លោក​ឧកញ៉ា​សៀង ណាំ ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព ដោយសារ​ខ្យល់ក​ន្ទ្រា​ក់នៅ​ស្រុក​ក្រឡាញ់​

​សៀមរាប:
​លោក​ឧកញ៉ា​សៀង​ណាំ​នាំយក​អំណោយ​មនុ​ស្សធ​ម៏​និង​ថវិការ​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​និង​របួស​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​និងរ​ន្ទៈ​បាញ់​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ​។

​ដោយ​លោក​ឧកញ៉ា​សៀង ណាំ ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ផង​នោះបាន​ធ្វើជា​តំណាង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​រួម​ជាមួយ​ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត បាន​ចូលរួម​រំលែក​ទុក្ខ និង​បាន​នាំយក​អំណោយ​មនុស្ស​ធ​ម៏​និង​ថវិកា​មួយចំនួន​ជូន​ដល់​គ្រួសារ​សព ដែល​រងគ្រោះ​ខ្យល់ព្យុះ ខ្យល់ក​ន្ទ្រា​ក់​និងរ​ន្ទៈ​បាញ់​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅពេល​កំពុង​ធ្វើ​ចំការ​ក្នុង​ឃុំ​វ៉ារិន ស្រុក​វ៉ារិន​។ លោក​ឧកញ៉ា​សៀង ណាំ​និង​ប្រតិភូ​រួម​ដំណើរ​បាន​ចុះទៅ​ដល់ផ្ទះ​សព​នៅ​ភូមិ​គោក​ថ្មី ឃុំ​ក្រួច​គរ ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះ​តាំង​នាម​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា លោក​ឧកញ៉ា សៀង ណាំ​បាន​សម្តែង​នូវ​ការចូលរួម​មណៈ​ទុក្ខ​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​សព​ក្មួយប្រុស​សួង រ៉ា​ណុ​ច អាយុ​១៨​ឆ្នាំ​បាន​ស្លាប់​ដោយរ​ន្ទៈ​បាញ់​ស្លាប់ និង​គ្រួសារ​រងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៀត​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្តី​ពេទ្យ​ក្នុង​ខេត្តសៀមរាប​។

​ប្តី​ប្រពន្ធ​ដែល​រងគ្រោះ​នោះ​គឺ​ប្តី​មានឈ្មោះ ឈួ​ង ឆ​ង អាយុ ៤៥​ឆ្នាំ​របួសធ្ងន់​និង​ប្រពន្ធ​ឈ្មោះ​សឿ ផល អាយុ​៤០​ឆ្នាំ​របួសស្រាល​។ អំណោយ​មនុស្ស​ធ​ម៏​ដែល​បាន​ផ្តល់ជូន​គ្រួសារ​សព​និង​អ្នករងរបួស​ប្តី​ប្រពន្ធ​ពីរ​នាក់​ទៀត​នាពេលនេះ​ក្នុង​ម្នាក់ៗ​ទទួលបាន​ម៉ុង​០១ ភួយ​០១ ក្រ​ម៉ា​០១ កន្ទេល​០១ អង្ករ​២៥​គ​.​ក​សា​រ៉ុង​០១ និង​ទឹក​សុទ្ធ​១០​យួរ​។ គ្រួសារ​អ្នកស្លាប់​ថវិកា​៨០​ម៉ឺន​រៀល​និង​៣០០$ ចំពោះ​អ្នករបួស​២​នាក់​ប្តី​ប្រពន្ធ​ទទួលបាន​ថវិកា​រួម​៥០​ម៉ឺន​រៀល​និង​២០០$​៕