បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២​ករណី ក្នុង​មួយថ្ងៃ ឃាត់​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​

​សៀមរាប:
កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ បាន​ចុះ​ធ្វេ​ី​សកម្មភាព​បង្ក្រាប​ករណី​ប្រេ​ី​ប្រាស់​និង​សំរួល​អោយ​ប្រេ​ី​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​១​ករណី​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​ភូមិ​សាលា​កំ​រេ​ី​ក សង្កាត់​សាលា​កំ​រេ​ី​ក ក្រុង ខេត្តសៀមរាប និង​១​ករណី​ពីបទ​ជួញដូរ និង​ចាត់ចែង​ឲ្យ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ នៅ​ចំណុច​ភូមិ​ក្របី​រៀល ឃុំ​ជីក្រែង ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​
​    ​
ជនសង្ស័យ​ទាំង​៦​នាក់​នោះ​មានឈ្មោះ​ទី​១.​ឈ្មោះ វី ជី​វ័​ន្ត​ភេទ​ប្រុស ១៩៩៦ មុខរបរ​បុគ្គលិក​លា​ង​ឡាន ទីលំនៅ​ភូមិ​ថ្នល់​ដាច់​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​(​ឃាត់ខ្លួន​ម៉ោង​២៣​និង​០០​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦ ) (​ប្រេ​ី​ប្រាស់​និង​សំរួល )​ដកហូត​ទូរស័ព្ទដៃ​ចំនួន​០៦​គ្រឿង ទី​២.​ឈ្មោះ អ៊ុំ វី ភេទ​ប្រុស ១៩៩០ មុខរបរ​ធ្វេ​ី​ស្រែ ទីលំនៅ​ភូមិ​ស្រម៉ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ឃាត់ខ្លួន​ម៉ោង​១៦​និង​១០​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦ ) (​ចាត់ចែង ) 2:​ឈ្មោះ ហុង ប៊ុន​រ៉ា​ហៅ​គុជ ភេទ​ប្រុស ១៩៨៧​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​អន្លង់​សំណរ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ឃាត់ខ្លួន​ម៉ោង​១៦​និង​៤០​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦) (​ជួញដូរ​) 3: ឈ្មោះ ម៉ៅ មាំ​ុ ភេទ​ប្រុស​១៩៨៨​មុខរបរ​ជាង​ឈេ​ី​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​កំពុងក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ឃាត់ខ្លួន​ម៉ោង​១៧​និង​៥០​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦)​ចាត់ចែង​) 4: ឈ្មោះ ឃ្លាំង ចិន ១៩៨៣​មុខរបរ​ធ្វេ​ី​ស្រែ​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ឃាត់ខ្លួន​ម៉ោង​១៨​និង​០០​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦)(​ចាត់ចែង​) 5:​ឈ្មោះ តូច បញ្ញា ភេទ​ប្រុស ១៩៨៣​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​ខេត្តសៀមរាប​(​ឃាត់ខ្លួន​ម៉ោង​១៨​និង​១០​នាទី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៦)(​ចាត់ចែង​)​ដកហូត »» ទូរស័ព្ទដៃ​ចំនួន​០៦​គ្រឿង​។​
​   
​ជនសង្ស័យ​ទាំង​៦​នាក់ រួម​ជាមួយនឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​សៀម រាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ​៕

បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២​ករណី ក្នុង​មួយថ្ងៃ ឃាត់​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​

បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២​ករណី ក្នុង​មួយថ្ងៃ ឃាត់​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​

​រូបភាព​៖​បង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២​ករណី ក្នុង​មួយថ្ងៃ ឃាត់​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​៕​គូលែន​