គង់ ច័ន្ទស្រីមុំ បង្ហើបប្រាប់ថា ត្រៀមយកកូន ក្នុងឆ្នាំនេះ

ភ្នំពេញ៖ តារាសម្តែង មានរូបសម្រស់ ស្រស់ស្អាត គួរឲ្យស្រលាញ់ អ្នកនាង គង់ ច័ន្ទស្រីមុំ កាលពីពេលថ្មីៗនេះ បានបង្ហើរព័ត៌មានថា នឹងត្រៀមខ្លួនយកកូន ក្នុងឆ្នាំនេះ ក្រោយបានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹង លោក គឹម សីហា និងត្រលប់មកពី ក្រេបទឹកឃ្មុំ នៅឯកោះម៉ាឌីវ វិញ។

នៅរសៀល ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០១៦ នេះ នៅលើទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហោះរូបថត ចំនួន ២សន្លឹក និងសារមួយឃ្លា ផងដែរ ដោយសរសេរថា «មកជួបគ្រូពេទ្យ ពិនិត្យសុខភាព ដើម្បីត្រៀមយកកូន ក្នុងឆ្នាំនេះ តែចង់ប្រាប់ថា នៅឈឺរបួសមិនទាន់ជាទេ សូមការជូនពរ និងលើកទឹកចិត្តពី Friend ទាំងអស់គ្នាផងណា»។

ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រ របស់អ្នកនាង គង់ ច័ន្ទស្រីមុំ បានបញ្ចេញមតិ ជូនពរនាង ឲ្យឆាប់ជាសះស្បើយ ហើយឲ្យពួកគេ ទាំង២នាក់ ស្រលាញ់គ្នារហូត និងឆាប់ទទួលបានកូន ដូចបំណងប្រាថ្នាទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាង គង់ ច័ន្ទស្រីមុំ មិនបានបញ្ជាក់ទេថា នាងចង់បានកូនប្រុស ឬកូនស្រី ដូច្នេះយើងមានតែ រង់ចាំមើលតទៅទៀត ថាតើកូនដំបូងរបស់ពួកគេ គឺជាកូនប្រុស ឬ ក៏កូនស្រី៕

ប្រភព ៖
ហ្វេសប៊ុក

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា តារាសម្តែង អ្នកនាង គង់ ច័ន្ទស្រីមុំ កាលពីពេលថ្មីៗនេះ បានរៀបចំក្រុមការងារតូចមួយ ដោយធ្វើដំណើរទៅកាន់ទីតាំង៣ ក្នុងរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយ ទៅចែកជូនដល់ចាស់ជរា និងក្មេងអនាថា ដើម្បីបង្ហាញពីទឹកចិត្ត ស្រលាញ់ និងអាណិត ដល់ពួកគាត់។

នៅក្នុងឱកាស «ទិវាបុណ្យអ្នកម្តាយ» នេះតារាសម្តែង និងជាអ្នកជំនួញវ័យក្មេង អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញឃ្លីបវីដេអូ ក៏ដូចជា សរសេរសារ បង្ហាញពីទំហំចិត្ត អាណិតស្រលាញ់ទៅដល់ លោកយាយ លោកតា និងក្មេងៗ ដែលរស់នៅ ជួបការលំបាកថា « ទាំងនេះគឺជាសកម្មភាពរបស់នាងខ្ញុំ ជាមួយនិងក្រុម « យុវវ័យសប្បុរសធម៌» យើងទាំងអស់គ្នា បានចេញទៅចែកអំណោយមួយចំនួន ទៅដល់លោកតា លោកយាយ ពូ មីង និងបងប្អូនដែលមានជីវភាព លំបាកមួយចំនួន នៅមាត់ទន្លេ, វត្តបទុមវត្តី និង ទីលានគំនរ សំរាម» ។

ជាមួយគ្នានោះ ដែលនាងក៏បានរៀបរាប់ថា «ការធ្វើបុណ្យមិនថាយើង មានទ្រព្យតិច ឫច្រើនទេ គឺអាចធ្វើបានដូចគ្នា អាស្រ័យលើ ទឹកចិត្ត ការធ្វើបុណ្យនិងចែករំលែក មិនចាំបាច់ទាល់តែជាអ្នកមាន ទ្រព្យសម្បត្តិច្រើននោះទេ គ្រាន់តែយើងមានទឹកចឹត្ត ទោះបីជាតិច រឺ ច្រើនក្តីក៏វាជាទឹកចិត្ត របស់យើងដែរ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload