Suarez ស៊ុត​ Hat-trick នាំ​ Barcelona ឆ្លង​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FIFA Club World Cup

ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ FIFA Club World Cup កាល​ពី​យប់​ម្សិល​មិញ​ថ្វី​ត្បិត​តែ​គ្មាន​វត្តមាន​កីឡាករ​ឆ្នើម​ពីរ​រូប​គឺ​ Lionel Messi និង​ Neymar ប៉ុន្តែ​ក្លឹប​ Barcelona នៅ​តែ​អាច​យក​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់​នឹង​០​លើ​ក្លឹប​ជើង​ខ្លាំង​របស់​ប្រទេស​ចិន​ Guangzhou Evergrande ។

ដោយ​៣​គ្រាប់​ដ៏​សំខាន់​របស់​ក្លឹប​ Barcelona គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Luis Suarez តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​គឺ​នៅ​នាទី​៣៩ ,នាទី​៥០ និង​មួយ​គ្រាប់​ទៀត​គឺ​នៅ​នាទី​៦៧​( បាល់​ពិន័យ​១១​ម៉ែត្រ​ ) ។

គួរ​បញ្ជាក់​ថា​ក្រោយ​ជ័យជំនះ​នេះ​ក្លឹប​ Barcelona និង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ FIFA Club World Cup ជាមួយ​ក្លឹប​ River Plate ដែល​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​១​ទល់​នឹង​០​លើ​ក្លឹប​ Hiroshima របស់​ប្រទេស​ជប៉ុន​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ម្សិល​ម្ង៉ៃ​ ។

តោះ​សូម​ទស្សនា​វីដេអូ​នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Suarez ទាំង​អស់​គ្នា ៖

ចាំ​មើល​ទាំង​អស់​គ្នា​តើ​ក្លឹប​ Barcelona អាច​បំបាក់​ក្លឹប​ River Plate បាន​ដែរ​ឬ​ទេ​ ?

អត្ថបទ ៖ វិចទ័រ


  • Suarez ស៊ុត​ Hat-trick នាំ​ Barcelona ឆ្លង​ទៅ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FIFA Club World Cup已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:វីដេអូ
Tags: