ប្រជាពលរដ្ឋ​ ចង់​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ដំឡើង​ទូ​ហ្គេម​

ប្រជាពលរដ្ឋ​ ចង់​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​ដំឡើង​ទូ​ហ្គេម​



ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ គួរតែ​ធ្វើការ​ស្រាវជ្រាវ​ និង​ឈាន​ដល់​បង្ក្រាប​ទីតាំង​ដំឡើង​ទូហ្គេម​គ្រប់​ប្រភេទ ​ដែល​បច្ចុប្បន្ន​គេ​ដឹង​ថា ​ទូ​ហ្គេម​ ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​ពុំ​មែន​នាំចូល​​ទាំងមូល​នោះ​ទេ​។​

ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ទូ​ហ្គេម​បាញ់​ត្រី​ និង​ទូ​ហ្គេម​ផ្សេងទៀត ​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស ​ពុំ​មែន​នាំចូល​ទាំង​មូល​នោះ​ទេ​។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​ពីមុនមក ​គេ​បាន​ដឹង​ទីតាំង​ដំឡើង​ទូ​ហ្គេម​នៅ​សង្កាត់​ច្បារអំពៅ​២​ខណ្ឌ​ច្បារ​អំពៅ​ លុះ​ក្រោយមក​ គេ​ក៏​បាន​ដឹង​ថា ម្ចាស់​ដំឡើង​បាន​ចល័ត​ទីតាំង​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​វិញ​ ហើយ​អ្នក​ដំឡើង​គឺ​ជា​ជនជាតិ​វៀតណាម​។​
​ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ពួកគាត់​ចង់​ឲ្យ​បង្ក្រាប​ដល់​ទី​តាំង​ដំឡើង​ ដើម្បី​បំបាត់​ដល់​ឫស​គល់ ​កុំ​ឲ្យ​ពួកគេ​យក​មក​លក់ ​ហើយ​សមត្ថកិច្ច​បង្ក្រាប​រួច​ ក៏​ដុត​បំផ្លាញ​តែម្តង។​ ជា​សំណូមពរ​នេះ​ គឺ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ឲ្យ​អស់​ ដល់​ទី​តាំង​ដំឡើង​​៕

​​