វិធី​ប្រាំ​យ៉ាង​ដែល​អ្នក​ចំណាយ​ពេលវេលា​តិច ​តែ​ទទួល​ផល​ច្រើន

អ្នកប្រហែលជាធ្លាប់ធ្វើការជាច្រើនម៉ោងក្នុងមួយថ្ងៃៗ តែកិច្ចការរបស់អ្នកនៅតែមិនទាន់បញ្ចប់។ ពេលខ្លះទៀតនោះ អ្នកស្ទើរតែចង់បោកក្បាលទៅនឹងជញ្ជឹងដោយសារតែធុញនឹងការងារពេក? ខាងក្រោមនេះជាវិធីទាំងប្រាំយ៉ាង ដែលអាចជួយលោកអ្នកសម្រេចបានទិន្នផលច្រើនក្នុងរយៈខ្លី។

១) ឈប់ធ្វើការច្រើនមុខក្នុងពេលតែមួយ៖  ស្ទើរតែមនុស្សនៅទូទាំងពិភពលោក មានទូរស័ព្ទផ្ទាល់ខ្លួនដែលធ្វើឱ្យការទំនាក់ទំនងមានការងាយស្រួល។ ដូច្នេះហើយ មនុស្សជាច្រើនចូលចិត្តធ្វើការផងលេងទូរស័ព្ទផងក្នុងពេលតែមួយ។ មនុស្សជាច្រើនមានទស្សនៈថា ការធ្វើកិច្ចការច្រើនមុខជួយឱ្យគាត់សម្រេចកិច្ចការបានច្រើនមុខ។ ប៉ុន្តែបើធ្វើការងារច្រើនក្នុងពេលតែមួយ ដោយមិនកំណត់ថាមួយណាសំខាន់ជាងមួយណាទេ ច្បាស់ជាមិនអាចសម្រេចផលបាននោះទេ។

២) តាំងសមាធិប្រចាំថ្ងៃ៖ ការតាំងសមាធិ អាចជួយដល់ការផ្តោតអារម្មណ៍ និងជួយដល់ការចងចាំ។ តាមការស្រាវជ្រាវនៅសកលវិទ្យាល័យ Kentucky បានរកឃើញថា ការតាំងសមាធិមិនត្រឹមតែជួយដល់ការចងចាំប៉ុណ្ណោះទេ ថែមទាំងជួយដល់ការផលិតលទ្ធផលការងារថែមទៀតផង។

៣) កុំផ្តោតខ្លាំងលើការងារ៖ មនុស្សដែលជោគជ័យគេមិនគិតតែពីការងារមួយមុខនោះទេ។ ការងារនឹងគ្រួសារគឺស្មើគ្នា។ មនុស្សប្រភេទនេះទើបអាចសម្រេចកិច្ចការបានច្រើនបាន។

៤)ម៉ោងណាដែលអ្នកមានអារម្មណ៍ល្អ៖ តើអ្នកជាមនុស្សពេលព្រឹកឬពេលល្ងាច? តាមវិទ្យាសាស្ត្រ ចម្លើយនេះ គឺពិតជាសំខាន់។ ម៉្យាងវិញទៀត វាក៏មានការជាប់ទាក់ទងទៅនឹងកម្ដៅនៅក្នុងខ្លួន។ ដូច្នេះហើយ កុំចំណាយពេលទាំងនោះទៅធ្វើអ្វីដែលមិនមានប្រយោជន៍។

៥) មានការសប្បាយចិត្តទាំងនៅម៉ោងធ្វើការនិងក្រៅម៉ោងធ្វើការ៖ តាមការស្រាវជ្រាវបានរកឃើញថា  ភាពសប្បាយចិត្តទាំងនៅម៉ោងធ្វើការនិងក្រៅម៉ោងធ្វើការមិនត្រឹមតែជួយឱ្យអ្នកទទួលបានទិន្នផលខ្ពស់ នោះទេ ប៉ុន្តែថែមទាំងជួយបង្កើនគំនិតឆ្នៃប្រឌិតទៀតផង៕

ប្រភព៖ bizkhmer

អ្នកនឹងចូលចិត្ត

  • វិធី​ប្រាំ​យ៉ាង​ដែល​អ្នក​ចំណាយ​ពេលវេលា​តិច ​តែ​ទទួល​ផល​ច្រើន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/13  Category:ជីវិតនិងសង្គម
Tags: