ថ្ងៃនេះទូរស័ព្ទសេរ៊ីថ្មីម៉ាក FREETEL ចាប់បើកសម្ពោធ ជាផ្លូវការនៅកម្ពុជាហើយ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦នេះ FREETEL (ហ្រ្វីថេល) ដែលជាអ្នកអភិវឌ្ឍទូរស័ព្ទ Smartphone បានធ្វើកិច្ចសហការជាដៃគូជាមួយនឹង ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញទូរស័ព្ទ Seatel ដោយបានប្រារព្ធនូវកម្មវិធីសម្ពោធទូរស័ព្ទ នៅក្នុងផ្សារទំនើបAEON Mall។ ហើយអ្វីជាចំនុចពិសេសនៅក្នុងកម្មវិធីនេះ គឺ FREETEL បានបង្ហាញនូវវត្តមាន Priori 3 ដែលជាទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន រួមទាំងមានតម្លៃសមរម្យ គុណភាពស្តង់ដារជប៉ុន ហើយត្រៀមនឹងដាក់លក់ក្នុងទីផ្សារកម្ពុជាផងដែរ។

ជាការពិតណាស់ ដោយផ្អែកទៅលើគុណភាព និងគំនិតច្នៃប្រឌិតរបស់ជប៉ុន ដើម្បីផ្តល់នូវផលិតផលលំដាប់ថ្នាក់ពិភពលោក FREETEL បានបង្ហាញនូវវត្តមានទូរស័ព្ទចល័ត Priori 3 ជំនាន់ទី៣ យ៉ាងថ្មីស្រឡាង នៃស៊េរី Priori ដែលជាម៉ាកដំបូងដាក់សម្ពោធដោយ FREETEL។ លើសពីនេះ កម្មវិធីបានធ្វើការចាប់ផ្តើម ជាមួយសន្និសីទកាសែត ដែលមានសុន្ទរកថាពីថ្នាក់ដឹកនាំរបស់ FREETEL និង SEATEL ជាមួយនឹងការចាក់វីដេអូ បទបង្ហាញអំពីម៉ាកសញ្ញាទូរស័ព្ទ និង ម៉ូដែល Priori 3 នេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានដំណើរទស្សនាបញ្ជរតាំងបង្ហាញ ដែលអាចឲ្យសាធារណៈជន ធ្វើការសាកតេស្តប្រើ និងលេងកម្សាន្តជាមួយនឹងទូរស័ព្ទ Priori 3បាន ព្រមទាំងមានកម្មវិធីកម្សាន្តលេងជាច្រើនទៀត ដូចជា មានការសម្តែង ការលេងហ្គេម និងការចាប់ឆ្នោតជាដើម។

គួរបញ្ជាក់ទៀតថា ទូរស័ព្ទម៉ាក Priori3 នេះ វាជាប្រភេទ Smartphone ដែលមានលក្ខណៈសំខាន់៣ រួមមាន៖ ភាពធន់រឹងមាំបែបជប៉ុន មានច្រើនពណ៌ ជាឧបករណ៍ដ៏មានថាមពល និងមានតម្លៃទាប។ បន្ថែមពីនេះទៀត Priori3 ដំណើរការដោយប្រព័ន្ធ Android 5.1 គាំទ្រដោយអ៊ីនធឺណិតល្បឿនលឿន LTE មានកាមេរ៉ាមុខ 8MP និងកាន់ថ្មបានយូរ (បន្ថែមកំលាំងដល់ 23%)។ Priori3 មកជាមួយមុខងារប្រើស៊ីម២ ដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់ និងមាន៦ពណ៌ ស្រស់ស្អាតសម្រាប់ឲ្យអតិថិជនជ្រើសរើស តាមចំណង់ចំណូលចិត្ត។

FREETAL បានបង្ហាញវត្តមានទូរស័ព្ទដំបូងរបស់ខ្លួន គឺម៉ាក Freetal Priori នៅប្រទេសជប៉ុនកាលពីខែធ្នូ ឆ្នាំ២០១៣ ហើយសព្វថ្ងៃនេះ FREETAL ជាទូរស័ព្ទអត់ជាប់ Lock ទី១ក្នុងទីផ្សារជប៉ុន និងមានហាងប្រតិបត្តិការចំនួន ៥០ ឯណោះនៅជប៉ុនផងដែរ។ ក្រុមហ៊ុនក៏បានបង្ហាញពីភាពប្រាកដប្រជាលើគុណភាព និងការផលិត ដែលត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ពីវិស្វករជប៉ុន ដែលមានបទពិសោធជាង៤០ឆ្នាំថែមទៀតផង។ FREETAL បានបង្ហាញវត្តមានរបស់ខ្លួនជាសកល គឺចាប់ពី អាមេរិក មិកសិកូ អាស៊ីកណ្តាល សិង្ហបុរី ហុងកុង កូរ៉េខាងត្បូង និងចិនផងដែរ។ ក្រុមហ៊ុន Singaporean firm ISP និង South East Asia Telecom (Cambodia) Co.Ltd (SEATEL) ជាតំណាងផ្លូវការ នៅក្នុងទីផ្សារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត