អ៊ឹម ជីវ៉ា មាន​លក្ខខណ្ឌ​៣​យ៉ាង ​តម្រូវ​ឲ្យ ដេ​ន​នី ខ្វាន់ និង​ប្អូនប្រុស​ លុបលាង​កំហុស

អ៊ឹម ជីវ៉ា មាន​លក្ខខណ្ឌ​៣​យ៉ាង ​តម្រូវ​ឲ្យ ដេ​ន​នី ខ្វាន់ និង​ប្អូនប្រុស​ លុបលាង​កំហុស



ភ្នំពេញ ៖ កាន់តែ​ក្លាយ​ជា​រឿង​ក្តៅ​សម្រាប់​មហាជន ​អ្នក​ដែល​តាមដាន​ចង់​ដឹង​រឿងរ៉ាវ​របស់​តារា​សម្ដែង ​នាង ដេ​ន​នី ខ្វាន់ ក្រោយពី​នាង​បាន​សាង​កំហុស​ឆ្លង​ជេរប្រមាថ​លើ​ទស្សនិកជន​ និង​សិល្បករ​-​សិល្ប​ការិនី​ខ្មែរ បន្ទាប់ពី​ពួកគេ​បាន​រិះគន់​លើ​នាង​ជុំវិញ​ការ​ស្លៀកពាក់​មិន​សមរម្យ​ជា​នារី​ខ្មែរ​ តាមរយៈ​ការ​ស្លៀកពាក់​ខើច​លើ ​ខើច​ក្រោម​ បញ្ចេញ​សាច់​ខ្ចី ​ស្ទើរ​ឃើញ​មួយ​ល្វែង​ដងខ្លួន​ទាំង​ស្រុង​ នាំ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ខ្មែរ​នោះ។

ជា​ការ​កត់សម្គាល់​ ប៉ុន្មាន​ថ្ងៃនេះ​ សាច់រឿង​ នាង ដេ​ន​នី ខ្វាន់ បាន​រីក​សុះសាយ​កាន់តែខ្លាំង​ឡើង ​បន្ទាប់​ពី​មានការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​តប​គ្នា ​រវាង​សាមីខ្លួន ​នាង ដេ​ន​នី ខ្វាន់ ជាមួយ​មហាជន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក ​ព្រម​នឹង​សិល្បករ​-​សិល្បៈ​ការិនី​ខ្មែរ​ ដែល​ធ្វើការ​រិះគន់​ចំពោះ​ទង្វើ​ដ៏​ព្រហើន ​មិន​ព្រម​ទទួលយក​ការរិះគន់​ ដើម្បី​កែខ្លួន​របស់​នាង ដេ​ន​នី ខ្វាន់ នោះ។​

ខណៈ​ពេល​ជាមួយគ្នា​ ដែល​តារា​ស្រី​របស់​ខ្មែរ​ចំនួន​២​រូប​ គឺ​អ្នកនាង ម៉េង កែវពេជ្ជតា និង​អ្នក​នាង ស៊ុន ណា​រី​ម៉ូ​នី​កា បាន​និង​កំពុង​ចេញមុខ​ឆេះដុំ ​ប្រតិកម្ម​រិះគន់​លើ​ទង្វើ​ផ្គើន ​មិន​ព្រល​ទទួល​យ​ក​កា​ររិះគន់​ ដើម្បី​ស្ថាបនា​ ពី​នាង ដេ​ន​នី ខ្វាន់ នេះ​ដែរ​ នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក លោក អ៊ឹម ជីវ៉ា ក៏​បាន​សរសេរ​ដាក់​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ នាង ដេ​ន​នី និង​ប្អូនប្រុស ​ត្រូវតែ​ធ្វើ​ ដើម្បី​ជា​ការ​លុបលាង​កំហុស​ដែល​ខ្លួន​បាន​ជេរ​ដៀមដាម​ដល់​គេ​ដល់​ឯង។

តារា​ប្រុស​រូប​សង្ហា​ លោក អ៊ឹម ជីវ៉ា បាន​សរសេរ​ថា នេះ​ជា​សារ​ចុងក្រោយ​របស់ខ្ញុំ​បាទ អ៊ឹម ជីវ៉ា ! បើ​ចង់​ចេញមុខ​កែប្រែ​សុំទោស ​គឺ​ត្រូវ​ចេញ​មក​សុំទោស​ទាំង​បង និង​ប្អូន​ ព្រោះ​ប្អូន​ក៏បាន​ដើរ​ប្រាប់​គេ​ថា ខ្លួន​ជា​តារា​សម្ដែង​ដែរ ព្រោះ​ពាក្យសំដី​ទាំងពីរ​នាក់​បងប្អូន​ជេរ​ដៀមដាម​ ជេរ​ប្រមាថ​ម​កលើ​ទស្សនិកជន​អ្នកគាំទ្រ និង​ដៀល​ដល់​អ្នក​សិល្បៈ​រៀមច្បង គឺ​ខ្ញុំបាទ ​និង​អ្នក​សិល្បៈ និង​បងប្អូន​ទស្សនិកជន មិន​ទទួល​យក​បាន​ជាដាច់ខាត ក្នុងនាម​ខ្ញុំបាទ ជា​គ្រូ​សិល្បៈ និង​ក្នុងនាម​ខ្ញុំ​ជា​ក្រុម​ប្រឹក្សា​សមាគម​សិល្បករ​ខ្មែរ​ម្នាក់។​

