​ឧស្សាហ៍​ឈឺក្បាល ពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ …

​ឧស្សាហ៍​ឈឺក្បាល ពេល​មាន​ផ្ទៃពោះ អ្នក​គួរតែ ...

​អំឡុង​ពេល​មាន​ផ្ទៃពោះ មាន​ការផ្លាស់ប្តូរ​ជាច្រើន ជាពិសេស​គឺ​អ័រម៉ូន ដែល​អាច​បណ្តាល​ឲ្យ​អ្នក ផ្លាស់ប្តូរ​អារម្មណ៍ និង​រាងកាយ​ទាំងមូល​។ ការឈឺ​ក្បាល ជា​បញ្ហា​មួយ ដែល​គេ​ឧស្សាហ៍​ជួបប្រទះ ហើយ​ពិបាក​ដោះស្រាយ​ទៀត​ផង​។​

​អ្វី​ដែល​អ្នក​គួរ​ធ្វើ ពេល​ឈឺ​ក្បាល អំឡុង​ពេល​មាន​ផ្ទៃពោះ​?

​ពេល​ឈឺ​ក្បាល​ម្តងៗ អ្នក​អាច​ត្រូវការ​ថ្នាំ​បំបាត់​ការឈឺចាប់ មួយ​ទៅ​ពីរ​គ្រាប់ ប៉ុន្តែ អ្នក​មិន​អាច​ធ្វើ​បែប​នេះ ញឹកញាប់​ពេក​នោះទេ ពីព្រោះ វា​អាច​ប៉ះពាល់ ដល់​សុខភាព​ទា​រកបាន​។

យ៉ាងណាមិញ អ្នក​អាច​សាកល្បង វិធី​ធម្មជាតិ​ខាងក្រោម​នេះ ពេល​អ្នក​ឈឺក្បាល​បាន ៖

•​    ​ញ៉ាំ​អាហារ​តិចៗ តែ​ញឹកញាប់ ហើយ​កុំ​ទុក​ខ្លួនឯង​ឲ្យ​ឃ្លាន​ឲ្យ​សោះ​
•​    ​សម្រាក​ឲ្យបាន​គ្រប់គ្រាន់ ជាពិសេស អំឡុង​ពេល​ត្រីមាស​ទី​បី​
•​    ​ដាក់​ទឹកកក ឬ​ទឹក​ក្តៅ​ឧណ្ហៗ ស្អំ​លើ​ក្បាល ក និង​ស្មា​
•​    ​ម៉ាស្សា​
•​    ​ហាត់ប្រាណ​តាម​ការណែនាំ របស់​គ្រូពេទ្យ​ជំនាញ​
•​    ​ងួតទឹក​ក្តៅ​ឧណ្ហៗ​.
•​    ​ចេញ​ទៅ​ខាងក្រៅ ដើម្បី​ស្រូប​ខ្យល់​បរិសុទ្ធ​
•​    ​ស្តាប់​ចម្រៀង​ដែល​អ្នក​ចូលចិត្ត​
•​    ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។