បើ​មាន​កូនប្រសា​ដូចលោកបង​នេះ​ ចប់ហើយ

ខេត្ត​ត្បូងឃ្មុំ​ ៖ ជម្លោះ​រវាង​ប្តី-​ប្រពន្ធឥតខាន់ស្លា​មួយគូ ​តែ​ត្រូវ​​​ឪពុកក្មេក​​ចេញ​មក​​ឃាត់ ​ក៏​ត្រូវ​កូនប្រសា​ប្រុស​​​កាប់​មួយ​​កាំបិត​ស្នៀត​​ចំ​​បោះដៃផុត​ខា​ង​ស្តាំ​របួស​​ធ្ងន់​ ដែលហេតុការណ៍​​នេះ ​​កើតឡើង​​កាលពី​វេលា​ម៉ោង​​៧​​យប់​ថ្ងៃ​ទី​១២ ឧសភា ២០១៦ ស្ថិតនៅ​ភូមិ​យាយ​​ស ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ​ដោយ​បុរស​​ជា​ឪពុកក្មេក​ ត្រូវ​ក្រុមគ្រួសារ​នាំ​មក​​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ។ រីឯ​​កូន​ប្រសាដៃ​ដល់ ​ត្រូវ​​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ ។

​កូន​ប្រសា​​ប្រុ​ស​​ខាងលើ​​​ឈ្មោះប៉េង រ៉ា​នី អាយុ​២៧​ឆ្នាំ ​ជា​កម្មករ​​នៅ​​ប្រទេស​ថៃ ​​មានប្រពន្ធ​​ឈ្មោះ​ស៊ា​ន ​​អាយុ​២៨​ឆ្នាំ ត្រូវ​ប្រពន្ធ​​​នាំ​មក​រស់​​នៅ​ស្រុក​កំណើត​​ក្នុងភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។ ​

ប្រភពឱ្យដឹងថា ​មុនពេលកើតហេតុ នៅ​​​​ថ្ងៃ​ទី​១២ ឧសភា ២០១៦ នោះ ស្ត្រី​ជា​ម្តាយ​ក្មេកបាន​​​និយាយ​ប្រាប់​មក​កូនប្រសា​​ប្រុសនោះ​​ថា​ «​ប្រពន្ធ​កូន​ឯង​ កាលពី​៤​ថ្ងៃមុន​​បាន​ឱ្យ​​គាត់​ខ្ចី​លុយ​១០​ម៉ឺន​រៀល​» ។ គ្រាន់តែ​ឮ​ម្តាយក្មេក​ប្រាប់​​បែប​នេះ​ ក៏​​បាន​ទៅ​រក​រឿង​​​ស្តី​បន្ទោស​ឱ្យ​​ប្រពន្ធ​ជា​ខ្លាំង ​និង​ថែម​ទាំង​​​បំរុង​​​បង្ក​អំពើ​ហិង្សា​ថែម​ទៀត ។ ​​​ឪពុកក្មេក​ឈ្មោះ​អ៊ុត ឃី​ម អាយុ​៤៨​ឆ្នាំ ឃើញ​បែប​​នេះ​ ក៏​មក​​ឃាត់​ កុំ​ឱ្យ​​ឈ្លោះគ្នា ​ក៏​​ត្រូវ​​កូន​ប្រសា​ប្រុសរូបនោះ​ បាន​យក​កាំបិត​​ស្នៀត​មក​ចាក់​​ចំ​បោះដៃផុត​ខាងស្តាំ បណ្តាល​ឱ្យ​​ដួល​ទៅ​លើ​ដី​​របួស​យ៉ាងធ្ងន់ធ្ងរ​ ។

ក្រោយ​ពី​​ទទួល​ដំណឹង​នេះ​ កម្លាំង​ប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​ទន្លេ​បិទ​ ​ចុះ​មក​អន្តរា​គម​ន៍​​ ដោយ​ចាប់​បុរស​ជា​កូនប្រសា​ដកហូត​បាន​ទាំង​កាំបិត​បញ្ជូន​មក​​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ ដើម្បី​សួរនាំ ។ ​