ថេប្លេតខ្នាតធំរបស់ Lenovo ទំហំអេក្រង់ 18.4” ប្រភេទ QHD ចេញជាគោលហើយ

ថេប្លេតខ្នាតធំរបស់ Lenovo ទំហំអេក្រង់ 18.4'' ប្រភេទ QHD ចេញជាគោលហើយ

កាលពីពេលថ្មីៗនេះ យើងបានឃើញរួចមកហើយថាថេប្លេតមួយចំនួនដែលដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android

មានទំហំអេក្រង់ធំស្មើនឹងកុំព្យូទ័រដែរ ហើយពេលនេះក្រុមហ៊ុន Lenovo

កំពុងតែធ្វើការជាមួយនឹងថេប្លេតដ៏ថ្មីរបស់ខ្លួនមួយដែលមានឈ្មោះថា PB2-690N ។ យោងទៅតាមគេហទំព័រ GFX Bench

បានអោយដឹងថា ថេប្លេតដ៏ថ្មីស្រឡាងមួយនេះ នឹងមានទំហំអេក្រង់ 18.4 inches ជាមួយនឹងកម្រិតភាពច្បាស់ 2,560 x 1,440px

ដែលវាល្អជាង និងច្បាស់ជាងថេប្លេតរបស់ក្រុមហ៊ុន Samsung មានអេក្រង់ទំហំ 18.4 inches ដូចគ្នា

តែកម្រិតភាពច្បាស់របស់វាមានត្រឹមតែ 1080px និងថេប្លេតរបស់ក្រុមហ៊ុន Alcatel មានទំហំអេក្រង់ 17.3 inches

មានកម្រិតភាពច្បាស់មានត្រឹមតែ 1080px ដូចថេប្លេត Samsung ដែរ ។ ថេប្លេតដ៏ធំរបស់ក្រុមហ៊ុន Lenovo នេះ

នឹងប្រើបន្ទះឈីបប្រភេទ Snapdragon 652 ហើយដើរដោយស៊ីភីយូប្រភេទ octa-core Cortex-A72s ជាមួយនឹងរ៉េមទំហំ 4GB

មេម៉ូរីទំហំ 64GB, មានកាមេរ៉ាក្រោយទំហំ 8MP និងកាមេរ៉ាមុខទំហំ 0.3MP ហើយវាដំនើរការដោយប្រព័ន្ធប្រតិបត្តិការដ៏ថ្មីស្រឡាង
គឺ Android 6.0 Marshmallow ។

ថេប្លេតខ្នាតធំរបស់ Lenovo ទំហំអេក្រង់ 18.4'' ប្រភេទ QHD ចេញជាគោលហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ថេប្លេតខ្នាតធំរបស់ Lenovo ទំហំអេក្រង់ 18.4'' ប្រភេទ QHD ចេញជាគោលហើយ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ថេប្លេតខ្នាតធំរបស់ Lenovo ទំហំអេក្រង់ 18.4'' ប្រភេទ QHD ចេញជាគោលហើយ

ចុះថ្ងៃទី13 ខែឧសភា ឆ្នាំ 2016 ម៉ោង 03:00 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