ភាពខុសគ្នា៥យ៉ាង រវាងក្តីស្នេហ៍ធម្មតា និងក្តីស្នេហ៍ពិត!

វាអាចជារឿងដ៏សំខាន់មួយ ក្នុងការមើលដឹងថាតើរវាងអ្នក និងគូស្នេហ៍អ្នក មានក្តីស្រលាញ់ពិត រវាងគ្នានឹងគ្នា ឬគ្រាន់តែជាការស្រលាញ់ ដោយសារការទាក់ទាញ ពីចំណុចអ្វីមួយ ក្នុងរយៈពេលខ្លីនោះ ដែលយើងអាចហៅថា ការស្រលាញ់ធម្មតា។

ខាងក្រោមនេះគឺជា ការរៀបរាប់អំពីចំណុច៥យ៉ាង ដែលស្តែងឲ្យឃើញពីភាពខុសគ្នា រវាងក្តីស្នេហ៍ពិត និងក្តីស្នេហ៍ធម្មតា ហើយអ្នកក៏អាចសម្គាល់បានដោយខ្លួនឯង ផងដែរ។ តោះចង់ដឹងថាចំណុចទាំងនោះ មានអ្វីខ្លះសូមតាមដាន ទាំងអស់គ្នា៖

១.ស្នេហ៍ពិតគឺមិនគិតពីខ្លួនឯង, ស្នេហ៍ធម្មតា គឺមានភាពអត្មានិយម (គិតតែពីខ្លួនឯង)

វាជារឿងពិតមួយ ដែលថានៅពេលអ្នកមានក្តីស្នេហ៍ អ្នកផ្តោតអារម្មណ៍សំខាន់ជាងគេ គឺធ្វើយ៉ាងណាឲ្យមនុស្សដែលអ្នកស្រលាញ់ មានភាពរីករាយ។ អ្នកតែងតែគិតអំពីវិធី ដើម្បីឲ្យដៃគូអ្នករីករាយ ហើយអ្នកតែងពេញចិត្តនូវអ្វី ដែលអ្នកបានធ្វើដើម្បីគេ។ ជាងនេះទៅទៀត អ្នកនឹងមិនមើលបំណាំ មិនបង្ហាញអារម្មណ៍អាក្រក់ណាមួយចំពោះក្តីស្នេហ៍មួយនេះឡើយ។

តែប្រសិនបើអ្នក មានក្តីស្នេហ៍ធម្មតា ឬគ្រាន់តែចាប់ចិត្តស្រលាញ់អ្នកណាម្នាក់ ទៅលើចំណុចអ្វីមួយ ពេលនោះអ្នកផ្តោតទៅលើវិធី ដែលគេអាចធ្វើឲ្យអ្នករីករាយ ប៉ុណ្ណោះ។ អ្នកនឹងមានជំនឿកាន់តែខ្លាំង លើដៃគូអ្នក នេះមានន័យថា អ្នកនឹងព្យាយាមគ្រប់គ្រងគេ ម្យ៉ាងវិញទៀត អ្នកកម្រសារភាព និងនិយាយអំពី បញ្ហារបស់អ្នកណាស់ តែអ្នកបែរជាធ្វើឲ្យដៃគូអ្នកសម្របខ្លួនរបស់គេ ដើម្បីជៀសវាង បង្កឲ្យមានបញ្ហាជាមួយគ្នា។ អ្នកជឿថាគេជាអ្នកដែលត្រូវទទួលខុសត្រូវ លើក្តីសុខរបស់អ្នក និងតែងមានអារម្មណ៍ខឹងសម្បារ ឬឆេវឆាវ នៅពេលដែលគេ មិនអាចបំពេញក្តីសុខ ឲ្យអ្នកបាន។

