ក្រសួង​រ៉ែ ​និង​ថាមពល​ ចុះ​បិទ​ការដ្ឋាន​ខ្សាច់​ខុស​បច្ចេកទេស​ របស់​ឈ្មួញ​ ឈ្មោះ​ ឌឿ​ន ​សុគន្ធា​

ក្រសួង​រ៉ែ ​និង​ថាមពល​ ចុះ​បិទ​ការដ្ឋាន​ខ្សាច់​ខុស​បច្ចេកទេស​ របស់​ឈ្មួញ​ ឈ្មោះ​ ឌឿ​ន ​សុគន្ធា​

ភ្នំពេញ ៖ បន្ទាប់ពី​ក្រសួង​រ៉ែ ​និង​ថាមពល បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​ខ្សាច់ របស់​ឈ្មោះ​ឌឿ​ន​ សុគន្ធា កន្លងមក​ ដើម្បី​ឲ្យ​ម្ចាស់​ការដ្ឋាន​គោរព​តាម​ការណែនាំ​របស់​ក្រសួង ប៉ុន្តែ​ម្ចាស់​ការដ្ឋាន​មិន​អនុវត្ត​តាម​ការ​ផ្សព្វផ្សាយ​សារាចរ​ក្រសួង​រ៉ែ ​និង​ថាមពល ទើប​ក្រសួង​ចុះ​បិទ​ការដ្ឋាន​នោះ​តែម្តង ។​

យោង​តាម​កំណត់ហេតុ​ស្ដីពី​ការ​ចុះ​ណែនាំ ​និង​ផ្សព្វផ្សាយ​សារាចរ​លេខ ០៣១០​ ដល់​ម្ចាស់​ការដ្ឋាន​ឈ្មោះ ​ឌឿ​ន សុគន្ធា កាលពី​ថ្ងៃទី​១០ ​ខែឧសភា​ ឆ្នាំ​២០១៦ ដែល​មាន​ទីតាំងនៅ​ភូមិ​កំពង់ទួល ​ឃុំ​អន្លុង​រមៀត ​ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាល ប៉ុន្តែ​ម្ចាស់​ការដ្ឋាន​ ឈ្មោះ​ ឌឿន ​សុគន្ធា មិនបាន​អនុវត្ត​តាម​សារាចរ​ណែនាំ​របស់​ក្រសួង​ឡើយ គឺ​គេ​នៅតែ​គឃ្លើន​មិន​អនុវត្ត​តាម​ការណែនាំ​របស់ ក្រ​សួ​ង​ និង​រឹតតែ​ផ្គើន​ថែមទៀត ទើប​នៅ​រសៀល​ថ្ងៃទី​១២ ​ខែឧសភា ​ឆ្នាំ​២០១៦​ ក្រសួង​រ៉ែ​ និង​ថាមពល​ដឹកនាំ​ដោយ​ លោក​ ឌិ​ត​ ឌី​ណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ បាន​ចុះ​បិទ​ការដ្ឋាន​របស់​ ឈ្មោះ ឌឿ​ន សុ​គន្ធា បណ្ដោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់។​ នេះ​បើ​យោង​តាម​អត្ថបទ​មួយ​សរសេរ​បង្ហោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក ឌិ​ត ​ឌី​ណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ កាល​ពី​ពេល​ថ្មីៗ​នេះ។​

គួរ​រំលឹក​ថា ក្រសួង​រ៉ែ​ និង​ថាមពល ​កាល​ពី​ពេល​កន្លងមក​ បាន​កោះហៅ​ម្ចាស់​ការដ្ឋាន ​ក៏ដូចជា​ម្ចាស់​រថយន្ត​ដឹក​ដី ខ្សាច់ ថ្ម ពោល​គឺ​រ៉ែ​សំណង់​គ្រប់​ប្រភេទ​ទូទៅ ប្រជុំ​ណែនាំ​ និង​ជូនដំណឹង​ផ្សព្វផ្សាយ សារាចរ​ណែនាំ​លេខ ០៣១០ រយៈពេល​ជិត​២​ខែ​កន្លងមក រួច​ក្រសួង​ក៏បាន​សហការ​ជាមួយនឹង​ក្រ​សួងមហាផ្ទៃ​ផ្នែក​នាយកដ្ឋាន​ចរាចរណ៍​ជើង​គោក បាន​ចុះ​ចាប់​រថយន្ត​ល្មើស​មិន​គោរព​ច្បាប់​ ដើម្បី​ធ្វើ​ការ​ផាកពិន័យ នៅ​ផ្លូវជាតិ​លេខ​២ មុនគេ ហើយ​ពេលនេះ​យើង​បាន​ឈាន​មកដល់​ផ្លូវ​ជាតិ​លេខ​៣​បន្ត​ទៀត។​

លោក​ ឌិ​ត ​ឌី​ណា ធ្លាប់​បាន​មានប្រសាសន៍ថា ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​នគរបាល​ចរាចរណ៍ បាន​ចុះ​ណែនាំ​អ្នក​ដឹកជញ្ជូន​ខ្សាច់ ដី ថ្ម និង​ការ​ដឹក​លើស​ចំណុះ​ធ្វើ​ឲ្យ​ហុយ រថយន្ត​មិនបាន​បំពាក់​នូវ​សំភារៈ​គ្រប់គ្រាន់​តាម​លក្ខណៈ​បច្ចេកទេស និង​អាច​បង្ក​ឧបទ្ទវហេតុ ឬ​គ្រោះថ្នាក់​ចរាចរណ៍​ជាយ​ថា​ហេតុ ដោយ​ជ្រើស​រើស​យក​កំណាត់​ផ្លូវជាតិ​លេខ​២​នេះ​មុនគេ ហើយនឹង​បន្ត​អនុវត្ត​នូវ​ការងារ​នេះ​ឲ្យ​ដូចជា​ភ្លៀងរលឹម ​និង​បន្ត​ធ្វើ​គ្រប់​ផ្លូវជាតិ​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស។​

លោក​រដ្ឋលេខាធិការ​រូប​នេះ​បាន​លើក​ឡើង​ផង​ដែរ​ថា បន្ទាប់ពី​យើង​បាន​ប្រជុំ ​និង​ជូនដំណឹង​ប្រាប់​អ្នក​ពាក់ព័ន្ធ​អំពី​សារាចរ​ណែនាំ​ល​ដខ​០៣១០​នេះ​រួចហើយ ក្រសួង​ក៏បាន​សហការ​គ្នា​ជាមួយ​នាយក​ដ្ឋាន​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ឯក រុន រ​ត្ន័​វាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក ចុះ​ឃាត់​រថយន្ត​ ដែល​មិន​គោរព​តាម​សេចក្ដីជូនដំណឹង ​និង​ណែនាំ​របស់​ក្រសួង៕