ប្រទះឃើញ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ប្រភេទ​៦០mm​ចំនួន​៧​គ្រាប់ នៅ​សង្កាត់​បុសស្បូវ​

ប្រទះឃើញ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ប្រភេទ​៦០mm​ចំនួន​៧​គ្រាប់ នៅ​សង្កាត់​បុសស្បូវ​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ ម្នាក់​ឈ្មោះ សែ​វ សិន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ សង្កាត់​បុសស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រទះឃើញ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម ប្រភេទ​៦០​mm​ ចំនួន​៧​គ្រាប់ ខណៈ​ដែល​រូបគាត់​បាន​យក​ត្រាក់ទ័រ​ទៅ​ភ្ជួរ​ដី​ចម្ការ​ដាំ​ដំឡូង​មី នៅ​ខាងលិច​ភូមិ​ ចម្ងាយ​ប្រហែល​២​គីឡូ​ម៉ែត្រ​។​

ក្រោយពី​ទទួល​បាន​ព័ត៌មាន អធិការ​នគរបាល​ក្រុង​សំរោង​បាន​ចាត់​កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល​បុសស្បូវ ចុះទៅ​កន្លែងកើតហេតុ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ទទួលយក​គ្រាប់​ទាំងនោះ មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ប្រគល់​ជូន​ទៅ​អាជ្ញាធរ​កម្ចាត់​មីន​(​ស៊ីម៉ាក​)​ចាត់ការ​បន្ត ជៀសវាងបង្កគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕​
ប្រទះឃើញ​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម​ប្រភេទ​៦០mm​ចំនួន​៧​គ្រាប់ នៅ​សង្កាត់​បុសស្បូវ​