សហគ្រិនទាំង១០រូប ដែលអ្នកគួរតែតាមដាន ក្នុងបណ្តាញសង្គម Facebook ដើម្បីកើនចំណេះ និងការយល់ដឹង

ចង់ដឹងថាសហគ្រិនទាំង១០រូប​​ ដែលអ្នកគួរតែតាមដាន ក្នុងបណ្តាញសង្គម Facebook គឺជាអ្នកណាខ្លះ? ខាងក្រោមនេះជាបញ្ជីឈ្មោះ សហគ្រិនទាំង ១០រូប ដែលចូលចិត្តចែករំលែក នូវបទពិសោធន៍ ចំណេះដឹងដែលខ្លួនមាន ជូនទៅដល់អ្នកប្រើប្រាស់ Facebook ដែលអ្នកទាំង១០រូបនេះ តែងតែចែករំលែកព័ត៌មាន និងផុសជា វីដេអូតាមរយៈ ទំព័ររបស់ពួកគេក្នុង Facebook។

សហគ្រិនទាំង១០រូបនេះមានដូចជា៖

#១ Sheryl Sandberg

អ្នកស្រីជានាយកមួយរូប (COO) របស់ក្រុមហ៊ុន Facebook ផងដែរ និងជាអ្នកនិពន្ធសៀវភៅ «Lean In» ។ អ្នកស្រី Sheryl តែងតែផុសព័ត៌មានទាក់ទងនឹងភាពជាមេដឹកនាំក្នុងនាមជាស្ត្រីភេទ សហគ្រិនភាព និងរឿងរ៉ាវដំនើរជីវិតរបស់អ្នកស្រីផ្ទាល់។

#២ Arnold Schwarzenegger

Arnold គឺជាតារាដែលមានភាពលេចធ្លោនៅក្នុងបណ្តាញសង្គម Facebook, Snapchat និង Instagram។ គាត់តែងតែផុសនូវដំនើរផ្សងព្រេងចុងក្រោយរបស់គាត់ និងសកម្មភាពនៃបេសកម្មរបស់គាត់ក្នុងការគាំទ្រនូវការគាំពារនៃបំរែបំរួលអាកាសធាតុ។

#៣ Richard Branson

Richard គឺជាសហគ្រិនមួយរូបដែលគេទទួលស្គាល់ នឹងមានឈ្មោះបោះសម្លេងក្នុងពិភពលោក។ ទំព័រគណនី Facebook របស់គាត់តែងតែផុស នូវរូបថតផ្ទាល់ខ្លួន អត្ថបទទាក់ទងនឹងដំណោះស្រាយផ្សេងៗ និងជាលក្ខណៈផុសលើកទឹកចិត្តដល់មនុស្ស។

#៤ Randi Zuckerberg

គាត់ជាបងស្រីច្បងរបស់លោក Mark Zuckerberg និងជាស្ថាបនិករបស់ប្រព័ន្ធផ្សព្វផ្សាយ Zuckerberg។ Randi ជាមនុស្សដែលសកម្មបំផុត និងចូលចិត្តផុសជាលក្ខណៈ Live Video ក្នុង Facebook ជាមួយនឹងមាតិកាជាច្រើន ដែលទាក់ទងនឹងភាពជាសហគ្រិន និងការដឹកនាំរបស់ស្រ្តី។

#៥ Mark Cuban

គឺជាតារាសម្តែងក្នុងរឿង Shark Tank និងជាម្ចាស់របស់ក្រុមបាល់បោះ Dallas Mavericks។ Mark តែងតែផុសនូវការឆ្លើយតបផ្សេងៗ ទាក់ទងនឹងសហគ្រិន និងអត្ថបទផ្សេងៗ។

#៦ Mark Zuckerberg

មនុស្សមួយចំនួនប្រាកដជាស្គាល់គាត់ហើយ Mark មានអ្នកចុច Follow ក្នុងទំព័រគណនីរបស់ខ្លួនជាង ៥៤ លាននាក់ តែវាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារគាត់ជាអ្នកគ្រប់គ្រង បណ្តាញសង្គមមួយនេះស្រាប់។ គាត់តែងតែផុសនូវរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់ នៅកន្លែងធ្វើការ រូបកូនប្រុសគាត់ និងកូនឆ្កែរបស់គាត់ ជាដើម។

#៧ Marie Forleo

ទំព័រគណនីរបស់ Marie ភាគច្រើនជា Video ការធ្វើបទសម្ភាសន៏ និងអត្ថបទផ្សេងៗដែលគាំទ្រទៅដល់សហគ្រិនភាព ដែលផ្សាភ្ជាប់ជាមួយនឹង Blog និងគណនី Youtube របស់នាងផងដែរ។

#៨ Gary Vaynerchuk

Gary គឺជាមនុស្សដែលដឹងនូវអ្វីៗដែលថ្មី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយប្រញាប់ប្រញាល់។ ក្នុងទំព័រគណនី Facebook របស់គាត់ភាគច្រើនជា Video និងកម្មវិធីសំនួរចម្លើយ និងរួមទាំងគណនី Youtube និង Snapchat ផងដែរ។

#៩ Mari Smith

ប្រសិនបើអ្នកចង់យល់ដឹង​ នូវចំនេះនិងការអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ជំនួញក្នុងទីផ្សារ Facebook របស់អ្នក Mari ជាមនុស្សតែម្នាក់ ដែលនាំអ្នក និងតម្រង់ផ្លូវអ្នកជាមួយជំនួញ Facebook នេះ។

#១០ Roger James Hamilton

គាត់តែងតែបង្ហោះនូវរឿងរ៉ាវណាដែលទាក់ទងនឹងសហគ្រិនភាពជុំវិញសាកលលោក។ គាត់មានជាអាល់ប៊ុមមួយ នៅក្នុងទំព័រគណនីរបស់គាត់ដែលមានឈ្មោះថា «Entrepreneurs Inspiration» ដោយមានការចែករំលែកជាង ១៤៩,០០០ដង ដែលសំបូរដោយរឿងរ៉ាវជាង១០០ ដែលទាក់ទងនឹងសហគ្រិនភាព ដែលអ្នកអាចអានវាបាន។

បញ្ជាក់ផងដែរថាអ្នកទាំង១០រូបនេះ មិនមែនជាគ្រូបង្រៀន រឺជាអ្នកដឹកនាំអោយរៀនអ្វីទេ ពួកគេគ្រាន់តែចែករំលែកនូវអ្វីៗ ដែលថ្មីទាក់ទងនឹងសហគ្រិនភាពតែប៉ុណ្ណោះ។ យើងដឹងហើយថា ពិភពលោកមានការប្រែប្រួលលឿនណាស់ ដូច្នេះអ្វីដែលពួកគាត់ធ្វើគឺគ្រាន់តែចង់ផ្សាភ្ជាប់ទំនាក់ទំនង តាមរយៈការរៀន ការចែករំលែកតាមគណនីរបស់ពួកគេរៀងៗខ្លូនប៉ុណ្ណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សហគ្រិនទាំង១០រូប ដែលអ្នកគួរតែតាមដាន ក្នុងបណ្តាញសង្គម Facebook ដើម្បីកើនចំណេះ និងការយល់ដឹង