សំណួរចម្លើយ ៖ ការ​រួមភេទ ពេល​មាន​ផ្ទៃពោះ​

សំណួរចម្លើយ ៖ ការ​រួមភេទ ពេល​មាន​ផ្ទៃពោះ​

​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ពេលខ្លះ ចំណង់​ផ្លូវភេទ អាច​កើតឡើង​យ៉ាង​ខ្លាំងក្លា រហូត​ធ្វើឲ្យ​ពួកគេ ទប់​អារម្មណ៍​មិនបាន ហើយ​ក៏​ធ្វើ​វា​តែម្តងទៅ​។ ក្រោយមក ទើប​ពួកគេ​ភ័យ ហើយ​បារម្ភ​ចំពោះ​សុខភាព​កូន​ក្នុង​ផ្ទៃ​។ យ៉ាងណាមិញ ដើម្បី​បំបាត់​ចម្ងល់ និង​ការភ័យខ្លាច​ទាំងនោះ សូម​ធ្វើ​ការតាមដាន នូវ​ការសន្ទនា​របស់​គេហទំព័​រ​យើង ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ទាក់ទង​នឹង​ការ​រួមភេទ ពេល​មាន​ផ្ទៃពោះ​បែបនេះ​។​

​សំណួរ ៖ តើ​ការ​រួមភេទ ពេល​មាន​ផ្ទៃពោះ ជា​រឿង​ធម្មតា ហើយ​មាន​សុវត្ថិភាព​ដែរឬទេ​?
​វេជ្ជបណ្ឌិត ៖ ជាធម្មតា វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ អ្នក​គួរ​ប្រុងប្រយ័ត្ន​បន្តិច ចំពោះ​សកម្មភាព​មួយចំនួន ដែល​អាច​បង្ក​គ្រោះថ្នាក់ ដល់​ម្តាយ និង​ទា​រកបាន ដូចជា ការធ្វើ​ខ្លាំងក្លា ឬ​ចំណាយ​ពេល​យូរពេក​។ យ៉ាងណាមិញ បើ​អ្នក​គ្មាន​ផាសុកភាព ឬ​គិត​ថា មិន​មាន​សុវត្ថិភាព ចូរ​ប្រឹក្សា​យោបល់ ជាមួយនឹង​ពេទ្យ​ជំនាញ​របស់​អ្នក​។ ចំណាំ ៖ អ្នក​មិន​គួរ​រួមភេទ នៅ​ចុង​ត្រីមាស​ទី​បី​ឡើយ​។​

​សំណួរ ៖ បើ​មាន​ប្រវត្តិ​ធ្លាប់​រលូត​កូន តើ​យើង​អាច​រួម​ភេទ​បាន​អត់​?
​វេជ្ជបណ្ឌិត ៖ ការ​រលូត​កូន​ភាគច្រើន មិនមែន​បណ្តាលមកពី​ការ​រួមភេទ​នោះទេ តែ​អាច​បណ្តាលមកពី​សុខភាព​ម្តាយ ជំងឺ​ពី​កំណើត ការទទួល​សារធាតុចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​ការប៉ះទង្គិច​ធ្ងន់ធ្ងរ​ណាមួយ​។ ដូច្នេះ អ្នក​នៅ​តែ​អាច​រួម​ភេទ​បាន​។​

​សំណួរ ៖ តើ​យើង​គួរ​ប្រយ័ត្ន ទៅលើ​រឿង​អ្វី​ខ្លះ​ទៅ​?
​វេជ្ជបណ្ឌិត ៖ ទោះបីជា​ការ​រួមភេទ អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​រឿង​មាន​សុវត្ថិភាព​ក៏ពិតមែន ប៉ុន្តែ មិនមែន​មនុស្ស​គ្រប់គ្នា សុទ្ធ​តែ​អាច​ធ្វើបាន ដោយ​គ្មាន​បារម្ភ​រឿង​អ្វី​នោះ​ទេ​។ យ៉ាងណាមិញ អ្នក​គួរ​ប្រុងប្រយ័ត្ន ទៅលើ​បញ្ហា​មួយចំនួន ដូច​រៀបរាប់​ខាងលើ ជាពិសេស ពេល​អ្នក​ឈឺចាប់ ធ្លាក់ឈាម វិលមុខ ឬ​អស់កម្លាំង​ពេល​រួមភេទ​។​

​សំណួរ ៖ តើ​ស្ទីល​បែបណា ដែល​មាន​សុវត្ថិភាព​បំផុត​នោះ​?
​វេជ្ជបណ្ឌិត ៖ “​មនុស្ស​ស្រី​នៅក្រោយ​” ជា​ស្ទីល​ដែល​ល្អ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ពីព្រោះ មនុស្ស​ស្រី​មិនចាំបាច់ ចំណាយ​ថាមពល​ច្រើន​។ យ៉ាងណាមិញ កុំ​ប្រើ​កម្លាំង​ខ្លាំងពេក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។