កញ្ញា ធី សុវណ្ណ​ថា បញ្ជាក់ថា ​ការ​ធ្វី​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​១​លាន​នាក់ គឺ​មិនទាន់​កំណត់​ថ្ងៃ​ ​នៅឡើយ​ទេ

ភ្នំពេញ:
​នៅ​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នេះ កញ្ញា ធី សុវណ្ណ​ថា លោកស្រី ចំរើន និងក្រុមយុវជន បើក​វេទិការ​កិច្ចពិភាក្សា នៅ​សណ្ឋាគា​សាន់វ៉េ  ស្តីពី តើ​លោក កឹមសុខា គួរ​លាលែង​តំណែង រឺទេ​? ដោយមាន​អញ្ជើញ គ្រប់​បក្សនយោបាយ​ជា​វាគ្មិន​​កិត្តិយស​ចូលរួម​ផងដែរ​។

​កញ្ញា ធី សុវណ្ណ​ថា បានប្រកាសថា នឹងធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​អោយបាន​១លាន​នាក់ ដើម្បី​ទាមទារ​អោយ​លោក​កឹម សុខា លាលែង​ពី​​តំណែង និង​ស្នើគណបក្ស​សង្គ្រោះ​ជាតិ ដក​លោក​កឹម សុខា ។​

​ប៉ុន្តែ​កញ្ញា ធី សុវណ្ណ​ថា បាន​បញ្ជាក់ថា ​ការ​ធ្វី​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​១​លាន​នាក់គឺ​មិនទាន់​កំណត់​ថ្ងៃ​នៅឡើយ​ទេ និង​ប្រកាស​អោយដឹង​នៅពេល​ក្រោយ ហើយការធ្វើ​យុទ្ធនាការ​នៅក្នុងពេល​ឆាប់​ខាងមុខនេះ​។​ហើយ​ញ្ញត្តិ​ដែល​ប្រមូល​​បាននឹង​យកទៅ​ជូន​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋសភា ស្ថានទូត ដើម្បីអោយ​គេ​បានដឹង។​

​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី​នុព​ល ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព​បាន​ថ្លែងថាព្រះអង្គមិន​គាំទ្រ​ទង្វើ​របស់លោក​កឹម សុខា ដែល​បាន​ប្រព្រឹត្ត​ទេ វា​ជះឥទ្ធិពលមិនល្អ​ដល់​ប្រទេសជាតិ​។​

​លោក​ញ៉ែម វណ្ណ​ថន ប្រធាន​គណបក្ស​មហា​សាមគ្គី​ខ្មែរ បាន​ថ្លែងថា លោក​កឹម សុខាត្រូវ​ចេញមុខ​មក​បកស្រាយ​រឿង​ស្នេហា និង​ការប្រព្រឹត្ត​អំពើពុករលួយ​។ ហើយលោក​កឹម សុខា គួរ​បង្ហាញ​ពី​វិ​រៈ​ភាព​លាលែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕​

កញ្ញា ធី សុវណ្ណ​ថា បញ្ជាក់ថា  ​ការ​ធ្វី​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​១​លាន​នាក់ គឺ​មិនទាន់​កំណត់​ថ្ងៃ​ ​នៅឡើយ​ទេ

កញ្ញា ធី សុវណ្ណ​ថា បញ្ជាក់ថា  ​ការ​ធ្វី​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​១​លាន​នាក់ គឺ​មិនទាន់​កំណត់​ថ្ងៃ​ ​នៅឡើយ​ទេ