២.ស្នេហ៍ពិតគឺការផ្តល់សេរីភាព, ស្នេហ៍ធម្មតា គឺការគ្រប់គ្រង

ការមានក្តីស្នេហ៍រវាងគ្នានឹងគ្នា គឺធ្វើឲ្យអ្នកទាំង២ បង្ហាញអំពីធាតុពិតរៀងៗខ្លួន។ ដៃគូរបស់អ្នក ក៏ដូចជាអ្នកដែរ គេនឹងជម្រុញឲ្យអ្នក ក្លាយជាខ្លួនអ្នកផ្ទាល់ ហើយអ្នកក៏មិនខ្លាច ក្នុងការបង្ហាញអំពីចំណុចខ្សោយ របស់ខ្លួនដល់គេផងដែរ។ ស្នេហ៍ពិត គឺមិនដែលមានអ្នកណា គ្រប់គ្រងអ្នកណាឡើយ ផ្ទុយទៅវិញ អ្នកនិងដៃគូអ្នក តែងតែជម្រុញ គ្នាទៅវិញទៅមក ចំពោះអ្វីដែលអ្នកណាម្នាក់ ចូលចិត្ត និងមានបំណងចង់ធ្វើ ដោយមិនមានការខ្លាចរអា រឿងអ្វីមួយនោះឡើយ។

ផ្ទុយទៅវិញ ក្តីស្នេហ៍ធម្មតា គឺទំនោរទៅរកការគ្រប់គ្រង ចំពោះអត្តចរិត។ អ្នកប្រហែលជា ប្រឹងបញ្ឈប់ដៃគូអ្នក នូវសកម្មភាពជាច្រើន ដូចជាការចំណាយពេល ជាមួយមិត្តភក្តិ របស់គេជាដើម។ ភាគច្រើន គឺប្រឹងប្រែងយ៉ាងណា ធ្វើឲ្យគេនៅក្បែរអ្នក ទាំងដែលអ្នកមិនខ្វល់ពីអារម្មណ៍គេ យ៉ាងណានោះឡើយ។

៣.ស្នេហ៍ពិត គឺការរីកលូតលាស់ជាមួយគ្នា, ស្នេហ៍ធម្មតា គឺការដាក់កំហិត

ប្រសិនបើអ្នកស្ថិតនៅក្នុងក្តីស្នេហ៍ពិត អ្នកនិងដៃគូរបស់អ្នក នឹងព្យាយាមធ្វើឲ្យ ក្តីស្នេហ៍ រីកលូតលាស់ជាមួយគ្នា។ អ្នកទាំង២នឹងមានអារម្មណ៍ថា រឹតតែរីករាយ និងល្អប្រសើរ ជាងពីពេលមុនដែលស្គាល់គ្នាទៅទៀត។ និយាយរួម គឺអ្នកទាំង២ ធ្វើអ្វីទាំងអស់ ដើម្បីឲ្យដៃគូម្ខាងទៀត មានអារម្មណ៍រីករាយ និងសប្បាយចិត្ត សឹងតែគ្រប់ពេល ជាពិសេសនោះគឺជៀសវាង ការបង្កជម្លោះ។

សម្រាប់ក្តីស្នេហ៍ធម្មតាវិញ ការព្យាយាមគ្រប់គ្រង ទៅលើដៃគូរបស់អ្នក គឺមានកម្លាំងខ្លាំង ហើយពេលនោះអ្នកនឹង អសមត្ថភាពក្នុងការដោះស្រាយ រាល់បញ្ហាដែលកើតមាន រវាងអ្នកនិងដៃគូ។ ដូច្នេះបញ្ហាទាំងនោះ នឹងក្លាយទៅជា ភាពរាំងស្ទះដល់ការលូតលាស់ នៃក្តីស្នេហ៍របស់អ្នកទាំង២ ជាមិនខាន។ 

៤.ស្នេហ៍ពិតគឺយូរអង្វែង, ស្នេហ៍ធម្មតា គឺគ្រាន់តែបណ្តោះអាសន្ន ប៉ុណ្ណោះ

ក្តីស្នេហ៍ពិត គឺអាចឆ្លងកាត់ពេលវេលាជាច្រើន។ មិនថាអ្នកបានបែកគ្នា ជាមួយដៃគូអ្នក ក្នុងមួយរយៈពេលខ្លី ឬរហូតនោះទេ ប៉ុន្តែបើអ្នកពិតជាស្រលាញ់គេប្រាកដមែននោះ មនុស្សម្នាក់នោះ នឹងតែងស្ថិតនៅក្នុងកន្លែងមួយ នៃបេះដូងរបស់អ្នកជានិច្ច ហើយអ្នកតែងតែ ជូនពរគេឲ្យជួបក្តីសុខ តទៅមុខរៀងដរាប។

