ពាក្យ «​ទើស​ក្បាល​​អី​​​អ្ហែង​​» ប៊ិះស្លាប់​ម្នាក់

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ម្នាក់​​រង​របួស​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ​ដោយសារ​ស្នាដៃ​បុរស​ម្នាក់​​វាយ​និង​ដំបងប្ញ​ស្សី​ បន្ទាប់​ពី​ផ្ទុះ​ជម្លោះ​​ពាក្យ​សម្តី​ដាក់​គ្នា​មួយ​​ប្រាវ​ ហេតុ​​ការ​ណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោងជាង​០៨យប់​ថ្ងៃ​ទី១២ ឧសភា​ ២០១៦ ស្ថិត​នៅ​ភូមិ​ជ្រៃ​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​លន់​ ចាន់​នី​ អាយុ​៥៣​ឆ្នាំ ​ស្នាក់​នៅ​ក្នុង​ភូមិ​​កើតហេតុ​ ​​​។ រីឯ​ជន​បង្ក​ឈ្មោះ​ឡា​ច ​រ៉ា ​អាយុ​៤០​ឆ្នាំ ​ស្នាក់​នៅ​​ក្នុងភូមិ​កើតហេតុ​ដូច​គ្នា ​​​ដោយ​សារ​ជម្លោះ​ពាក្យ​សម្តី​​ស្ត្រី​រង​គ្រោះ​ស្រវឹង​ឡូឡា​​រំខាន​គេឯង ​។

យ៉ាងណា​ក៏​ដោយ ​ជន​បង្ក​​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បឹង​បេង​ សហការ​​ជាមួយ​ប្រជា​ការពារ​ភូមិ​ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​​។ នគរបាល​រដ្ឋបាល​ប៉ុស្តិ៍បឹង​បេង ​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ជម្លោះ​ខាងលើ​កើតឡើង​​ដោយសារ ពី​ដំបូង​ស្ត្រី​រង​គ្រោះ​ មក​ពី​​ផឹកស្រា​ស្រវឹង​ជេរ​​កូនចៅ​ និង​ឡូឡា​ លុះ​ជន​បង្ក​ទៅ​ហាមឃាត់​ សុំ​កុំ​ឱ្យ​​ឡូឡា​ ព្រោះ​រំខាន​ការ​ដេក​ពួន​អ្នកស្រុក ​ស្រាប់តែ​ស្ត្រី​រង​គ្រោះ​ ប្រើ​ពាក្យ​អសុរោះ​ស្រែ​កថា​ «​ទើសក្បាល​អី​អ្ហែង​» ​។

ភ្លាម​នោះ ​ជន​ដៃដល់​ទ្រាំ​មិន​បាន​ ក៏​​ទាញ​ដំបង​វាយ​បែកក្បាលរបួសតែម្តង ​។ ក្រោយ​កើតហេតុ​ ត្រូវ​​សាច់​ញាត់​នាំ​ទៅ​​ព្យា​បាល​នៅ​មណ្ឌល​សុខភាព​​បឹង​បេង ​។