Chompoo តែងខ្លួនស្រស់ស្អាតពេក​ ដូចទេពអប្សរ​ ធ្វើឲ្យមហាជនងាកមើល ចង់បាក់.ក

បារាំង៖ តារាសម្តែងថៃ អ្នកនាង Chompoo Araya បានធ្វើឲ្យទាក់ទាញក្រសែភ្នែកមហាជនយ៉ាងខ្លាំង ពេលរូបនាង បានតែងខ្លួនយ៉ាងស្រស់ស្អាតដូចរាជនី នៅក្នុងកម្មវិធី CANNES FILM FESTIVAL 2016 ដែលធ្វើឡើងនៅប្រទេសបារាំង។

នេះជាលើកទី៤ហើយ ដែលនាង Chompoo ត្រូវបានគេអញ្ចើញឲ្យចូលរួម ការបង្ហាញម៉ូតបែបអន្តរជាតិ នៅក្នុងប្រទេសបារាំងបែបនេះ។ ហើយសម្រាប់ឆ្នាំនេះផងដែរ នាង Chompoo បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងងាកមើលនាង ចង់បាក់.កទៅហើយ ព្រោះតែការតែងខ្លួនយ៉ាងស្រស់ស្អាតរបស់នាង ដូចទេពអប្សរ ជាមួយនឹងម៉ូតសម្លៀកបំពាក់វែងអូសដីពណ៌ផ្កាឈូក ដែលជាម៉ាក Ralph& Russo Spring 2016។ ហើយសម្រាប់ថ្ងៃទីពីរ នាងក៏បានបង្ហាញសម្រស់ នូវរ៉ូបស៊ិចស៊ីមួយទៀត ច្នៃម៉ូតបែបឆែកៗ ដោយបញ្ចេញសាច់ក្នុងទៀតផង ដែលវាជាម៉ាក Atelier Versace Fall 2015៕

តោះមើលសម្រស់ដ៏ស្រស់សោភា របស់នាង Chompoo ទាំងអស់គ្នា នៅក្នុងកម្មវិធីលំដាប់អន្តរជាតិ៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា នាង Chompoo ជាតារាស្រីមួយ ដែលត្រូវបានគេទទួលស្គាល់ថា នាង ស្រស់ស្អាតតាំងពីក្មេង ដល់បច្ចុប្បន្ន ទោះបីពេលនេះ នាងមានវ័យជ្រេបន្តិចក៏ដោយ។

តារាសម្តែងស្រីថៃ Chompoo Araya ជាតារាស្រីមួយ ដែលបានចូលសិល្បៈ យូរឆ្នាំណាស់មកហើយ។ ចុះតើអ្នកដឹងដែរទេថា តាំងពីនាងចូលសិល្បៈ រហូតដល់សព្វថ្ងៃនេះ សម្រស់របស់នាង ប្រែប្រួលយ៉ាងណាដែរ?

ចំពោះតារាស្រី កូនកាត់ ថៃ-ឡាវ- អង់គ្លេស រូបនេះ បានធ្វើឲ្យមនុស្សជាច្រើន បានស្គាល់នាងតាមរយៈរឿងភាគថៃជាច្រើន និងតាមស្ពតពាណិជ្ជកម្ម ជាដើម។ ហើយមិនតែប៉ុណ្ណោះ រូបនាង ក៏ត្រូវបានអ្នកគាំទ្រ ដាក់ងារឲ្យនាងថា ជាតារាស្រីម្នាក់ ដែលមានសម្រស់ស្រស់ស្អាត មិនចេះចាស់ផងដែរ ព្រោះថា បច្ចុប្បន្ននេះ នាងមានវ័យ៣៣ឆ្នាំ ទៅហើយ តែនាងនៅតែអាចលេចធ្លោ ក្នុងរង្វង់សិល្បៈដដែល៕

ចង់ដឹងថា ក្នុងរយៈពេល២០ឆ្នាំនេះ តើសម្រស់របស់នាង Chompoo ប្រែប្រួលយ៉ាងណាខ្លះ? 

មិនតែប៉ុណ្ណោះ រូបនាង​ក៏តែងចូលចិត្ត លេងខ្លួនបែបឡូយឆាយ កាលីបៗ ដូចបរទេសផងដែរ ទៅតាមកម្មវិធីនីមួយៗ។

គេហទំព័រថៃ បានបង្ហាញនូវរូបថតជាច្រើនសន្លឹករបស់ Chompoo ដែលត្រូវបានគេអញ្ចើញនាង ចូលរួមកម្មវិធីដើរបង្ហាញម៉ូតមួយដ៏អស្ចារ្យ នៅប្រទេសបារាំង នាពេលកន្លងទៅនេះ។ បើក្រឡេកមើល តាមម៉ូតសម្លៀកបំពាក់គ្រប់ឈុត របស់តារាស្រីរូបនេះ ពិតជាស្រស់ស្អាត និងទាន់សម័យយ៉ាងខ្លាំង មិនចាញ់តារាហូលីវូដល្បីៗប៉ុន្មានទេ។

គួរបញ្ជាក់ផងដែរថា Chompoo ជាតារាស្រីមួយ មានសំណាងជាងគេ ដែលតែងត្រូវបានបណ្តាក្រុមហ៊ុនធំៗ អញ្ចើញនាងជាភ្ញៀវកិត្តិយស ចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូត នៅតាមបណ្តាប្រទេសនានាលក្ខណៈអន្តរជាតិ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload