ភ្ញាក់ឡើង បើ​ប៉ះ​រឿង​ស៊ុយ​ទាំង ៤ នេះ អ្នក​គួរ​ប្រយ័ត្ន​បន្តិច​

ភ្ញាក់ឡើង បើ​ប៉ះ​រឿង​ស៊ុយ​ទាំង ៤ នេះ អ្នក​គួរ​ប្រយ័ត្ន​បន្តិច​

​រាល់ថ្ងៃ មិនមែន​សុទ្ធតែ​ល្អ​នោះ​ទេ ហើយ​រាល់ថ្ងៃ ក៏​មិន​ប្រាកដថា អាក្រក់​នោះដែរ ប៉ុន្តែ ប្រសិនបើ​អ្នក​ភ្ញាក់ឡើង ឬ​មុន​ទៅ​ធ្វើការ ជួប​ហេតុការណ៍​ចៃដន្យ​ទាំងនេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​បន្តិច ទាំង​ការបើកបរ សុខភាព និង​ការនិយាយស្តី ពីព្រោះ វា​អាច​ជា​ប្រផ្នូល​មិនល្អ​ឡើយ​។​

១. បើក​ទូរ​ទឹកកក​ធ្លាក់​ស៊ុត​បែក​អស់​
​តើ​ថ្ងៃ​ថ្មី​របស់​អ្នក ចាប់ផ្តើម​យ៉ាង​ម៉េច​ទៅ បើ​ជួប​ហេតុការណ៍​ស៊យ​បែប​នេះ​អឺចឹង​? ប្រុងប្រយ័ត្ន​បន្តិច ទើប​ល្អ​។​

២. ចង្កឹះ​ទ្វារ​ឡាន​ខូច ឬ​របូត​
​បើ​អ្នក​ជិះ​ឡាន ហើយ​ស្រាប់តែ​ខូច ឬរ​បើក​គន្លឹះទ្វារ​ឡាន ទាំង​ព្រឹក​ព្រលឹម នោះ​អាចជា​ប្រផ្នូល​អាក្រក់​មួយ​ផងដែរ​។​

៣. ពាក់​ស្បែកជើង​ខុស​គូ ឬ​ខុស​ពណ៌​
​ការ​ស្លៀកពាក់ ជា​រឿង​សំខាន់​ណាស់ ហើយ​បើ​អ្នក​ធ្វេសប្រហែស ឬ​ពាក់​ខុស​ដោយ​ចៃដន្យ នោះ​អ្នក​គួរតែ​សុំច្បាប់ មក​សម្រាក​នៅ​ផ្ទះ​ហើយ ពីព្រោះ អារម្មណ៍​របស់​អ្នក​ប្រហែលជា​មិន​ល្អ ហើយ​ការងារ​ក៏​យ៉ាប់​ផងដែរ​។​

៤. បែក​កង់​ឡាន កង់​ម៉ូតូ​
​វា​ក៏​ជា​រឿង​ស៊យ​ផងដែរ ដូច្នេះ ពេល​ជួសជុល​រួច សូម​ប្រយ័ត្ន​ការបើកបរ​របស់​អ្នក​។​

“​ការពារ ប្រសើរ​ជាង​ព្យាបាល​” ទោះបីជា​អ្នក​មិន​ជឿ គ្រាន់តែ​ប្រយ័ត្ន​បន្តិច វា​មិន​ទាស់ខុស​អី​នោះ​ទេ មែន​ទេ​?

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។