សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​

ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០១៦ នេះគេបានសង្កេតឃើញថាមានអ្នកសិល្បៈចំនួន ៤ ដួងដែល ទទួលបានកូនដ៏គួរឲ្យស្រឡាញ់ ។ មហាជនមួយចំនួនក៏ចង់ដឹងដែរថាតើមានសិល្បករណាខ្លះដែលមានកូនក្នុងពេលនេះ? ។ ខាងក្រោមនេះជាឈ្មោះសិល្បករដែលមានកូននៅដើមឆ្នាំ ២០១៦ រួមមាន៖

១. ឱក សុម៉ារីម៉ា ៖
ពេលនេះនាងកំពុងរស់នៅឯសហរដ្ឋអាមេរិក និង ទើបតែសំរាលបានកូនស្រីកាលពីថ្ងៃទី ១០ មករា ២០១៦ កន្លងទៅ ។ នាងបានចេញទៅច្រៀងនៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ ២០១៣ ដែល គម្រោងរយៈពេល ៦ ខែ តែដោយនាងមានបុរសម្នាក់ស្រឡាញ់ និង យកនាងធ្វើជាភរិយា ទើបនាងបន្ត ស្នាក់នៅទីនោះដោយមិនបានវិលត្រឡប់មកវិញឡើយ ។ នាងធ្លាប់មានកូនប្រុស ២ នាក់ រួចទៅហើយជាមួយអតីតស្វាមីមុន ។

សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​

២.នាយក្រិន ៖
ភរិយាទី ២ របស់នាយ ក្រិន ដែលរស់នៅខេត្តបាត់ដំបងបានសំរាលកូនកាលពីខែកុម្ភៈ ២០១៦ កន្លងទៅក្នុងពេលដែលនាយក្រិនចេញទៅសំដែងនៅសហរដ្ឋអាមេរិកនៅឡើយ ។ ក្រោយពីបែកបាក់ជាមួយភរិយាទីមួយនាយក្រិនបានយកភរិយាទី ២ ដោយគ្រោងរៀបការនៅ ពេលវិលត្រឡប់ពីសំដែងនៅសហរដ្ឋអាមេរិកវិញនាខែមេសាខាងមុខនេះ ។

សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​

៣. អឿន ដាលីស ៖
អតីតពិធីការិនីអឿនដាលីសសំរាលបានកូនស្រីមួយកាលពីថ្ងៃទី១១កុម្ភៈ២០១៦នៅឯប្រទេស
អូស្ត្រាលី ។នាងបានរៀបការជាមួយលោក ណាថាន ប្លេកខឺរជនជាតិអូស្ត្រាលី តាមបែបគ្រឹស្តសាសនា កាលពីថ្ងៃ៣១សីហា២០១៣និងបានមករៀបការនៅស្រុកខ្មែរនាថ្ងៃទី១១ធ្នូឆ្នាំ២០១៣។ សព្វថ្ងៃនាងរស់នៅក្នុងរដ្ឋNew South Wales ប្រទេសអូស្ត្រាលី។

សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​

៤.ឈិន ច័ន្ទសុធារី ៖
នាងបានសំរាលកូនដោយការវះកាត់កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៦ ពោលគឺមុនថ្ងៃកំណត់ដើម្បីសុវត្ថិភាពដល់កូនទាំង ២ ព្រោះបើទុកឲ្យកើតទៅតាមធម្មជាតិខ្លាចកូនមានបញ្ហា ។ នាងទទួលបានកូន ប្រុសភ្លោះទាំង ២ ។ ឈិន សុធារី បានរៀបការជាមួយ សុវណ្ណមករានៅថ្ងៃ២១ តុលា ២០១៥ ក្រោយពីបែកបាក់ភរិយា នៅក្រៅប្រទេសរួចមក ។

សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​
សិល្បករ ៤ ដួង មានកូន​នៅ​ដើមឆ្នាំ ២០១៦ នេះ​

៥.នី មល្លីកា ៖
កាលពីដើមខែមេសា២០១៦ នី មល្លីកា ដែលរស់នៅសហរដ្ឋអាមេរិកសំរាលបានកូនប្រុសម្នាក់ មុនការទស្សន៍ទាយរបស់ពេទ្យដែលថាទាល់តែថ្ងៃទី ២៤ មេសាទើបនាងសំរាល ។ នី មល្លីកា ដែលជាតួឯកក្នុងរឿងកូនប្រសារស្រី,កុមារិវ័យ ២៥ ឆ្នាំ…បានរៀបការកាលពីថ្ងៃ២៦ វិច្ឆិកា ២០១១ កន្លងទៅជាមួយលោក គឹម ប៊ុណ្ណា ដែលជាវិស្វកររស់នៅរដ្ឋអូហៃយ៉ូ ៕ ដេវីត