បិទ និង​ឡោម​ព័ទ្ធ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​១២ ឧសភា ក្រោយ​ការ​ប្រកាស​អាសន្ន​ពី​គ្រាប់បែក​មួយ​មក ។

យោង​តាម​កងទ័ពអាកាស​អា​មេ​រិ​កថា នា​វេលា​ម៉ោង​១៧​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក នារី​ម្នាក់​បាន​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ទទួល​ទស្សនិកជន​នៅ​ច្រកចូល​មូលដ្ឋាន ហើយ​អះអាង​ថា នាង​មាន​គ្រាប់បែក​មួយ​គ្រាប់​ជាប់​ខ្លួន​នាង ។ នារី​រូប​នេះ​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​ចាប់ខ្លួន ហើយ​គេ​ពុំ​មាន​ឃើញ​គ្រឿងផ្ទុះ​អ្វី​ឡើយ ។ យោង​តាម​កងទ័ពអាកាស​ថា ការ​ប្រកាស​អាសន្ន​ត្រូវ​លុប​ចោល​វិញ​នា​វេលា​ម៉ោង​១៨​និង​៤០​នាទី ។

មូលដ្ឋាន​អាកាសចរណ៍ ANDREW ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​វ៉ា​ស៊ី​ន​តោន ។ នៅ​ទីនោះ​មាន​យន្តហោះ​ប្រធានាធិបតី AIR FORCE ONE រួច​គឺ​នៅ​ព្រ​លាន​យន្តហោះ​នេះ ដែល​មានការ​ហោះ​ឡើង ឬ​ការ​ចុះ​របស់​យន្តហោះ​ប្រធានាធិបតី​អា​មេ​រិ​ក ៕