រយៈពេល​២​ថ្ងៃ​ អាវុធហត្ថ​បង្ក្រាប​ក្រុម​ចែកចាយ ​និង​ប្រើ​គ្រឿងញៀន​បាន​៣១​នាក់ !

រយៈពេល​២​ថ្ងៃ​ អាវុធហត្ថ​បង្ក្រាប​ក្រុម​ចែកចាយ ​និង​ប្រើ​គ្រឿងញៀន​បាន​៣១​នាក់ !



ភ្នំពេញ ៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​៣១​នាក់ ​ក្នុង​នោះ​ស្រី​៦​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​បង្ក្រាប​ជា​បន្តបន្ទាប់​នា​ព្រឹក​ថ្ងៃទី​១២​ និង​ព្រឹក​ថ្ងៃទី​១៣​ខែឧសភា ​​ឆ្នាំ​២០១៦​នេះ​ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​,​ មានជ័យ ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ដ​ង្កោ ដោយ​ដកហូត​ថ្នាំញៀន​សរុប​ប្រមាណ​៣២៥​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង​ដែរ។​

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៣ ខែ​​ឧសភា​ថា កម្លាំង​អាវុធហត្ថ​ជំនាញ​រាជធានី​ភ្នំពេញ ,​ កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​,​ ខណ្ឌដូនពេញ ,​ មានជ័យ ,​ ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​ បាន​បើក​ប្រតិបត្តិការ​ដំបូង​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ យីហោ «Oh Yes» ស្ថិតនៅ​ផ្ទះ​លេខ​លេខ​១៧ ក្រុម​២០ ភូមិ​២ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ថា នា​ព្រឹក​ថ្ងៃទី​១៣ ខែ​​ឧសភា​នេះ អាវុធហត្ថ​ខណ្ឌដង្កោ​បាន​ឃាត់​ជន​សង្ស័​យ​៦​នាក់​ទៀត ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ដោយ​ដកហូត​ថ្នាំញៀន​ភេទ​ម៉ា​ទឹកកក​មួយ​ក​ញ្ចប់។​

ប្រតិបត្តិការ​​បង្ក្រាប​ជា​បន្តបន្ទាប់​នេះ ​សមត្ថកិច្ច​ឃាត់​មនុស្ស​ប្រុស​-ស្រី​ដំបូង​១៩​នាក់ ​ដកហូត​ថ្នាំ​ញៀ​ន​១៧៧​កញ្ចប់​។ បន្ទាប់មក​បាន​បន្ត​ស្រាវជ្រាវ​ចាប់បាន​៦​នាក់​ទៀត​ នៅ​ខណ្ឌមានជ័យ​និង​ពោធិ៍​សែន​ជ័យ​ដកហូត​ថ្នាំញៀន​ថែម​១៤៧​កញ្ចប់​ទៀត និង​ចុងក្រោយ​ឃាត់ខ្លួន​៦​នាក់​ថ្នាំ​មួយ​កញ្ចប់ សរុប​ទាំង​អស់ ៣២៥​កញ្ចប់។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៣១​នាក់ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

រយៈពេល​២​ថ្ងៃ​ អាវុធហត្ថ​បង្ក្រាប​ក្រុម​ចែកចាយ ​និង​ប្រើ​គ្រឿងញៀន​បាន​៣១​នាក់ !

រយៈពេល​២​ថ្ងៃ​ អាវុធហត្ថ​បង្ក្រាប​ក្រុម​ចែកចាយ ​និង​ប្រើ​គ្រឿងញៀន​បាន​៣១​នាក់ !