អាមេ​រិក ​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​ម្តាយ​សកម្ម​ជន​ម្នាក់​ ​ពីបទ​ប្រមាថ​ស្តេច​

ក្រុងវ៉ាស៊ីនតោនៈ អាមេរិកបានថ្កោលទោសការចាប់ខ្លួនម្តាយរបស់សកម្មជនដែលបានប្រមាថគ្រួសារស្តេចនៅក្នុងការបង្ហោះពាក្យមួយម៉ាត់តាមគេហទំព័រហេ្វសប៊ុក។នាង Patnaree Chankij អាយុ ៤០ ឆ្នាំត្រូវបានចោទប្រកាន់រំលោភបំពានច្បាប់បរិហារកេរ្តិ៍ស្តេចកាលពីថ្ងៃសុក្រ និងអាចជាប់គុករហូតដល់ ១៥ ឆ្នាំ បើសិនជាត្រូវបានកាត់ទោសនោះ។

យោងតាមមេធាវីរបស់គាត់ គាត់ត្រូវបានចោទប្រកាន់ពីបទសរសេរពាក្យថា ja ភាសាថៃស្មើនឹងពាក្យថា yeah ជាការឆ្លើយតបទៅនឹងសារឯកជននៅលើហ្វេសប៊ុក ដែលបានរិះគន់គ្រួសារស្តេច។កូនប្រុសនាង Patnaree ឈ្មោះ Sirawith Seritiwat គឺជាបន្លាមួយទងនៅក្នុងភាគីនៃរបបយោធាថៃ ចាប់តាំងពីរបបនេះកាន់អំណាចរបស់ខ្លួននៅក្នុងឆ្នាំ ២០១៤ និងជារឿយៗលោកត្រូវជាប់គុក។

ក្រុងវ៉ាស៊ីនតោន អតីតជា សម្ព័ន្ធមិត្តជិតស្និទ្ធរបស់ថៃឥឡូវនេះមានការក្តៅក្រហាយយ៉ាងខ្លាំងដោយសារអាកប្បកិរិយា ក្រអឺតក្រទម បានថ្កោលទោសការចាប់ខ្លួនជាច្រើននាពេលចុងក្រោយនេះ។

អាមេ​រិក ​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​ម្តាយ​សកម្ម​ជន​ម្នាក់​ ​ពីបទ​ប្រមាថ​ស្តេច​តម្រួតថៃនាំខ្លួនជនសង្ស័យ (កណ្ដាល) ប្រមាថស្ដេច។ Afp

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រចាំអាស៊ីខាងកើតនិងប៉ាស៊ីហ្វិក លោកស្រី Katina Adams បាននិយាយថា៖ «ទង្វើទាំងអស់នេះបង្កើតឲ្យមានបរិយាកាសបំភិតបំភ័យ និងការរិះគន់យ៉ាងខ្លាំង»។

លោកស្រី បាននិយាយថា៖ «យើងប្រឈមនឹងជួបបញ្ហា ដោយសារចាប់ខ្លួនមនុស្សប៉ុន្មាននាក់នាពេលថ្មីៗនេះ ដែលទាក់ទិនជាមួយការបង្ហោះតាមអ៊ីនធឺណិត និងការឃុំខ្លួននាង Patnaree Chankij។

ការចាប់ខ្លួន និងការរុនកួនយាយីក្រុមសកម្មជន និងសមាជិកគ្រួសាររបស់ពួកគេ បាននាំឲ្យមានកង្វល់យ៉ាងធ្ងន់ធ្ងរ ជុំវិញការប្រតិបត្តិរបស់ថៃចំពោះកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដើម្បីការពារសេរីភាពក្នុងការបញ្ចេញមតិយោបល់។

ដោយឡែក តុលាការយោធាថៃ បានអនុញ្ញាតឲ្យបង់ប្រាក់ធានានៅក្រៅឃុំសម្រាប់បុគ្គលិករដ្ឋបាល ៨ នាក់នៃគេហទំព័រហ្វេសប៊ុកមួយ ដែលបានសើច ចំអកនាយករដ្ឋមន្រ្តី ប៉ុន្តែប៉ូលិសបានស្នើឲ្យបន្តឃុំខ្លួនពីរនាក់នៅក្នុងចំណោមពួកគេដែលត្រូវចោទប្រកាន់ពីប្រមាថស្តេច។

ប៉ូលិសបង្ក្រាបឧក្រិដ្ឋកម្មកាលពីថ្ងៃអង្គារ បានខិតខំប្រឹងប្រែងឃុំខ្លួនបុគ្គលិករដ្ឋបាលហ្វេសប៊ុក (We Love Gen Prayut) រយៈពេល ១២ ថ្ងៃទៀត ពីថ្ងៃទី ១១ ដល់ ២២ ខែឧសភា។

ជនសង្ស័យទាំង ៨ នាក់នាក់នោះគឺ Natthika Worathaiyawich, Harit Mahaton, Noppakao Kongsuwan, Worawit Saksamutnan, Yothin Mangkhangsanga, Thanawat Buranasiri, Supachai Saibut និង Kannasit Tangboonthina ត្រូវចោទប្រកាន់ពីបទបះបោរ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