តែបើអ្នកគ្រាន់តែស្រលាញ់គេធម្មតា ឬចាប់អារម្មណ៍ត្រង់ចំណុចណាមួយ របស់គេនោះ អ្នកទំនងជារក្សាអារម្មណ៍តូចចិត្ត ក្រោយពេលដែលបែកគ្នា។ អ្នកក៏ប្រហែលជាធ្លាប់ មានអារម្មណ៍ថាត្រូវគេក្បត់។ អារម្មណ៍ទាំងនេះ គឺកើតចេញមកពី មូលហេតុដែលដៃគូ របស់អ្នកមិនអាច បំពេញក្តីសុខ និងការទាមទារ ទៅតាមតម្រូវការ របស់អ្នក។

៥.ស្នេហ៍ពិតគឺ កាត់បន្ថយអំពីការគិតចំពោះខ្លួនឯង, ស្នេហ៍ធម្មតា បង្កើនការគិតចំពោះខ្លួនឯង

នៅពេលអ្នកមាន ស្នេហ៍ពិត ការគិតពីខ្លួនឯង គឺត្រូវបានកាត់បន្ថយជានិច្ច។ ស្នេហ៍ពិត គឺបានជម្រុញឲ្យអ្នកមាន ភាពអាត្មានិយមតិចបំផុត តែមានក្តីស្រលាញ់ចំពោះ ដៃគូរបស់អ្នករឹតតែច្រើន។ អ្វីដែលសំខាន់នោះ អ្នកទាំង២គឺបាន បង្ហាញអំពីចំណុចខ្សោយ រៀងៗខ្លួន លាតត្រដាងអំពីភាពឈឺចាប់ ទៅវិញទៅមក និងអាចធ្វើការទំនាក់ទំនងគ្នា តាមរយៈភាសាបេះដូង បានយ៉ាងរលូន។

ដោយឡែក ក្តីស្នេហ៍ធម្មតា ដែលផ្អែកទៅលើការចាប់អារម្មណ៍ ត្រង់ចំណុចណាមួយនោះ គឺគ្រាន់តែជាការបង្កើត នូវភាពអាត្មានិយម គិតពីខ្លួនឯងច្រើន ដែលនេះជាមូលហេតុ នាំឲ្យមនុស្សជាច្រើន មានទំនាក់ទំនងមិនល្អ រវាងគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់ អ្នកមិនអាចដោះស្រាយ បញ្ហាដែលកើតមានចំពោះ ក្តីស្នេហ៍របស់អ្នកឡើយ។

កត្តាទាំង៥យ៉ាងនេះ ប្រហែលជាអាចធ្វើឲ្យអ្នកដឹងបាន ថាតើអ្នកពិតជាស្រលាញ់អ្នកណា ដោយស្មោះ ឬគ្រាន់តែចាប់អារម្មណ៍គេ ត្រង់ចំណុចណាមួយប៉ុណ្ណោះ។ បន្ថែមពីនេះទៀត អ្នកក៏អាចធ្វើអ្វីៗ ជាច្រើនដើម្បី បង្ហាញអំពីក្តីស្នេហ៍ ចំពោះមនុស្សដែលអ្នកស្រលាញ់ស្មោះ ផងដែរ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភាពខុសគ្នា៥យ៉ាង រវាងក្តីស្នេហ៍ធម្មតា និងក្តីស្នេហ៍ពិត!

ភាពខុសគ្នា៥យ៉ាង រវាងក្តីស្នេហ៍ធម្មតា និងក្តីស្នេហ៍ពិត!

ភាពខុសគ្នា៥យ៉ាង រវាងក្តីស្នេហ៍ធម្មតា និងក្តីស្នេហ៍ពិត!