បញ្ចប់​ជីវិតខ្លួ​ន​ ព្រោះ​តែកេរមរតក

ខេត្ត​ព្រៃវែង ៖ ស្ត្រី​ម្នាក់​​​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ស្លាប់​​ចោល​កូន​ៗ​ និង​ម្តាយចាស់ ​ដោយ​សារ​​តែ​​​ទាស់​​ពា​ក្យ​​សម្តី​ជាមួយ​ម្តាយ​​​បន្តិចបន្តួចប៉ុណ្ណោះ ដែល​ហេតុការណ៍​នេះ​​បង្កឱ្យភ្ញាក់​ផ្អើល​ ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៣​ ឧសភា ២០១៦ នេះ ស្ថិត​នៅ​​​​ភូមិ​​ប្រ​ហ៊ា​រ ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ស្ត្រី​ដែលស្លាប់​ខាងលើ​ឈ្មោះ​សុខ ហេង អាយុ​៥២​​ឆ្នាំ មានកូន​២​​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​​​សព្វថ្ងៃ​រស់នៅ​ជាមួយ​ម្តាយចាស់​ឈ្មោះ​យាយ ហ៊ី អាយុ​៧៨​ឆ្នាំ ​។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​​រងគ្រោះ​​​យក​​​ខ្សែនី​​ឡុ​ងពណ៌​ខ្មៅ​ប៉ុន​​ចង្កឹះ​ចង.ក​​​ទាក់​ទៅ​នឹង​​រនង​​ផ្ទះ​​ ដោយ​ប្រហែល​ស្លាប់​តាំង​​​ពី​ពាក់ក​ណ្តាល​យប់​មក​ម្ល៉េះ ប៉ុន្តែ​គ្មាន​​អ្នក​ណា​ដឹងទេ រហូត​ទាល់តែ​ព្រឹក​ឡើង​ ទើប​ម្តាយ​ភ្ញាក់ពីដំណេក​​ឃើញក៏​ផ្អើល​ឆោឡោ​​ប្រាប់​ដល់​សមត្ថកិច្ច​​ឱ្យចុះទៅ​ពិនិត្យ ​។

ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​​ស្ត្រី​រូប​នេះដាច់​ចិត្ត​ធ្វើ​អត្ត​ឃា​ត​ខ្លួន​​នេះ ត្រូវ​​​លោកយាយ​ជា​ម្តាយ​អះ​អាង​ថា ដោយសារ​តែ​ទាស់​ពាក្យ​សម្តី​បន្តិចបន្តួច​ជាមួយ​​គាត់ គឺ​នៅ​ល្ងាច​មុន​ពេល​​ស្លាប់ នៅ​សុខ​ៗ​កូនស្រី​គាត់ ​មក​ទាមទារ​​ឱ្យ​គាត់​ជា​ម្តាយ​ចែក​កេរមរតក​ឱ្យ​​ខ្លួន តែ​គាត់​មិន​ព្រម​ចែក​​ឱ្យ​ដោយ​និយាយ​ថា អញ​មានកូន​តែ​​មួយចាំ​​បាច់​ចែក​កេរ​​ធ្វើ​អី ចាំ​ដល់​ពេល​អញ​ស្លាប់ ​ឯង​យក​ទៅ ​​គ្មាន​​អ្នក​ណា​មក​​ដណ្តើមទេ ​។

​លោក​បន្ត​​ថា ក្រោយ​ពី​ទាស់​សំដី​គ្នា​​ជាមួយ​គាត់​ហើយ ស្ត្រី​រង​គ្រោះ​ក៏​ពុំ​មាន​អាកា​រៈ​អ្វី​ខុស​ប្លែក​​ទេ គឺ​នៅ​ធម្មតា​ទាំងអស់ ស្រាប់តែ​ព្រឹក​ឡើង​ឃើញ​ចង.ក​ស្លាប់​បាត់​ទៅ​ហើយ ​។