សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​

សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​



កំពង់ឆ្នាំង ៖ ស្រុក​ជលគីរី គឺជា​ស្រុក​មួយ​ដែល​នៅ​ឆ្ងាយ​ ដែល​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​ ហើយ​ត្រូវ​គេ​មើល​ឃើញ​ថា ​កំពុង​ជួប​ការ​ខ្វះខាត​ ហើយ​កន្លែង​ខ្លះ ​អណ្ដូង ស្រះ​ ជួប​ការ​រីងស្ងួត​ ខណៈ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​១៨១៩​គ្រួសារ​មកពី​ភូមិ​ព្រៃ​គ្រី​ខាងជើង​ និង​ព្រៃ​គ្រី​ខាងត្បូង​ ស្ថិត​ក្នុង​ឃុំ​ព្រៃ​គ្រី​ទទួល​បាន​ទឹក​ស្អាត​ និង​ទឹកបរិសុទ្ធ​ ដែល​ជា​ព្រះរាជ​អំណោយ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ផ្ទាល់​ដៃ​ ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុងជួប​លំបាក​ការ​ខ្វះខាត​ទឹក ​អាកាសធាតុ​មានការ​កើន​ឡើង​នៅ​រលក​កម្ដៅ​ដែល​ជា​ក្តី​ព្រួយបារម្ភ។

ទឹក​ដែល​នាំ​យក​មក​ធ្វើការ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​ ធ្វើឡើង​ក្រោម​អធិ​បតី​ភាព​ សម្ដេច​ចៅ​ហ្វា​វាំង គង់​ សំអុល​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​អម​ដំណើរ​ដោយ​ឯកឧត្ដម​ គុយ ​សុផល អស់លោក ​លោកស្រី​ ជា​សហការី ​និង​មានការ​ចូលរួម​លោកជំទាវ កែ​ ច​ន្ទ័​មុនី​ លោក​​អ៊ុន សំអុល​ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ លោក​អភិបាលស្រុក​ចូលរួម​ផង​ដែរ ហើយ​ពិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា ឆ្នាំ​២០១៦​ ក្នុង​សាលាស្រុក​ជល​គី​រី​ ខេត្ត​កំពង់ឆ្នាំង។

ទឹក​ដែល​បាន​នាំ​យក​មក​ធ្វើការ​ចែក​ជូន​នៅ​ពេល​នេះ ​មាន​៣​រថយន្ត​ធំៗ​ ជាង​៣​ម៉ឺន​លីត្រ ​និង​ទឹកបរិសុទ្ធ​២០០​កេះ​ ហើយ​ក្នុង​១​គ្រួសារៗ​ ទទួល​បាន​ទឹក​ស្អាត​១​បី​ដង​ ស្មើ​២០​លីត្រ ​ទឹកបរិសុទ្ធ​ទទួល​បាន​ម្នាក់ៗ​៣​ដប ​និង​ធ្វើការ​បែងចែក​ដាក់​តាម​វត្ត​ក្នុង​១​វត្តៗ​៥​កេះ​ផង​ដែរ។

មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​ទឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពេលនេះ​ សម្ដេច​ចៅហ្វា​វាំង​​គង់​ សំអុល តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ បាន​ពាំនាំ​បណ្ដាំ​សាកសួរ​សុខទុក្ខ​ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះអង្គ​និង​សម្ដេចម៉ែ​ ព្រះ​មាតា​ជាតិខ្មែរ​ ដែល​ព្រះអង្គ​ទាំង​ទ្វេ​ តែងតែ​យក​ព្រះទ័យ​ទុកដាក់​សុខទុក្ខ​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​ ដែល​កំពុង​ជួប​គ្រោះធម្មជាតិ​រាំងស្ងួត​ បណ្តាល​ឲ្យ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​រស់នៅ ខណៈ​ដែល​ស្ថានភាព​កម្ដៅ​មានការ​កើន​ឡើង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ។

ក្នុង​នោះ​ផង​ដែរ ​សម្ដេច​ចៅហ្វា​វាំង គង់​ ​សំអុល បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ការចែក​ទឹក​ជូន​បងប្អូន​ក្នុងថ្ងៃនេះ​ មាន​ចំនួន​ទី​៣​លើក​ហើយ​ សម្រាប់​បងប្អូន​នៅ​ក្នុង​តំបន់​នេះ​ ហើយ​ការ​ចែក​ជូន​នៅថ្ងៃនេះ ​ត្បិត​តែ​តិចតួច​ក៏​ពិតមែន តែ​បាន​ជួយ​សម្រួល​នៅ​ការ​លំបាក​ចំពោះ​មុខ​របស់​បងប្អូន​ដែល​កំពុងតែ​កើតមាន​ផង​ដែរ។

ក្នុង​នេះ​ផង​ដែរ​ សម្ដេច​ចៅហ្វា​វាំង​ បាន​ធ្វើការ​សំណូមពរ​ដល់​បងប្អូន ​ត្រូវតែ​គិតគូរ​ពី​បញ្ហា​សុខភាព​ អនាម័យ ការ​រស់នៅ​ឲ្យ​បាន​ត្រឹមត្រូវ​ គឺ​ហូប​ស្អាត​ ផឹក​ស្អាត ​រស់នៅ​ស្អាត​ ខណៈ​ដែល​អាកាសធាតុ​មានការ​ប្រែប្រួល​ និង​កម្ដៅ​មានការ​កើនឡើង​ ​បើ​ទោះ​ជា​កន្លែង​ខ្លះ​មាន​ភ្លៀង​បាន​ធ្លាក់​មក​បណ្តើរៗ​នៅ​តាម​កន្លែង​ផ្សេងៗ​ វា​នៅតែ​បង្ក​ឲ្យ​កើតមាន​បញ្ហា​ផ្សេងៗ​ និង​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ជាប្រចាំ​ នៅ​គ្រោះធម្មជាតិ​ មាន​ភ្លៀង​ ខ្យល់​កន្ត្រាក់​ បណ្ដាល​ឲ្យ​រលំ​ផ្ទះ​ និង​គ្រោះ​អគ្គិភ័យ​ផង​ដែរ។

នៅ​បញ្ចប់​ពិធី ​សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជី​ស្រះ​១​កន្លែង​ខាងមុខ​សាលាស្រុក​ជល​គី​រី​ ដែល​មាន​ប្រវែង​១០០​គុណ ​និង​១២០​ម៉ែត្រ​ ដែល​ជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះករុណា​ ព្រះបាទ​ សម្ដេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ដែល​កំពុង​ធ្វើការ​ជីក​ដោយ​ក្រុម​គ្រឿងចក្រ​សម្តេច​ទុក​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ខាងលើនេះ​លោក​ប្រើប្រាស់​ផង​ដែរ៕ សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​

សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​

សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​
សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​

សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​

សម្ដេច​ចៅហ្វា​វាំង​ គង់​ សំអុល​ នាំ​ព្រះរាជ​អំណោយ​ជា​ទឹក​ ចែក​ជូន​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​ជលគីរី​