ដើម​ត្នោត​និង​ដើមឈើ​ជា​ច្រើន​នៅ​តំបន់​អង្គរ​បាន​បាក់​រលំ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​រសៀល​នេះ

ខេត្តសៀមរាប ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ក្រុង​សៀមរាប​ពិសេស​នៅ​តំបន់​អង្គរ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ខ្លាំង បណ្តាល​ឲ្យ​ដើម​ត្នោត​ និង​ដើមឈើ​ជា​ច្រើន​បាន​បាក់​ដួល​រាប​ដល់​ដី ។

យ៉ាងណា​ក៍ដោយ ការ​បាក់​ដើមឈើ​និង​ដើម​ត្នោត​បណ្តាល​មក​ពី​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​នៅ​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០១៦​នេះ មិន​មាន​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​នានា​នោះ​ដែរ ចំណែក​សេចក្តីរាយការណ៍​ពី​ការ​ខូចខាត​ផ្ទះសម្បែង​និង​អាយុជីវិត​មនុស្ស នៅ​មិន​ទាន់​មាន​របាយការណ៍​ពី​អាជ្ញាធរ​នៅឡើយ​ទេ​គិត​ត្រឹម​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​សុក្រ​ដដែល​នេះ ៕