លោក អ៊ឹម ជីវ៉ា ក៏​មាន​លក្ខខណ្ឌ​​៣​ចំណុច​ តម្រូវ​ឲ្យ​នាង ដេ​ន​នី ខ្វាន ត្រូវតែ​ធ្វើ​ដាច់ខាត ​ដើម្បី​ជា​ការ​លុបលាង​កំហុស​ ដោយ​ក្នុង​នោះ​រួមមាន ទី​១-កែប្រែ​សុំទោស​ជា​សាធារណៈ​ តាមរយៈ​Face book។ ទី​២-ធ្វើ​កិច្ចសន្យា ជា​លាយលក្ខណ៍អក្សរ ជាមួយ​សមាគម​សិល្បករ​ខ្មែរ និង​ក្រសួង​វប្បធម៌ និង​ទី​៣-ត្រូវ​ធ្វើការ​សុំទោស​តារា​រៀមច្បង​ គឺ អ្នកនាង ម៉េង កែវពេជ្ជតា ។​

ដោយ​ឡែក​ សម្រាប់​រូបលោក ​មិនបាច់​សុំទោស​ក៏បាន ​ព្រោះ​ចាត់​ទុក​ថា​ជា​លើកទីមួយ​ហើយ​ដែល​ជួប​សុបិន​ដ៏​អាក្រក់​ក្នុង​សិល្បៈ​ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​ សម្រាប់​លោក​ដែល​បាន​ជួប​តារា​រះ​ថ្មី​ជំពូក​នេះ។

តារា​ប្រុស​លេច​មុខ​សកម្ម​លើ​ការងារ​មនុស្សធម៌​ជួយ​តារា​ចាស់ៗ​បាត់បង់​សមត្ថភាព​ លោក អ៊ឹម ជីវ៉ា បាន​លើក​ឡើង​ទៀត​ថា ធ្វើ​ចឹ​ង​ដើម្បី​ជា​មេរៀន​ដល់​តារា​ក្រោយៗ​ទៀត​ បើ​មិន​មាន​ចំណាត់​ការ​ទេ វា​ធ្វើ​ឲ្យ​សិល្បៈ​ក្នុង​ប្រទេស​ខ្មែរ​ ក្លាយ​ជា​តំបន់​ភ្លើង​ក្រហម​ និង​ទីវាល​អាសអាភាស សិល្បៈ​វប្បធម៌ ​នឹង​ធ្លាក់​ដល់​កម្រិត​សូន្យ​ ដោយសារ​បុគ្គល​ប៉ុន្មាន​នាក់​នេះ។ វា​មិន​ធ្ងន់ធ្ងរ​ទេ​ប៉ុណ្ណឹង នេះ​មិន​ទាន់​គិតដល់​ផ្លូវច្បាប់ ពី​ចេតនា​បង្ហាញ​ និង​បំផ្លាញ​វប្បធម៌​ខ្មែរ​ និង​បំផ្លាញ​ចរិត​ស្ត្រី​ខ្មែរ​ ដែល​ល្អ​ផូរផង់ និង​បំផ្លាញ​កិត្តិយស​សិល្បៈ​ខ្មែរ តាមរយៈ​ការ​បញ្ចេញ​រូបភាព​អាសអាភាស​លេច​លើ​លេច​ក្រោម​ ស្ទើរ​ស្រាត ​ក្នុង​ចេតនា​ធ្វើឲ្យ​ស្រី​ខ្មែរ​អាប់​អោន​ផង។

លោក អ៊ឹម ជីវ៉ា ក៏បាន​អំពាវនាវ​ថា សូម​កែប្រែ​ទៅ​ប្អូនៗ ​កុំ​យក​ទស្សនៈ​ពាក្យ​ថា គេ​ច្រណែន​ជាន់​ពន្លិច យក​ដាក់​ក្នុង​ចិត្ត​។ កុំ​ដោយសារ​ទឹក​លុយ​ ភាព​មានបាន​ មក​អំនួត​ឲ្យ​សោះ ​ប្អូន​ត្រូវ​ចាំ​ថា​មាន​លុយ​ មិន​ប្រាកដ​ថា ​មាន​កិត្តិយស​នោះ​ទេ​។ គេ​រិះគន់ ​គឺ​ចង់​ឲ្យ​ប្អូនៗ​ល្អ ប្អូន​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយក​គ្រប់​មតិ​រិះគន់​របស់​បងប្អូន​ខ្មែរ បើ​ប្អូន​ចង់​ស្ថិត​នៅ​លើ​វិថី​សិល្បៈ​ខ្មែរ៕

អ៊ឹម ជីវ៉ា មាន​លក្ខខណ្ឌ​៣​យ៉ាង ​តម្រូវ​ឲ្យ ដេ​ន​នី ខ្វាន់ និង​ប្អូនប្រុស​ លុបលាង​កំហុស

អ៊ឹម ជីវ៉ា មាន​លក្ខខណ្ឌ​៣​យ៉ាង ​តម្រូវ​ឲ្យ ដេ​ន​នី ខ្វាន់ និង​ប្អូនប្រុស​ លុបលាង​កំហុស

អ៊ឹម ជីវ៉ា មាន​លក្ខខណ្ឌ​៣​យ៉ាង ​តម្រូវ​ឲ្យ ដេ​ន​នី ខ្វាន់ និង​ប្អូនប្រុស​ លុបលាង​កំហុស

អ៊ឹម ជីវ៉ា មាន​លក្ខខណ្ឌ​៣​យ៉ាង ​តម្រូវ​ឲ្យ ដេ​ន​នី ខ្វាន់ និង​ប្អូនប្រុស​ លុបលាង​កំហុស